ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានចេញសេចក្ដីជូនដំណឹងក្រើនរំលឹកសាជាថ្មីដល់ម្ចាស់រថយន្ដអត់ពន្ធ ជ្រកក្រោមផ្លាកលេខផ្សេងៗទាំងអស់ ត្រូវរួសរាន់មកបង់ពន្ធឱ្យបានមុនដំណាច់ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីទទួលបានការបន្ធូរបន្ថយ១០ភាគរយ ហើយគយនឹងធ្វើការបង្ក្រាបនៅពេលផុតឱសានវាទនេះ។ នេះបើតាមសេចក្ដីជូនដំណឹងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។

សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបញ្ជាក់ដូច្នេះថា ដោយអនុលោមតាមលិខិតលេខ ៤៨២ សជណ.ហធ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រីនិងយោងតាមសេចក្តីជូនដំណឹងលេខ ១៩៨៣/២១ អគរ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ស្តីពីការអនុវត្តគោលការណ៍ និងយន្តការ នៃការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលកំពុងជ្រកក្រោមផ្លាកលេខផ្សេងៗ។

អគ្គនាយកដ្ឋាន អគរ ក៏បានបញ្ជាក់ថា ផុតកាលបរិច្ឆេទកំណត់នេះ ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធ មានស្រាប់ក្នុងប្រទេសនឹងត្រូវបង់ប្រាក់ពន្ធ និងអាករពេញលេញ ដោយមិនទទួលបានការអនុគ្រោះបន្ធូរបន្ថយ ១០% ទៀតទេ។ ម្យ៉ាងទៀតទោះបីជាការអនុញ្ញាតឲ្យចូលមកបង់ពន្ធ និងអាករនេះ នឹងបន្តរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ក្តី ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២តទៅ អគរ អាចនឹងចុះធ្វើការបង្ក្រាបជាយថាហេតុ នៅតាមទីសាធារណៈ លើរថយន្តគ្មានពន្ធ និងអាករគ្រប់ប្រភេទ។
ដោយឡែកចំពោះរថយន្តចង្កូតស្ដាំ ការអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ-អាករត្រូវបង់ ចំនួន១០ភាគរយ នឹងត្រូវបន្តរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដើម្បីមានពេលវេលាក្នុងការកែចង្កូតពីស្តាំមកឆ្វេង ឱ្យស្របតាមច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា។ ដោយឡែក ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ អគរ នឹងអនុវត្តវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់បំផុត។ បន្ទាប់ពីបង្ក្រាបបានម្ចាស់រថយន្តចង្កូតឆ្វេង នឹងត្រូវបង់ពន្ធ-អាករ និងពិន័យ ហើយរថយន្តចង្កូតស្តាំ នឹងត្រូវដោះជាគ្រឿងបន្លាស់ ឬកម្ទេចចោលតាមនីតិវិធីជាធរមាន។
សូមបញ្ជា្កក់ថាក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២១ កន្លងទៅនេះ អគរ ប្រមូលចំណូលបានចំនួន ៦ ៨៨១,៤ ពាន់លានរៀល ស្មើនឹង ១ ៦៩៩,១ លានដុល្លារ គឺសម្រេចបាន ៧១.៩% នៃផែនការឆ្នាំដែលបានកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ថយចុះប្រមាណ ៦.៨%៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក
ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content