បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិន បានធ្វើឱ្យតម្រូវការពិភពលោកចុះខ្សោយ ខណៈដែលប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះហាក់មិនសូវប្រឈមមុខនឹងអតិផរណាខ្លាំងដូចប្រទេសលោកខាងលិចនោះទេ។

ក្នុងនាមជាប្រទេសដែលដើរតួជារោងចក្ររបស់ទីផ្សារពិភពលោក បច្ចុប្បន្ននេះ ចិន បានធ្លាក់ចុះនូវចំនួនអតិថិជន ក៏ដូចជាតម្រូវការទីផ្សារ ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ខណៈដែលភាពតានតឹងនៃពាណិជ្ជកម្មរវាងចិន ជាមួយប្រទេសសេដ្ឋកិច្ចធំៗដូចជាអាមេរិកកំពុងរារាំងដល់កំណើនសេដ្ឋកិច្ច រួមទាំងការចុះខ្សោយនៃតម្លៃប្រាក់យ័នផងដែរ។
មានបញ្ហាជាច្រើន ដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសចិនមានការធ្លាក់ចុះ ដោយក្នុងនោះរួមមានដូចជា ៖
១. ការរងប៉ះពាល់ពីយុទ្ធសាស្ត្រគ្មានមេរោគកូវីដ-១៩ (Zero-Covid Policy)៖ យុទ្ធសាស្ត្រគ្មានមេរោគកូវីដ-១៩ បានធ្វើឲ្យប្រជាពលរដ្ឋចិនមិនសូវចំណាយប្រាក់លើអាហារ ភេសជ្ជៈ សម្ភារៈផ្សេងៗ និងទេសចរណ៍ ដែលជាហេតុធ្វើឲ្យមានសម្ពាធលើសេដ្ឋកិច្ច។ ការស្ទង់មតិឯកជនមួយបានបង្ហាញថា សកម្មភាពរោងចក្រពិតជាបានធ្លាក់ចុះនៅក្នុងខែកញ្ញា ដែលប៉ះពាល់ដល់ទិន្នផល ការបញ្ជាទិញថ្មី និងការងារ។

២. ការធ្វើចំណាត់ការមិនគ្រប់គា្រន់របស់ទីក្រុងប៉េកាំង៖ កាលពីខែសីហាកន្លងទៅនេះ ទីក្រុងប៉េកាំងបានប្រកាសផែនការដែលមានទំហំទឹកប្រាក់ ១ ទ្រីលានយ័ន (២០៣ ពាន់លានដុល្លារ) ដើម្បីជំរុញអាជីវកម្មខ្នាតតូច ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ។ ផែនការនេះគួរតែអាចចំណាយឲ្យសមស្របទៅនឹងគោលដៅនៃកំណើនសេដ្ឋកិច្ចដែលគ្រោងទុក និងបង្កើតការងារផ្សេងៗផងដែរ។ ប៉ុន្តែការឆ្លើយតបរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ទៅនឹងបញ្ហានៃការធ្លាក់ចុះសេដ្ឋកិច្ច គឺនៅមានកម្រិតតិចតួច បើប្រៀបធៀបទៅនឹងភាពចុះខ្សោយសេដ្ឋកិច្ចលើកមុនៗ។
៣. វិបត្តិទីផ្សារអចលនទ្រព្យ៖ ការចុះខ្សោយនៃទីផ្សារអចលនទ្រព្យ និងភាពអវិជ្ជមានក្នុងវិស័យសំណង់លំនៅឋានបានធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។ តម្រូវការទិញផ្ទះថ្មីធ្លាក់ចុះ ហើយបានកាត់បន្ថយតម្រូវការនៃការនាំចូលទំនិញ សម្ភារៈ ដែលប្រើក្នុងសំណង់។ ការជំរុញទីផ្សារអចលនទ្រព្យរបស់ទីក្រុងប៉េកាំង បានធ្វើឲ្យតម្លៃផ្ទះនៅក្នុងទីក្រុងជាច្រើនបានធ្លាក់ចុះប្រហែល ២០ ភាគរយនៅឆ្នាំនេះ។
៤. បញ្ហាបម្រែបម្រួលអាកាសធាតុ៖ ការប្រែប្រួលអាកាសធាតុកំពុងចាប់ផ្តើមជះឥទ្ធិពលដ៏យូរអង្វែងដល់ឧស្សាហកម្មរបស់ចិន។ រលកកំដៅដ៏ធ្ងន់ធ្ងរមួយ អមដោយគ្រោះរាំងស្ងួត បានវាយប្រហារខេត្តស៊ីឈ័ន និងទីក្រុងចុងឈីង កាលពីខែសីហាកន្លងទៅនេះ។ ដូចនេះ រោងចក្ររបស់ក្រុមហ៊ុនផលិតធំៗ ដូចជាក្រុមហ៊ុនផលិត iPhone Foxconn និង Tesla ត្រូវបានបង្ខំឱ្យកាត់បន្ថយម៉ោងធ្វើការ ឬបិទទាំងស្រុង។
៥. បច្ចេកវិទ្យារបស់ចិនកំពុងបាត់បង់អ្នកវិនិយោគ៖ Tencent និង Alibaba បានរាយការណ៍ពីការធ្លាក់ចុះនៃប្រាក់ចំណូលដំបូងរបស់ពួកគេនៅក្នុងត្រីមាសចុងក្រោយបំផុតនេះ។ ក្រុមហ៊ុន Softbank របស់ជប៉ុនបានដកសាច់ប្រាក់យ៉ាងច្រើនពី Alibaba ខណៈដែលក្រុមហ៊ុន Berkshire Hathaway របស់លោក Warren Buffet កំពុងលក់ចេញភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD ។ ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារនៃការវិនិយោគត្រូវបានដកចេញពីក្រុមហ៊ុន Tencent នៅក្នុងឆមាសទី២នៃឆ្នាំនេះ។ មិនត្រឹមតែប៉ុណ្ណោះ អាមេរិកកំពុងតែបង្ក្រាបក្រុមហ៊ុនចិនដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនអាមេរិក៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content