អតិផរណានៅតំបន់ចាយលុយអឺរ៉ូបានកើនឡើងដល់ ៧ ភាគរយ

បរទេស៖ អតិផរណានៅតំបន់ចាយលុយអឺរ៉ូបានកើនឡើងដល់ ៧ ភាគរយកាលពីខែមេសាកន្លងទៅនេះ និង ជាការកើនឡើងលើកដំបូងក្នុងរយៈពេលប៉ុន្មានខែនាឆ្នាំ ២០២៣ នេះ។ នេះបើយោងតាមប្រភពព័ត៌មានពីរ៉យទ័រ។

កាលពីខែមេសាកន្លងទៅនេះ តម្លៃទំនិញប្រើប្រាស់បានកើនឡើងដល់ ១៣,៦ ភាគរយ ដែលកើនឡើងពី ៦,៩ ភាគរយ នៅខែមីនា ដោយសារការកើនឡើងត្រូវបានជំរុញដោយតម្លៃម្ហូបអាហារ ភេសជ្ជៈ​ និងថាមពល។ តម្លៃសេវាកម្មបានកើនឡើង ៥,២ ភាគរយ នៅក្នុងខែមេសា បើធៀបនឹងខែមីនាដែលមានអត្រា ៥,១ ភាគរយ។ តម្លៃថាមពលបានកើនឡើងដល់ ២,៥ ភាគរយ បន្ទាប់ពីការធ្លាក់ចុះបន្តិចបន្តួចនៅត្រឹម ០,៩ ភាគរយ កាលពីខែមីនា។

ទោះជាយ៉ាងណាក្តី អតិផរណាស្នូល (មិនរាប់បញ្ចូលតម្លៃអាហារ និងថាមពល)  បានធ្លាក់ចុះពី ៥,៧ ភាគរយ ក្នុងខែមីនា មកនៅត្រឹម ៥,៦ ភាគរយ ក្នុងខែមេសា។ បើទោះបីជាអតិផរណាមានការចុះយឺតក៏ដោយ ប៉ុន្តែតម្លៃរស់នៅតែបន្តមានតម្លៃថ្លៃ។ ដូច្នោះហើយ តួលេខនេះត្រូវបានយកចិត្តទុកដាក់យ៉ាងជាប់លាប់ ដោយអ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអឺរ៉ុបដែលនឹងសម្រេចចិត្តថា​ តើត្រូវបន្តដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់អតិផរណាដែរ ឬទេ?

ស្របពេលនេះដែរ ប្រទេសឡាតវីបន្តតស៊ូជាមួយនឹងអតិផរណាខ្ពស់បំផុតនៅ ១៥ ភាគរយ រួមជាមួយនឹងប្រទេសស្លូវ៉ាគី លីទុយអានី និងអៀរឡង់ផងដែរ។ ប្រទេសទាំងអស់នេះ ចាំបាច់ត្រូវដោះស្រាយបញ្ហាការឡើងថ្លៃតម្លៃរស់នៅក្នុងចំណោមតំបន់ចាយប្រាក់អឺរ៉ូ ដែលមានសមាជិក ២០ នេះ។ លើសពីនេះផងដែរ តម្លៃទំនិញប្រើប្រាស់នៅប្រទេសបារាំងបានកើនឡើងពី ៦,៧ ភាគរយ នៅខែមីនា ឡើងដល់ ៦,៩ ភាគរយកាលពីខែមេសាកន្លងទៅនេះ។ ទោះយ៉ាងណាក្តី អតិផរណានៅអាល្លឺម៉ង់ដែលជាសេដ្ឋកិច្ចធំបំផុតរបស់សហភាពអឺរ៉ុបបានធ្លាក់ចុះពី ៧,៨ ភាគរយ នៅខែមីនា មកនៅត្រឹម ៧,៦ ​ភាគរយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត តួលេខចុងក្រោយបំផុតទាំងនេះរបស់អឺរ៉ុបធ្វើឱ្យអ្នកសេដ្ឋកិច្ចមានការព្រួយបារម្ភ បន្ទាប់ពីធនាគារកណ្តាលអឺរ៉ុប ECB មិនមានការប្តេជ្ញាចិត្តចំពោះការដំឡើងអត្រាការប្រាក់ថ្មី ខណៈដែលអត្រា​ប្រាក់​បញ្ញើ​សំខាន់​នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​មាន​ចំនួន ៣ ភាគរយ។ នាពេលថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ការទប់ទល់អតិផរណា និងការជៀសវាងពីវិបត្តិសេដ្ឋកិច្ចក្នុងពេលតែមួយ គឺជាបញ្ហាប្រឈមដ៏ធំបំផុត ដែលសហភាពអឺរ៉ុបនឹងត្រូវប្រឈមមុខក្នុងប៉ុន្មានខែខាងមុខ។

កាលពីថ្ងៃចន្ទកន្លងទៅនេះ ប្រធានសេដ្ឋវិទូរបស់ធនាគារកណ្តាលអឺរ៉ុបលោក Philip Lane បាននិយាយថា អតិផរណាតំបន់អឺរ៉ូអាចនឹងថយចុះនៅឆ្នាំនេះ ប៉ុន្តែសន្ទុះកំណើនតម្លៃឡើងថ្លៃនៅតែមានកម្រិតខ្ពស់សម្រាប់ពេលនេះ រួមទាំងទំនិញ និងសេវាកម្មមូលដ្ឋានផងដែរ។ ឆ្នាំនេះផងដែរ អាជីវកម្មត្រូវបានរំពឹងថា ប្រាក់ចំណេញនឹងធ្លាក់ចុះបន្តិច ពីព្រោះពួកគេអាចប្រឈមនឹងការកើនឡើងចំណាយថ្លៃដើម ការឡើងថ្លៃតម្លៃពលកម្ម ប៉ុន្តែពួកគេនឹងមិនអាចឡើងថ្លៃបានច្រើនទេ ដោយសារតម្រូវការកំពុងដំណើរការធម្មតា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ

សន្និសីទធនាគារនៅកម្ពុជាលើកទី៥៖ “ការដាក់ចេញអាទិភាពសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្ត​ និងកំណើនដោយចីរភាព”

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​(​ABC​)​ ​បាន​រៀបចំ​ ​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​ឆ្នាំ​២០២៦​រយៈពេល​២​ថ្ងៃ​កាលពី​ថ្ងៃ​ទី​១៩ ​និង​២០ ​ខែ​សីហា ​នៅ​សណ្ឋាគារ​ ​សុខា ​ភ្នំពេញ​ ​ក្រោម​មូលបទ “​ការ​រក្សា​ស្ថិរ​ភាព ការ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​ទំនុកចិត្ត​ ​និង​ភាព​ជឿជាក់​លើ​ប្រព័ន្ធ​ធនាគារ​”​

រយៈពេល ៣ឆ្នាំ កម្ពុជា​ទទួលបានគម្រោងវិនិយោគសរុប​ចំនួន​ជាង​ ១៤៩០​គម្រោង ​ក្នុង​ទំហំទុនវិនិយោគជិត ​២៦​ពាន់លានដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

ចាប់តាំងពីការកកើតរាជរដ្ឋាភិបាល​ក្នុងអាណត្តិ​ទី៧ រហូតដល់​ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣​គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ​២៦​ពាន់​លានដុល្លារ​អាម៉េរិក

៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

រយៈពេល ៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ បង្កើនប្រាក់ចំណូល

គ្រឹះស្ថាន ខេមា ​និង​ Mission Alliance រួមគ្នា​ពង្រឹង​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​សហគ្រិន​ខ្នាត​មីក្រូ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/08/2026

គ្រឹះស្ថាន ​ខេមា ​មីក្រូ​ហិរញ្ញវត្ថុ​ ​លីមីតធីត ​និង​ Mission Alliance ​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​ ​ដើម្បី​រួមគ្នា​លើក​កម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាត​មីក្រូ ​និង​បុគ្គល​ស្វ័យ​និយោជន៍ ​នៅ​តាម​តំបន់​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន ​ខេមា​

ព្រះមហាក្សត្រ ស្ដេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

វិមានសាមគ្គីភាព នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថា ការឆ្លុះបញ្ចាំងនូវយុគសម័យរុងរឿងរបស់​កម្ពុជា ដែលមានមូលដ្ឋានកើតចេញពីគ្រឹះនៃសន្តិភាព ឯកភាពជាតិ និងកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ

ជប៉ុន កំពុងខ្វះខាតធនធានរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចិនរឹតបន្តឹងលើការនាំចេញពីប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បណ្តាក្រុមហ៊ុនជប៉ុនជាច្រើនកំពុងប្រឈមមុខនឹងកង្វះខាតរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ ដែលនឹងបន្តអូសបន្លាយយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៧ ដោយសារតែចិនរឹតបន្តឹងលើការនាំចេញ

ចិន ​បង្ហាញក្ដីបារម្ភ​ខ្លាំង​ ខណៈ​ជប៉ុន​មានលទ្ធភាព​អាចផលិត​នុយក្លេអ៊ែរ​បាន​រាប់​ពាន់​គ្រាប់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​សម្តែង​ក្ដី​បារម្ភ​ចំពោះ​សមត្ថភាព​នុយក្លេអ៊ែរ​ដែល​កំពុង​កើនឡើង​ ​និង​ការ​ផ្លាស់ប្តូរ​គោលជំហរ​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​ក្រុង​តូក្យូ ​​ប្រទេស​ជប៉ុន ចង់ផលិតអាវុធនុយក្លេអ៊ែរ

បច្ចេកវិទ្យា​ AI ​កំពុង​ស្រូប​ទាញ​ទុន​រាប់​ទ្រីលាន​ដុល្លារ ​បង្ក​ក្តី​បារម្ភ​ពី​ហានិភ័យ​ហិរញ្ញវត្ថុ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

ក្តី​បារម្ភ​ជុំវិញ​កំណើន​បែប​ពពុះ​ផុយ​ស្រួយ​ ​(​កំណើន​ពពុះ​ស្រួយ​)​ ​ផ្នែក​ហិរញ្ញវត្ថុ ​ក្នុង​វិស័យ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​ក្លាយជា​សំណួរ​ដ៏​សំខាន់​ ​ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នៅ​សហរដ្ឋ​អាមេរិក​គ្រោង​ចំណាយ​ថវិកា​ ​១​,​១​ ទ្រី​លាន​ដុល្លារ ​ចាប់​ពី​ឆ្នាំ​ ​២០២៦ ​ដល់​ឆ្នាំ​ ​២០​២៩ ​ហើយ​ការ​វិនិយោគ​លើ​វិស័យ​ AI ​ទូទាំង​ពិភពលោក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​លើស ២​,​៥​ ទ្រី​លាន​ដុល្លារ

តម្លៃមាសបន្តកើនឡើងដល់ ៤ ៥១៤ ដុល្លារក្នុងមួយអោន ឬ ៥ ៤៤០ ដុល្លារក្នុងមួយតម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

តម្លៃ​មាស​បាន​បន្ត​កើនឡើង​សម្រាប់​សប្តាហ៍​ទី ​៣ ​ជាប់​ៗ​គ្នា​ ​ដោយ​សារ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាម៉េរិក​ ​និង​ការ​ធ្លាក់ចុះ​នៃ​អត្រា​ផល​តប​ស្នង​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាម៉េរិក​ ​ខណៈ​ក្រសួង​រតនាគារ​អាម៉េរិក​បង្កើន​ការ​ទិញ​ប័ណ្ណ​បំណុល​រយៈពេល​វែង​ត្រឡប់​ចូល​វិញ