ប្រព័ន្ធបាគង បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ជាប្រព័ន្ធទូទាត់ជាតិ

ភ្នំពេញ ៖ ប្រព័ន្ធបាគង បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ជាប្រព័ន្ធទូទាត់ជាតិក្នុងការតភ្ជាប់ហេដ្ឋារនាសម្ព័ន្ធប្រព័ន្ធទូទាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីផ្តល់ជាមធ្យោបាយសម្រួលដល់ការផ្ទេរប្រាក់ និងទូទាត់ទំនិញ។

ជាក់ស្តែង គិតត្រឹមដំណាច់ឆ្នាំ២០២៣ ប្រព័ន្ធបាគងបានសម្រួលដល់ប្រតិបត្តិការទូទាត់ចំនួនជាង ២០០ លានប្រតិបត្តិការ ក្នុងនោះ ៦៨,៧៩ លានប្រតិបត្តិការជាប្រាក់រៀល និង ១៣២,១៤ លានប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិក ខណៈទំហំប្រាក់ទូទាត់ជាប្រាក់រៀលមានជាង ៨០ ទ្រីលានរៀល និងជាប្រាក់ដុល្លារអាមេរិកជាង ៥៣ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី ទេសសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាន៍ថា ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានចាប់ឱកាសអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ជាលំដាប់ ដែលបានធ្វើឱ្យការទូទាត់កាន់តែងាយស្រួល សុវត្ថិភាព និងឆាប់រហ័ស ដោយបានដោះស្រាយឧបសគ្គក្នុងការទូទាត់ឆ្លងគ្រឹះស្ថាន និងការយកថ្លៃសេវាខ្ពស់។ ប្រសិទ្ធភាពនៃប្រព័ន្ធទូទាត់បានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការដោះដូរទំនិញ និងសេវាបរិយាបន្នហិរញ្ញវត្ថុ និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដែលគាំទ្រដល់គោលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល។

លោកជំទាវបណ្ឌិត បានថ្លែងបន្តថា ការតភ្ជាប់ប្រព័ន្ធទូទាត់កម្ពុជាជាមួយប្រទេសផ្សេងទៀតនៅក្នុងតំបន់ ក៏ត្រូវបានពង្រឹង និងពង្រីក ក៏ដូចជាចូលរួមលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគទេសចរណ៍ និងការបង្វែរសាច់ប្រាក់ពីក្រៅប្រទេស។

លោកជំទាវបណ្ឌិត មានប្រសាសន៍ថា ៖

«បច្ចុប្បន្ន យើងបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ហើយក្នុងឆ្នាំនេះ យើងនឹងអាចតភ្ជាប់ជាមួយប្រទេសឥណ្ឌា និងចិន ជាមួយផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់»។

លោកជំទាវ បានមានប្រសាសន៍ថា ការតភ្ជាប់នេះនឹងបើកលទ្ធភាពឱ្យប្រជាជនកម្ពុជាអាចទូទាត់តាមប្រព័ន្ធឃ្យូអរកូត ចេញពីគណនីប្រាក់រៀលរបស់ខ្លួន ទៅតាមបណ្តាហាងទំនិញរាប់លានកន្លែង ហើយក៏ផ្តល់លទ្ធភាពឱ្យប្រជាជននៅក្នុងប្រទេសនិងបណ្តាញដែលកម្ពុជាបានភ្ជាប់ប្រព័ន្ធទូទាត់ជាមួយ អាចទូទាត់នៅកម្ពុជាបានដោយងាយស្រួល។

ប្រព័ន្ធបាគងជាប្រព័ន្ធទូទាត់កន្លោង ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដែលមានសមាជិកសរុបចំនួន ៧៤ គ្រឹះស្ថានដោយក្នុងនោះមានគ្រឹះស្ថានចំនួន ៥៨ បានដាក់ឱ្យដំណើរការជាផ្លូវការ (កើន ១២ គ្រឹះស្ថាន) និងគ្រឹះស្ថានចំនួន ១៦ ទៀតបាន និងកំពុងបន្តធ្វើសន្ធានកម្មប្រព័ន្ធ។ ទន្ទឹមនេះ អតិថិជនចុះឈ្មោះប្រើប្រាស់តាមរយៈកម្មវិធីបាគងមានចំនួនសរុប ០,៦ លានគណនី (កើនប្រមាណ ៧៨ ពាន់) ធៀបនឹងឆ្នាំ២០២២។

ប្រព័ន្ធនេះបានជួយសម្រួលដល់ការធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថានបង្កើនប្រសិទ្ធភាពក្នុងប្រព័ន្ធទូទាត់សងប្រាក់លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុដល់អតិថិជនចំនួន ១៩,៥ លានគណនី។ បន្ថែមពីនេះ ប្រព័ន្ធបាគង បានផ្តល់ជាអត្ថប្រយោជន៍បន្ថែមដល់សាធារណៈជន អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ទូទាត់តាមខេអេចឃ្យូអរកូត និងទូទាត់ឆ្លងដែនដោយចំណាយប្រតិបត្តិការទាប ប្រសិទ្ធភាព និងមានសុវត្ថិភាព។

គិតត្រឹមដំណាច់ឆ្នាំ២០២៣ ប្រតិបត្តិការតាមរយៈប្រព័ន្ធបាគងមានចំនួន ២០០,៩៣ លានប្រតិបត្តិការ (កើនជាង ៥ ដង ធៀបនឹងឆ្នាំ២០២២) ក្នុងនោះ ៦៨,៧៩ លានប្រតិបត្តិការជាប្រាក់រៀល និង១៣២,១៤ លានប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិក។ ចំណែកឯទំហំប្រាក់ទូទាត់ជាប្រាក់រៀលប្រមាណ ៨១,០៥ ទ្រីលានរៀល (កើន ៣,៤ ដង) និងជាប្រាក់ដុល្លារអាមេរិកប្រមាណ ៥៣,៧៦ ពាន់លានដុល្លារអាមេរិក (កើនជិត ២,៤ ដង) ធៀបនឹងឆ្នាំ២០២២។

ប្រព័ន្ធបាគង បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ជាប្រព័ន្ធទូទាត់ជាតិ (National Payment Hub) សម្រាប់តភ្ជាប់ហេដ្ឋារនាសម្ព័ន្ធប្រព័ន្ធទូទាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីផ្តល់ជាមធ្យោបាយសម្រួលដល់ការផ្ទេរប្រាក់ និងទូទាត់ទំនិញ ដែលមានកម្រៃទាបសម្រាប់ពលករចំណាកស្រុក ភ្ញៀវទេសចរ និងអ្នកធុរកិច្ច។ ប្រព័ន្ធបាគង ក៏កំពុងបន្តនវានុវត្តន៍ លើមុខងារថ្មីៗបន្ថែមទៀត តួយ៉ាង ដូចជា Open API, Link Account, e-KYC with CamDX, Cross Border ដើម្បីឆ្លើយតបនឹងត្រូវការទីផ្សារ និងការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាហិរញ្ញវត្ថុ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ