ស្វែងពីសាជីវកម្មធានាឥណទានកម្ពុជា និងអត្ថប្រយោជន៍

ភ្នំពេញ ៖ ភាគច្រើននៃសហគ្រាសខ្នាតតូច និងមធ្យម ដែលខ្វះទ្រព្យធានានៅពេលស្នើសុំកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់អាជីវកម្មរបស់ខ្លួន គឺមិនងាយស្រួលក្នុងស្នើសុំកម្ចីនោះទេ ប៉ុន្តែបច្ចុប្បន្ននេះ មានសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក. ឬ CGCC) ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ការធានាលើកម្ចីដែលបញ្ចេញតាមរយៈធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដៃគូរបស់ CGCC ទៅកាន់ក្រុមហ៊ុនអាជីវកម្ម ជាពិសេស សហគ្រាសខ្នាតតូច និងមធ្យម ដែលខ្វះទ្រព្យធានាតែម្តង។

មានសំនួរលើកឡើងថា តើអី្វជាសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក. ឬ CGCC) ហើយមានចក្ខុវិស័យ និងបេសកកម្មដូចម្តេច?

CGCC គឺជាសហគ្រាសសាធារណៈ ដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១៤០ អនក្រ.បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។ ស.ធ.ក. ស្ថិតនៅក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

CGCC ត្រូវបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ និងទទួលបានការគាំទ្របច្ចេកទេសពីដៃគូអភិវឌ្ឍន៍មួយចំនួន ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និងមូលនិធិអភិវឌ្ឍន៍ទុនរបស់អង្គការសហប្រជាជាតិ (UNCDF)។ ស.ធ.ក. បានដាក់ឱ្យដំណើរការនូវគម្រោងធានាឥណទានដំបូង នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។

CGCC មានចក្ខុវិស័យក្លាយខ្លួនទៅជាស្ថាប័នធានាឥណទាននាំមុខគេនៅប្រទេសកម្ពុជា ក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម ហើយបេសកកម្មចម្បងរបស់ ស.ធ.ក. គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។

បច្ចុប្បន្ន CGCC មានគម្រោងធានាឥណទានមួយចំនួនដូចជា ៖

១.គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ៖ គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) គឺជាគម្រោងធានាឥណទានដំបូងបង្អស់ ដែលផ្តល់ដោយសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.)។ BRGS មានគោលដៅគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូចនិងមធ្យម និងសហគ្រាសខ្នាតធំ ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) សម្រាប់ការកៀរគរទុនបង្វិល, វិនិយោគ, និងការពង្រីកអាជីវកម្ម។

២.គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន សម្រាប់វិស័យទេសចរណ៍ ៖ គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន សម្រាប់វិស័យទេសចរណ៍ (CFGS-TR) ជាគម្រោងនៅក្រោមគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទានរបស់ CGCC ដែលផ្តល់ដល់អាជីវកម្មផ្សេងៗនៅក្នុងវិស័យទេសចរណ៍ តាមរយៈគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ របស់ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (SME Bank)។

៣.គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី ៖ គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី គឺជាគម្រោងធានាឥណទានទី៣ របស់សាជីវកម្មធានាឥណទានកម្ពុជា សម្រាប់សហគ្រិនស្រ្តី និងអាជីវកម្មដោយគ្រប់គ្រង និងដឹកនាំដោយស្រ្តី។

៤.គម្រោងធានាឥណទានជាកញ្ចប់ ៖ គម្រោងធានាឥណទានជាកញ្ចប់ (PGS) គឺជាគម្រោងធានាឥណទានដែលបានដាក់ចេញដោយ CGCC នៅក្នុងខែមករា ឆ្នាំ២០២៣ ដែលមានគោលដៅ ក្នុងការជួយគាំទ្រដល់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) អាចបញ្ចេញកម្ចីដែលមានការធានាក្រោមគម្រោងនេះទៅកាន់ក្រុមហ៊ុនអាជីវកម្មជាក់លាក់ និងចំទិសដៅបានច្រើន និងលឿនជាងមុន ប្រកបដោយប្រសិទ្ធភាពនិងភាពបត់បែន។

ជាមួយគ្នានេះដែរក៏មានសំណួរលើកឡើងថា តើធ្វើដូចម្តេចដើម្បីស្នើសុំកម្ចីដែលមានការធានាឥណទានពីសាជីវកម្មធានាឥណទានកម្ពុជា ?

CGCC បានលើកឡើង ៥ ជំហាន សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) ដែលខ្វះទ្រព្យបញ្ចាំ ឬធានា ដើម្បីស្នើសុំ និងទទួលបានកម្ចី ដែលមានការធានាឥណទានពី CGCC៖ ជំហានទី១៖ អ្នកខ្ចី ត្រូវស្នើសុំកម្ចីទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC (ដើម្បីស្វែងរក PFIs របស់ CGCC សូមចុច https://bit.ly/3LkYuo7)។

ជំហានទី២៖ បន្ទាប់ពីទទួលបានសំណើសុំកម្ចី PFI នឹងវាយតម្លៃសំណើសុំកម្ចីនោះទៅតាមនីតិវិធី និងលក្ខខណ្ឌតម្រូវរបស់ PFIs នីមួយៗ។ ជំហានទី៣៖ នៅពេលសំណើកម្ចីនោះបំពេញគ្រប់លក្ខខណ្ឌតម្រូវ PFI នឹងស្នើសុំការធានាឥណទានមកកាន់ CGCC។ ជំហានទី៤ ៖ CGCC នឹងវាយតម្លៃសំណើសុំធានាឥណទាននោះ រួចចេញលិខិតធានាទៅកាន់ PFIs ក្នុងរយៈពេលចន្លោះពី ៣ ទៅ ៥ថ្ងៃ។ ជំហានចុងក្រោយ៖ PFIs នឹងបញ្ចេញកម្ចី ដែលមានការធានាពី CGCC ជូនអ្នកខ្ចី។

បច្ចុប្បន្ន CGCC ផ្តល់ការធានាលើកម្ចី ដែលបញ្ចេញដោយធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដៃគូរបស់ CGCC (PFIs) ទៅកាន់ក្រុមហ៊ុនអាជីវកម្ម ជាពិសេស សហគ្រាសខ្នាតតូច និងមធ្យម ដែលខ្វះទ្រព្យបញ្ចាំ នៅពេលស្នើសុំកម្ចី។ និយាយឱ្យស្រួលស្តាប់ទៅ CGCC ដើរតួជាផ្នែកមួយនៃទ្រព្យបញ្ចាំ រហូតដល់៨០% នៃទំហំកម្ចី ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីក្រុមហ៊ុនអាជីវកម្ម ដែលស្នើកម្ចីទៅធនាគារ។

CGCC មិនផ្តល់កម្ចីដោយផ្ទាល់ដល់ក្រុមហ៊ុនអាជីវកម្មទេ។ CGCC មិនមែនជាធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលអាចផ្តល់កម្ចីជូនលោកអ្នកបានទេ។ CGCC ជាសហគ្រាសសាធារណៈ ដែលផ្តល់ការធានាឥណទានលើកម្ចីដែលបញ្ចេញដោយធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដៃគូរបស់ CGCC (PFIs) ទៅកាន់ក្រុមហ៊ុនអាជីវកម្ម ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម ដែលខ្វះទ្រព្យបញ្ចាំ នៅពេលស្នើសុំកម្ចី។

ការធានាឥណទានជួយបង្កើនលទ្ធភាពទទួលបានកម្ចីរបស់អ្នកខ្ចី។ ការធានាឥណទានជួយអ្នកខ្ចី ឱ្យទទួលបានកម្ចីទោះបីគ្មានទ្រព្យបញ្ចាំ និងជួយអ្នកខ្ចីឱ្យទទួលបានកម្ចីច្រើនជាងមុន ជាងការខ្ចីដោយគ្មានការធានាឥណទាន។ ឧទាហរណ៍ ប្រសិនបើគ្មានការធានាឥណទាន អ្នកខ្ចីដែលគ្មានទ្រព្យបញ្ចាំទាល់តែសោះ មិនអាចទទួលបានកម្ចីពីធនាគារនោះទេ ទោះបីអ្នកខ្ចីនោះមានលទ្ធភាពសងក៏ដោយ។ ប្រសិនមានការធានាឥណទាន អ្នកខ្ចីដែលគ្មានទ្រព្យបញ្ចាំទាល់តែសោះ អាចទទួលបានកម្ចីពីធនាគារ ដែលមានការធានាពី CGCC ដែលដើរតួជំនួសទ្រព្យបញ្ចាំរបស់អ្នកខ្ចី។

ម្យ៉ាងវិញទៀត ប្រសិនអ្នកខ្ចីមានទ្រព្យបញ្ចាំ ១០០ ០០០ដុល្លារ ជាទូទៅ ធនាគារអាចផ្តល់កម្ចីក្នុងរង្វង់ ៧០ ០០០ដុល្លារ។ ប្រសិនមានការធានាឥណទាន ជាមួយនឹងទ្រព្យបញ្ចាំ ១០០ ០០០ដុល្លារដូចគ្នា ធនាគារអាចផ្តល់កម្ចីរហូតដល់ ១០០ ០០០ដុល្លារ ឬលើសពីនេះដល់អ្នកខ្ចី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​