អ្នកជំនាញកសិកម្ម ៖ ប្រជាជនកសិករគួរងាកមកប្រើប្រាស់សូឡាសម្រាប់ធ្វើកសិកម្មជាជាងការប្រើម៉ាស៊ីនដែលប៉ះពាល់ដល់បរិស្ថាន

ស្របទៅនឹងស្ថានភាពនៃអាកាសធាតុនាពេលបច្ចុប្បន្នដែលមិនសូវមានភ្លៀងធ្លាក់ទៀងទាត់ ឬគ្រប់គ្រាន់ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់ដល់ការបង្កបង្កើនផលដាំដុះ ដំណាំចម្រុះក្នុងវិស័យកសិកម្ម បានជំរុញឱ្យប្រជាកសិករចាប់ផ្តើមមានការវិវត្តន៍ខ្លួនបន្តិចម្ដងៗ ចេញពីការពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង ហើយងាកទៅរកបច្ចេកទេសថ្មីៗមកជួយជំនួសវិញ។

ជាដំណោះស្រាយកសិករភាគច្រើនបាន និងកំពុងប្រើប្រាស់ម៉ាស៊ីនបូមទឹកយកទៅស្រោចស្រពដំណាំដើរដោយថាមពលចំហេះ ខណៈដែលវិធីសាស្ត្រមួយនេះក្រៅពីធ្វើឱ្យតម្លៃថ្លៃដើមកើនឡើងខ្ពស់ ថែមទាំងអាប៉ះពាល់ដល់បរិស្ថានទៀតផង។ ជាមួយគ្នានេះ គេក៏ឃើញមានកសិករមួយចំនួនផ្សេងទៀត បានចាប់ផ្ដើមងាកចេញពីការប្រើប្រាស់ម៉ាស៊ីនបូមទឹក ទៅប្រើប្រាស់ថាមពលសូឡាសម្រាប់បូមទឹកដាក់ស្រែចំការជំនួសវិញម្ដង ដែលវិធីនេះ អាចទទួលបានចំណេញច្រើន ហើយមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។

បើតាមអ្នកជំនាញកសិកម្ម លោកឧកញ៉ា សួង ណយ ដែលបានអនុវត្តផ្ទាល់នៅលើផ្ទៃដីដាំដុះរបស់លោកបានឱ្យដឹងថា ការដាក់បន្ទះសូឡាដើម្បីទាញយកថាមពលមកប្រើប្រាស់នេះ ថ្វីត្បិតតែត្រូវចំណាយប្រាក់បន្តិចមែន ប៉ុន្តែវាចំណាយតែម្ដងគឺអាចប្រើបានរហូតទៅដល់២០ឆ្នាំ ខុសពីម៉ាស៊ីនប្រើប្រេងសាំងដែលត្រូវការផ្លាស់ប្ដូរ និងជួសជុលញឹកញាប់ ហើយត្រូវចំណាយថ្លៃប្រេងជាប្រចាំ។

លោកឧកញ៉ាបន្តថា  ៖

“សូឡាអាចជួយបានទាំងបរិស្ថាន ថែទាំទាំងសុខភាព ជួយដល់ដីស្រែចំការរបស់បងប្អូនប្រជាកសិករផងដែរ ព្រោះថាការប្រើម៉ាស៊ីនជៀសមិនផុតពីការហៀប្រេងទៅលើដី ឬអាចហូរទៅតាមទឹកជាដើម។ ម៉្យាងទៀត ថាមពលដែលបានមកពីប្រព័ន្ធសូឡានេះអាចមានលទ្ធភាពដំណើរការបូមទឹកដោយខ្លួនឯងនៅពេលមានថាមពលពន្លឺព្រះអាទិត្យ (ពេលថ្ងៃ) និងឈប់បូមវិញនៅពេលអស់ថាមពលពន្លឺព្រះអាទិត្យ (ពេលយប់)។ ដូច្នេះ កសិករមានពេលវេលាច្រើននៅក្នុងការថែទាំដំណាំរបស់ខ្លួន”

ជាមួយនឹងបទពិសោធន៍ប្រើប្រាស់នៅលើផ្ទៃដីរបស់លោកឧកញ៉ាផ្ទាល់ប្រមាណជិត២០ឆ្នាំបានបញ្ជាក់បន្ថែមថា ៖

“កសិករដែលចង់ប្រើប្រព័ន្ធបូមទឹកដើរដោយថាមពលសូឡាគប្បីត្រូវដឹងថា ប្រភពទឹករបស់ខ្លួននៅឯណា គាត់ត្រូវដឹងថានីវ៉ូទឹកមានកម្ពស់ប៉ុន្មានដើម្បីបូម ហើយបើសិនជាមិនមានទេ កសិករត្រូវជីកអណ្ដូង។ ម្យ៉ាងទៀត គាត់ត្រូវដឹងថាគាត់ត្រូវការទឹកប៉ុន្មានគីបក្នុងមួយថ្ងៃ ដើម្បីងាយស្រួលប្រាប់អ្នកជីកថាគួរជីកក្នុងជម្រៅប៉ុណ្ណា ហើយអ្វីដែលសំខាន់បំផុត គាត់ត្រូវមានលុយទិញសម្ភារៈយកទៅតម្លើង ត្រូវចេះតទុយោ និងចេះតម្លើង”

លោកបញ្ជាក់ទៀតថា ក្នុងករណីបងប្អូនប្រជាកសិករមានដីដាំដុះត្រឹមកន្លះហិកតា ទៅ១ហិកតា ការចំណាយលើការតម្លើងប្រព័ន្ធសូឡា អាចអស់ប្រាក់ចន្លោះពី ៣០០​ ទៅ ៤០០ ដុល្លារ ដែលចំនួននេះមិនច្រើនទេ បើគិតទូទាត់ជាមួយការទិញម៉ាស៊ីន និងទិញប្រេងសាំង ឬប្រេងម៉ាស៊ូតសម្រាប់ចាក់ជាប់ជាប្រចាំ ហើយបើសិនដីស្រែមានទំហំ១០ហិកតា អាចប្រើថាមពល ២.២ គីឡូវ៉ាត់ និងអាចចំណាយថវិការក្នុងការតម្លើងប្រមាណជិត ២ ០០០ដុល្លារ។ បើតាមឯកសារ​ស្ដីពី «ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាកសិកម្ម» របស់ក្រសួងឧស្សាហកម្ម បានលើកទឹកចិត្តដល់កសិករ នៅក្នុងការបង្កើនសក្តានុពលនៃភាពរីកចម្រើនរបស់បច្ចេកវិទ្យាដូចជា គំនិតផ្ដួចផ្ដើមកសិកម្មឆ្លាតវៃ ដែលជាទស្សនៈទានមួយក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ ជាដើម។ ម្យ៉ាងទៀត កម្ពុជាមានមហិច្ឆតាក្លាយខ្លួនជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ដូច្នេះ កម្ពុជាត្រូវចាប់យកឱ្យបានឆាប់បំផុតនូវសក្តានុពលបច្ចេកវិទ្យា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ពន្ធលើ​ចំណេញ​មូល​ធន ​ជា​ប្រភេទពន្ធលើ​ប្រាក់ចំណេញដែល​រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ ទទួលបានពីការលក់​ ផ្ទេរទ្រព្យសកម្មមូល​ធន​ផ្សេងៗ ដូចជា អចលនទ្រព្យ កិច្ច​សន្យា​ភតិសន្យា​(ជួល ) ទ្រព្យវិនិយោគ​ កម្មសិទ្ធិ​បញ្ញា កេរ្តិ៍ឈ្មោះអាជីវកម្ម និង​រូបិយវត្ថុ​បរទេស ជាដើម

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និង​យកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ