ស្របទៅនឹងស្ថានភាពនៃអាកាសធាតុនាពេលបច្ចុប្បន្នដែលមិនសូវមានភ្លៀងធ្លាក់ទៀងទាត់ ឬគ្រប់គ្រាន់ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់ដល់ការបង្កបង្កើនផលដាំដុះ ដំណាំចម្រុះក្នុងវិស័យកសិកម្ម បានជំរុញឱ្យប្រជាកសិករចាប់ផ្តើមមានការវិវត្តន៍ខ្លួនបន្តិចម្ដងៗ ចេញពីការពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង ហើយងាកទៅរកបច្ចេកទេសថ្មីៗមកជួយជំនួសវិញ។

ជាដំណោះស្រាយកសិករភាគច្រើនបាន និងកំពុងប្រើប្រាស់ម៉ាស៊ីនបូមទឹកយកទៅស្រោចស្រពដំណាំដើរដោយថាមពលចំហេះ ខណៈដែលវិធីសាស្ត្រមួយនេះក្រៅពីធ្វើឱ្យតម្លៃថ្លៃដើមកើនឡើងខ្ពស់ ថែមទាំងអាប៉ះពាល់ដល់បរិស្ថានទៀតផង។ ជាមួយគ្នានេះ គេក៏ឃើញមានកសិករមួយចំនួនផ្សេងទៀត បានចាប់ផ្ដើមងាកចេញពីការប្រើប្រាស់ម៉ាស៊ីនបូមទឹក ទៅប្រើប្រាស់ថាមពលសូឡាសម្រាប់បូមទឹកដាក់ស្រែចំការជំនួសវិញម្ដង ដែលវិធីនេះ អាចទទួលបានចំណេញច្រើន ហើយមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។
បើតាមអ្នកជំនាញកសិកម្ម លោកឧកញ៉ា សួង ណយ ដែលបានអនុវត្តផ្ទាល់នៅលើផ្ទៃដីដាំដុះរបស់លោកបានឱ្យដឹងថា ការដាក់បន្ទះសូឡាដើម្បីទាញយកថាមពលមកប្រើប្រាស់នេះ ថ្វីត្បិតតែត្រូវចំណាយប្រាក់បន្តិចមែន ប៉ុន្តែវាចំណាយតែម្ដងគឺអាចប្រើបានរហូតទៅដល់២០ឆ្នាំ ខុសពីម៉ាស៊ីនប្រើប្រេងសាំងដែលត្រូវការផ្លាស់ប្ដូរ និងជួសជុលញឹកញាប់ ហើយត្រូវចំណាយថ្លៃប្រេងជាប្រចាំ។

លោកឧកញ៉ាបន្តថា ៖
“សូឡាអាចជួយបានទាំងបរិស្ថាន ថែទាំទាំងសុខភាព ជួយដល់ដីស្រែចំការរបស់បងប្អូនប្រជាកសិករផងដែរ ព្រោះថាការប្រើម៉ាស៊ីនជៀសមិនផុតពីការហៀប្រេងទៅលើដី ឬអាចហូរទៅតាមទឹកជាដើម។ ម៉្យាងទៀត ថាមពលដែលបានមកពីប្រព័ន្ធសូឡានេះអាចមានលទ្ធភាពដំណើរការបូមទឹកដោយខ្លួនឯងនៅពេលមានថាមពលពន្លឺព្រះអាទិត្យ (ពេលថ្ងៃ) និងឈប់បូមវិញនៅពេលអស់ថាមពលពន្លឺព្រះអាទិត្យ (ពេលយប់)។ ដូច្នេះ កសិករមានពេលវេលាច្រើននៅក្នុងការថែទាំដំណាំរបស់ខ្លួន”

ជាមួយនឹងបទពិសោធន៍ប្រើប្រាស់នៅលើផ្ទៃដីរបស់លោកឧកញ៉ាផ្ទាល់ប្រមាណជិត២០ឆ្នាំបានបញ្ជាក់បន្ថែមថា ៖
“កសិករដែលចង់ប្រើប្រព័ន្ធបូមទឹកដើរដោយថាមពលសូឡាគប្បីត្រូវដឹងថា ប្រភពទឹករបស់ខ្លួននៅឯណា គាត់ត្រូវដឹងថានីវ៉ូទឹកមានកម្ពស់ប៉ុន្មានដើម្បីបូម ហើយបើសិនជាមិនមានទេ កសិករត្រូវជីកអណ្ដូង។ ម្យ៉ាងទៀត គាត់ត្រូវដឹងថាគាត់ត្រូវការទឹកប៉ុន្មានគីបក្នុងមួយថ្ងៃ ដើម្បីងាយស្រួលប្រាប់អ្នកជីកថាគួរជីកក្នុងជម្រៅប៉ុណ្ណា ហើយអ្វីដែលសំខាន់បំផុត គាត់ត្រូវមានលុយទិញសម្ភារៈយកទៅតម្លើង ត្រូវចេះតទុយោ និងចេះតម្លើង”
លោកបញ្ជាក់ទៀតថា ក្នុងករណីបងប្អូនប្រជាកសិករមានដីដាំដុះត្រឹមកន្លះហិកតា ទៅ១ហិកតា ការចំណាយលើការតម្លើងប្រព័ន្ធសូឡា អាចអស់ប្រាក់ចន្លោះពី ៣០០ ទៅ ៤០០ ដុល្លារ ដែលចំនួននេះមិនច្រើនទេ បើគិតទូទាត់ជាមួយការទិញម៉ាស៊ីន និងទិញប្រេងសាំង ឬប្រេងម៉ាស៊ូតសម្រាប់ចាក់ជាប់ជាប្រចាំ ហើយបើសិនដីស្រែមានទំហំ១០ហិកតា អាចប្រើថាមពល ២.២ គីឡូវ៉ាត់ និងអាចចំណាយថវិការក្នុងការតម្លើងប្រមាណជិត ២ ០០០ដុល្លារ។ បើតាមឯកសារស្ដីពី «ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាកសិកម្ម» របស់ក្រសួងឧស្សាហកម្ម បានលើកទឹកចិត្តដល់កសិករ នៅក្នុងការបង្កើនសក្តានុពលនៃភាពរីកចម្រើនរបស់បច្ចេកវិទ្យាដូចជា គំនិតផ្ដួចផ្ដើមកសិកម្មឆ្លាតវៃ ដែលជាទស្សនៈទានមួយក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ ជាដើម។ ម្យ៉ាងទៀត កម្ពុជាមានមហិច្ឆតាក្លាយខ្លួនជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ដូច្នេះ កម្ពុជាត្រូវចាប់យកឱ្យបានឆាប់បំផុតនូវសក្តានុពលបច្ចេកវិទ្យា៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content