ព័ត៌មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លារលើវិស័យកសិកម្ម

ព័ត៌មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លារលើវិស័យកសិកម្ម មានក្នុងកម្មវិធី​ «វេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្ដីពី ជំនួយ និងឱកាសវិនិយោគក្នុងវិស័យកសិកម្ម»

សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា សាខាភ្នំពេញ បានចាប់ដៃគូសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB Bank) រួមជាមួយនឹងការផ្ដល់ជាទីតាំងពី Factory Phnom Penh និង Urban Village និងការសហការឧបត្ថម្ភពីបណ្តាក្រុមហ៊ុនឯកជនផ្សេងៗ ព្រមទាំង​ការគាំទ្រពីស្ថាប័នរដ្ឋ អង្គការ និងសមាគមនានាក្នុងវិស័យកសិកម្ម បានចូលរួមក្នុងការរៀបចំ វេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្ដីពី ជំនួយ និងឱកាសវិនិយោគក្នុងវិស័យកសិកម្ម ដែលនឹងប្រព្រឹត្តិទៅនៅ ថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៦:០០ល្ងាច នៅ Factory Phnom Penh ចាក់អង្រែក្រោម។ ក្នុងវេទិការនេះអ្នកចូលរួមនឹងទទួលបាននូវព័ត៌មានពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ក្នុងវិស័យកសិកម្ម និងអាហារកែច្នៃនៅប្រទេសកម្ពុជា ជាពិសេសនឹងបានដឹងពីកញ្ចប់ទុន ការវិនិយោគ រួមទាំងគម្រោងជំនួយជាបច្ចេកទេស ក៏ដូចជាទឹកប្រាក់ជំនួយជាង១៨០លានដុល្លារ ក្នុងវិស័យកសិកម្មលើគម្រោងផ្សេងៗគ្នា ពីបណ្តាអង្គការក្រៅរដ្ឋាភិបាល ធនាគារ ម្ចាស់ជំនួយ និងអ្នកវិនិយោគជាច្រើនទៀត។ បន្ថែមពីនេះ អ្នកចូលរួមនឹងទទួលបានការបំពាក់បំប៉ន ពីការត្រៀមខ្លួន និងយុទ្ធសាស្រ្តក្នុងការស្នើសុំជំនួយផ្សេងៗឱ្យ​បានជោគជ័យតាមរយៈការចែករំលែកបទពិសោធន៍​ជាក់ស្តែងរបស់​វាគ្មិន។ មិនតែប៉ុណ្ណោះ ក្រៅពីវេទិការដ៏មានសារៈប្រយោជន៏មួយនេះ លោកអ្នកនឹងរីករាយជាមួយ​ការតាំងបង្ហាញស្តង់ពិពណ៌ជាច្រើនដែលក្នុងនោះមានទាំងការបញ្ចុះតំលៃ និងសកម្មភាពសប្បាយៗជាច្រើនទៀត!

អ្វីដែលកាន់តែពិសេសនោះ គឺសម្រាប់ការកក់សំបុត្រចូលរួមក្នុងវេទិកាមុនថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០២២ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃចំនួន ៥០% ដូច្នេះសំបុត្រចូលរួមនៅសល់តម្លៃត្រឹមតែ ១៥ដុល្លារប៉ុណ្ណោះ។ សូមបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីពិព័រណ៍វិញលោកអ្នកអាចចូលរួមបានដោយសេរី!

ដើម្បីជាវសំបុត្រសូមចុះឈ្មោះតាមរយ: https://forms.gle/wQBvjjU6NiqmBCGj8

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 089 67 63 01 / 096 71 34 628
ឬតាមរយៈគេហទំព័រហ្វេសបុក៖ https://web.facebook.com/jcibusinessexhibition


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៤ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា កើនឡើងដល់ ២២,៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/02/2025

ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនឡើងដល់ ២២.៥ពាន់​លានដុល្លារឆ្នាំ២០២៤ ពោលគឺកើនឡើង ១២.៦ ភាគរយ ធៀបនឹងឆ្នាំ២០២៣

គម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា តម្លៃ​៦០លានដុល្លារនឹងជួយកាត់បន្ថយជំនន់កកស្ទះចរាចរណ៍បានច្រើន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/02/2025

គម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា តម្លៃ​៦០លានដុល្លារនឹងជួយកាត់បន្ថយជំនន់កកស្ទះចរាចរណ៍បានច្រើនក្រោយពេលបញ្ចប់ការសាងសង់ និងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចសង្គម ព្រមទាំងជួយសម្រួលដល់ការដឹកជញ្ជូន

Donald Trump នឹងយកពន្ធនាំចូល ២៥ % លើដែក និងអាលុយមីញ៉ូមទាំងអស់ដែលចូលមកក្នុងសហរដ្ឋអាមេរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/02/2025

ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump នឹងយកពន្ធ ២៥ ភាគរយលើដែក និងអាលុយមីញ៉ូមទាំងអស់ដែលចូលមកក្នុងសហរដ្ឋអាមេរិក ហើយវិធានការនេះនឹងប៉ះពាល់ខ្លាំងបំផុតដល់កាណាដា

តម្រូវការ​សម្ភារៈសំណង់​​នៅ​ដើមឆ្នាំ២០២៥​ចាប់​ផ្ដើម​មាននិន្នាការ​កើនឡើង ដែលជាសញ្ញា​វិជ្ជមាន​សម្រាប់​វិស័យ​សំណង់​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/02/2025

នៅដើមឆ្នាំ ២០២៥​នេះ និន្នាការ​នៃការ​ប្រើ​ប្រាស់​សម្ភារៈ​សំណង់​​ចាប់​ផ្ដើម​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ ជាពិសេស​នៅតាមតំបន់​ព្រំដែន និងតំបន់សេដ្ឋកិច្ចពិសេស

ក្រសួងកសិកម្ម៖ ការនាំចេញស្រូវប្រចាំថ្ងៃបានវិលទៅរកស្ថានភាពប្រក្រតីវិញ និងមានតម្លៃល្អប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/02/2025

មន្ត្រីជាន់ខ្ពស់កសិកម្មបង្ហាញការនាំចេញស្រូវប្រចាំថ្ងៃរបស់កសិករបានវិលទៅរកប្រក្រតីភាពឡើងវិញធ្វើឱ្យទំហំនាំចេញស្រូវពេលបច្ចុប្បន្នមានទំហំបន្តកើនឡើង

អាមេរិក អាចនឹងត្រឡប់ទៅជំរុញឱ្យមានការប្រើប្រាស់ទុយោប្លាស្ទិកឡើងវិញដោយមិនខ្វល់ពីបញ្ហាសុខភាពសាធារណៈ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/02/2025

អាមេរិក អាចនឹងត្រឡប់ទៅជំរុញឱ្យមានការប្រើប្រាស់ទុយោប្លាស្ទិកឡើងវិញដោយមិនខ្វល់ពីបញ្ហាសុខភាពសាធារណៈ

ក្រសួងរៀបចំដែនដី យកចិត្តទុកដាក់ដោះស្រាយបញ្ហាសំណង់មានសភាពចាស់ទ្រុឌទ្រោមដែលងាយបង្កហានិភ័យដល់អាយុជីវិតប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/02/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់គិតគូរដោះស្រាយបញ្ហាសំណង់មានសភាពចាស់ទ្រុឌទ្រោមដែលងាយបង្កហានិភ័យរងគ្រោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានភាពចាំបាច់បំផុតសម្រាប់មនុស្សគ្រប់រូប ជាពិសេសអាចជួយជំរុញកំណើនដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/02/2025

ចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់មួយក្នុង​កា​រជំរុញកំណើនសេដ្ឋកិច្ច និងសង្គម ម្លោះហើយការផ្ដោតការយកចិត្តទុកដាក់លើការលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាជន គឺជាការងារអាទិភាពមួយ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ជាការពូនជ្រុំ និងកសាងបន្តនូវស្មារតី ៧ មករា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/02/2025

ថ្នា្កក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវថាជាការពូនជ្រុំនិងកសាងបន្តនូវស្មារតី ៧ មករា រក្សាបាននូវសុខសុវត្ថិភាព សន្តិភាព និងភាពសុខដុមរមនាសម្រាប់ប្រទេសជាតិ និងប្រជាជន

កូនខ្មែរមានសត្ថភាពផលិតគ្រឿងសំអាង និងមានការគាំទ្រច្រើននៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 07/02/2025

ដោយមើលឃើញសក្តានុពល និងភាពងាយស្រួលក្នុងការស្វែងរកវត្ថុធាតុដើមដ៏សំបូរបែប កូនខ្មែរមួយរូបបានខិតខំរិះរកគំនិតកែច្នៃរុក្ខជាតិធ្វើជាគ្រឿងសំអាង ហើយដាក់លក់នៅលើទីផ្សារក្នុងស្រុក