សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា ចេញផ្សាយរបាយការណ៍សិក្សា និងអនុសាសន៍គន្លឹះដើម្បី និរន្តរភាពហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ ៖ សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា បានចេញផ្សាយការសិក្សាស្រាវជ្រាវមួយស្តីពី «ការផ្ដល់ហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គាំទ្រការស្តារសេដ្ឋកិច្ច​កម្ពុជា​ឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩» នៅប្រទេសកម្ពុជា ជាពិសេស ការសិក្សាវាយតម្លៃពីផលប៉ះពាល់នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលបានហិរញ្ញប្បទានពី ADB។ របាយការណ៍នេះ មានគោលបំណងកំណត់គម្លាតគោលនយោបាយស្តីពីសេដ្ឋកិច្ចបៃតង និងនិរន្តរភាព និងវាយតម្លៃពីភាពខុសគ្នារវាងគោលនយោបាយ និងការអនុវត្តនៅក្នុងស្ថាប័នពាក់ព័ន្ធនានា។

ការសិក្សានេះបានផ្តល់អនុសាសន៍សំខាន់ៗចំនួន៧ សម្រាប់ធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាល រួមមានអនុសាសន៍ចំនួន៣ ផ្តោតលើ៖ គោលនយោបាយ​ទូទាត់​សំណងដោយឥតស្ម័គ្រចិត្ត គួរតែត្រូវបានធ្វើឡើងនៅដំណាក់កាលដំបូងបំផុតនៃគម្រោង ការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី និងការលើកកម្ពស់លទ្ធភាព​ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុរបស់ស្ត្រី។ អនុសាសន៍ ចំនួន៤ ផ្សេងទៀត ផ្តោតលើ ការព្រមព្រៀងជារួមលើលក្ខខណ្ឌច្បាប់ ពាក្យបច្ចេកទេស និងគោលគំនិតស្តីពីសេដ្ឋកិច្ចបៃតង និងនិរន្តរភាពហិរញ្ញវត្ថុ ការពង្រឹងស្ថាប័នដោយការរួមបញ្ចូលចំណេះដឹង និងជំនាញរបស់ស្ថាប័នរយៈពេលវែង ការបង្កើតឧបករណ៍សមស្របសម្រាប់វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន និងសង្គម និងដំណោះស្រាយលើចំណេះដឹង និងជំនាញដែលនៅមានកម្រិតរបស់អ្នកបង្កើត និងអ្នកអនុវត្តគោលនយោបាយ ទាក់ទងនឹងសេដ្ឋកិច្ចបៃតង និងនិរន្តរភាពហិរញ្ញវត្ថុ ។

របាយការណ៍សិក្សាស្រាវជ្រាវបានបញ្ជាក់ថា សហគមន៍ពេញចិត្តចំពោះគម្រោងកែលម្អផ្លូវថ្នល់ និងសង្កត់ធ្ងន់លើចំណុចសំខាន់ចំនួន ៣ គឺ (១) សហគមន៍បាន​ទទួល​យក​លទ្ធផល​នៃការវាយតម្លៃលើផលប៉ះពាល់ (២) សហគមន៍បានទទួលស្គាល់នូវតម្រូវការនៃគម្រោងកែលម្អផ្លូវថ្នល់ ជាពិសេសបញ្ហាទាក់ទងទៅនឹង​លក្ខខណ្ឌ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅក្នុងសហគមន៍របស់ពួកគាត់ និង (៣) សហគមន៍បានកត់សំគាល់នូវអត្ថប្រយោជន៍ជាច្រើនដែលនឹងកើតចេញពីគម្រោងកែលម្អផ្លូវថ្នល់នេះ។

អត្ថប្រយោជន៍ទាំងនោះរួមមាន ការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទៅសាលារៀន ទីផ្សារ មន្ទីរពេទ្យ និងកសិដ្ឋាន ដែលវាពិតជាមានសារៈសំខាន់ណាស់​សម្រាប់សកម្មភាព​ប្រចាំថ្ងៃ​ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ពួកគាត់”។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមបានមានប្រសាសន៍ថា៖ អនុសាសន៍គោលនយោបាយរបស់យើង ស្នើឱ្យមានការអនុវត្តសេចក្តីថ្លែងការណ៍គោលនយោបាយការពារសុវត្ថិភាព (Safeguards Policy Statement) របស់ធនាគារអភិវឌ្ឍន៍អាស៊ី ស្តីពីការទូទាត់សំណងដោយឥតស្មគ្រចិត្ត អមដោយនីតិវិធីសមស្រប និងការយកចិត្តទុកដាក់ ជាពិសេស ចំពោះតម្រូវការរបស់ស្ត្រី និងកុមារ។ វាមានសារៈសំខាន់ណាស់ដែលយើងផ្តល់អាទិភាពដល់សុខុមាលភាពរបស់ក្រុមដែលងាយរងគ្រោះទាំងនេះនៅក្នុងគម្រោងអភិវឌ្ឍន៍របស់យើង។

លោកស្រី ស៊ិន ពុទ្ធារី នាយិកាប្រតិបត្តិអង្គការ គ.ស.កបានលើកឡើងថា៖“លក្ខណៈវិនិច្ឆ័យនៃការរួមបញ្ចូលគោលគំនិត ESG និង និរន្តរភាពហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើង​ដោយផ្អែក​លើសង្គម និង សេដ្ឋកិច្ច សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយ សមធម៌ បរិយាប័ន្ន និងនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា។ នេះគឺជាផលដែល​យើង​រំពឹងពីការអនុវត្តគម្រោង ដើម្បីចែករំលែកចំណេះដឹងឲ្យបានទូលំទូលាយ និងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរក្នុងចំណោមអ្នកពាក់ព័ន្ធទាំងអស់ ដែលបានពាំនាំ​ពី​លទ្ធផលស្រាវជ្រាវ។ ការសិក្សានេះ បានផ្តល់អនុសាសន៍ថា របកគំហើញនឹងត្រូវបានប្រើប្រាស់នៅក្នុងគោលនយោបាយ និងក្របខណ្ឌច្បាប់នានា ដើម្បីលើកកម្ពស់​កំណើន​សេដ្ឋកិច្ច​បៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា» ។

ការសិក្សានេះ បានសន្និដ្ឋានជាមួយនឹងយោបល់ត្រឡប់ជាវិជ្ជមានពីសហគមន៍ និងកត់សម្គាល់ឃើញថា គម្រោងកែលម្អផ្លូវ របស់ ADB បានប្រកាន់​ខ្ជាប់​នូវក្របខណ្ឌច្បាប់ និងគោលនយោបាយនានា ដើម្បីធានាឱ្យបាននូវការគិតគូរផលប៉ះពាល់លើបរិស្ថាន សង្គម និងសេដ្ឋកិច្ចសម្រាប់សហគមន៍ និងកម្ពុជាទាំងមូល។ លើសពីនេះ វាក៏បានផ្តល់អនុសាសន៍គោលនយោបាយ សម្រាប់ការចូលរួមគោលនយោបាយ និងរបៀបជំរុញបៀបវារៈគោលនយោបាយស្តីពីសេដ្ឋកិច្ចបៃតង និង​និរន្តរ​ភាព​ហិរញ្ញវត្ថុ ព្រមទាំងបង្កើនបរិយាបន្ន និងផលជាវិជ្ជមានសម្រាប់សហគមន៍ជាអតិបរិមា។ ដោយ ៖ ញ៉ែម សុផល


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

កម្ពុជាដាក់​ដំណើរការកម្មវិធីថ្មីមួយ​ ដើម្បីជួយ​សហគ្រិន​ខ្មែរ​ឱ្យ​មានភាពប្រកួត​ប្រជែងទាំង​ក្នុងស្រុក​និងអន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/04/2026

កម្ពុជា​បានដាក់ឱ្យដំណើរការ​កម្មវិធី​ថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការ​ធ្វើ​ធុរកិច្ចតាមបច្ចេកវិទ្យា​បៃតង ​ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

តម្រូវការនិងតម្លៃស្ករត្នោតខ្មែរហក់ឡើងខ្ពស់​ ប៉ុន្តែ​ចំនួនអ្នកផលិតធ្លាក់ចុះ

ជំនួញ, ព្រឹត្តិការណ៍

• 06/04/2026

ស្ករត្នោ​ត​ធម្មជាតិរបស់​ខ្មែរ កំពុង​មានតម្រូវការ​ខ្ពស់លើ​ទីផ្សារ ទាំង​ក្នុង​និងក្រៅប្រទេស ស្របគ្នានឹង​តម្លៃរបស់វា ក៏ហក់​ឡើង​ខ្ពស់ដែរ​ ប៉ុន្តែបែរជាមិន​សូវ​មានអ្នក​ផលិតស្ករ​ត្នោត​​ច្រើន​ដូច​មុន ជាពិសេស​ស្ករត្នោត​កំពង់ស្ពឺ ​

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *