ភ្នំពេញ ៖ នៅដើមឆ្នាំ២០២៣ នេះគឺជាពេលវេលាដ៏ល្អសម្រាប់សហគ្រាសក្នុងស្រុកចាប់យកឱកាសអភិវឌ្ឍខ្លួន ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងមានសន្ទុះជាវិជ្ជមាន។ នេះជាការលើកឡើងរបស់លោក ពេជ្រ ពិសាល ស្ថាបនិកស្ថាប័នអប់រំ Daily Plus។
លោក ពេជ្រ ពិសាល បានលើកឡើងថា ដោយសារតែរាជរដ្ឋាភិបាលបានផ្តល់ និងចាក់វ៉ាក់សាំងដល់ប្រជាជនទូទាំងប្រទេស ធ្វើឱ្យកម្ពុជាគ្រប់គ្រងបានទាំងស្រុងនូវស្ថានការណ៍នៃការរីករាលដាលជំងឺកូវីដ១៩ ដែលជាហេតុអំណោយផលដល់វិស័យសេដ្ឋកិច្ច ជាពិសេសម្រាប់សហគ្រាសធនតូច និងមធ្យម (SMEs)។
លោកបានបញ្ជាក់ថា ៖
“មួយរយៈពេលចុងក្រោយនេះ ម្ចាស់អាជីវកម្មនានាចាប់ផ្តើមពង្រីកខ្លួន និងខិតខំប្រឹងប្រែងស្តារអាជីវកម្មរបស់ខ្លួនឡើងវិញបន្ទាប់ពីឆ្លងកាត់ដំណាក់កាលលំបាកប៉ុន្មានឆ្នាំមក។ នៅដំណាក់កាលនេះ ពួកគាត់ក៏ចង់ដឹងផងដែរនូវដំណើររឿងពីគំរូអាជីវកម្មនានាដែលបានឆ្លងកាត់ និងចំណុចមួយចំនួនដែលពួកគាត់អាចអភិវឌ្ឍទាំងផ្នែកធនធានមនុស្ស យុទ្ធសាស្រ្តទីផ្សារ និងផ្នែកផ្សេងៗទៀត”
ស្ថាបនិកស្ថាប័នអប់រំខាងលើបាននិយាយថា ៖
“ដោយមើលឃើញពីចរន្តជាវិជ្ជមាន និងតម្រូវការចំណេះដឹងដើម្បីពង្រឹងខ្លួនរបស់អាជីវកម្មក្នុងស្រុកនេះហើយ ទើប Daily Plus រៀបចំជាសិក្ខាសាលាស្តីពីរឿងរ៉ាវជំរុញដំណើរអាជីវកម្ម ឬ Inspire your business នេះឡើងដើម្បីផ្តល់ជាធាតុចូលមួយចំនួនដល់ម្ចាស់អាជិវកម្ម ក៏ដូចជាអ្នកកំពុងបម្រើការងារនៅក្នុងស្ថាប័ននានា”
លោក ពេជ្រ ពិសាល បានលើកឡើងផងដែរថា សិក្ខាសាលានេះ មានការចូលរួមពីម្ចាស់អាជីវកម្ម និងអ្នកជំនាញមួយចំនួនដែលនឹងលើកឡើងពីដំណើរអភិវឌ្ឍឆ្លងកាត់ឧបសគ្គក្នុងដំណាក់កាលកូវីដ ការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហា ការជំរុញចំណេះដឹង និងលើកទឹកចិត្តឱ្យក្រុមការងារសិក្សារៀនសូត្រដើម្បីបង្កើនភាពច្នៃប្រតិដ្ឋជាដើម។ លោកសង្ឃឹមថា រឿងរ៉ាវទាំងអស់នេះ នឹងជំរុញឱ្យអ្នកចូលរួមទាំងអស់ទទួលបាននូវបទពិសោធន៍ និងកម្លាំងជំរុញមួយដើម្បីយកទៅអភិវឌ្ឍស្ថាប័នរបស់ខ្លួនឱ្យកាន់តែប្រសើរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content