អ្នកជំនាញនិយាយពីសក្ដានុពលសេដ្ឋកិច្ចតំបន់ក្រោយមានវត្តមានស្ពានភ្ជាប់និស្ស័យ ស្ទឹងត្រង់-ក្រូចឆ្មារ

កំពង់ចាម ៖ ក្រោយការប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវស្ពានភ្ជាប់និស្ស័យឆ្លងទន្លេមេគង្គរវាងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកជំនាញសេដ្ឋកិច្ច និងអចលនទ្រព្យបានមើលឃើញពីសក្ដានុពលមួយចំនួននៅក្នុងតំបន់ដែលភាគច្រើនស្ថិតក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីការអបអរសាទរ និងសុទិដ្ឋិនិយមចំពោះវត្តមានស្ពានភ្ជាប់និស្ស័យដែលនឹងចូលរួមយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសសេដ្ឋកិច្ចក្នុងតំបន់ឲ្យកាន់តែមានភាពល្អប្រសើរ។

លោកឧកញ៉ា លឹម ហឹង បានមានប្រសាសន៍ថា ៖

«ស្ពាន ផ្លូវថ្នល់ គឺជាវិស័យអាទិភាពមួយក្នុងចំណោម៤ (ផ្លូវថ្នល់ ធារាសាស្ត្រ កសិកម្ម និងអគ្គិសនី) ដែលមានសារសំខាន់បំផុតក្នុងការគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចឲ្យមានភាពរីកចម្រើន ខណៈដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការស្ដារ និងស្ថាបនាសាងសង់យ៉ាងសកម្មនៅទូទាំងប្រទេស»

លោកឧកញ៉ាបន្តថា ៖

«នៅពេលមានផ្លូវថ្នល់ល្អ មានស្ពានងាយស្រួលឆ្លងកាត់ វាបានជួយសម្រួលដល់ការធ្វើដំណើរ ជួយដល់ការដឹកជញ្ជូន កាត់បន្ថយហានិភ័យ និងបានជំរុញទឹកចិត្តដល់បណ្តាអ្នករកស៊ីគ្រប់ប្រភេទឲ្យមានសកម្មភាព និងបង្កើនឱកាសចំណេញពីការវិនិយោគផងដែរ ហើយការសាងសង់ និងដាក់ឲ្យដំណើរការស្ពានឆ្លងទន្លេមេគង្គថ្មីមួយខ្សែនេះជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់»

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ថា ជាធម្មតា ផ្លូវថ្នល់ ស្ពាន គឺជាហេដ្ឋារចនាសម្ព័ន្ធយ៉ាងសំខាន់ក្នុងគាំទ្រដល់សេដ្ឋកិច្ចជាតិទាំងមូល ហើយក្នុងនោះក៏បានជះឥទ្ធិពលដល់វិស័យអចលនទ្រព្យ និងតម្រូវការនៃការប្រើប្រាស់ដីផងដែរ។

លោក ច្រឹក សុខនីម បានមានប្រសាសន៍បន្តថា ៖

«ស្រុកស្ទឹងត្រង់ដែលស្ថិតនៅក្នុងខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារនៃខេត្តត្បូងឃ្មុំ ភាគច្រើនមានសក្ដានុពលទៅលើវិស័យកសិកម្ម និងឧស្សាហកម្មកម្រិតស្រាល ដោយសារតែតំបន់ទាំង២នេះស្ថិតនៅជាប់ប្រភពទឹកដែលអនុគ្រោះដល់ការដាំដុះ ប៉ុន្តែនៅមិនទាន់អនុគ្រោះដល់ការវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យសំណង់នៅឡើយ»

លោកបានបន្តថា ៖

«ដោយឡែកសម្រាប់ផលប្រយោជន៍ដែលទទួលបានពីស្ពានថ្មីជាប្រវត្តិសាស្ត្រមួយខ្សែនេះ គឺជួយសម្រួលដល់ការធ្វើដំណើរ ជួយដល់វិស័យដឹកជញ្ជូន ចំណេញពេលវេលាច្រើនក្នុងឆ្លងទន្លេដោយមិនចាំបាច់រង់ចាំឆ្លងនៅកំពង់ចម្លងដូចមុនទៀតនោះទេ ហើយអ្វីដែលសំខាន់ គឺស្ពាននេះបានដើរតួយ៉ាងសំខាន់ក្នុងការតភ្ជាប់រវាងខេត្ត និងខេត្តមួយចំនួនដូចជាខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនៈគីរី រហូដល់ការព្រំដែនប្រទេសឡាវ និងវៀតណាមផងដែរ»

យ៉ាងណាក៏ដោយ ពាក់ព័ន្ធទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍ និងការប្រើប្រាស់ដីក្នុងទ្រង់ទ្រាយធំក្នុងវិស័យសំណង់ ត្រូវបានប្រធានសមាគមអចលនវត្ថុរូបនេះអះអាងថា អាចត្រូវការពេលវេលាយូរឆ្នាំទៀត ខណៈដែលផ្ទៃដីទំនេរមានច្រើន ហើយតម្លៃនៅទាប ប៉ុន្តែអនុគ្រោះដល់ការវិនិយោគនៅក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្មសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចជាការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម