អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រមូលចំណូលបានជាង ១០៦លានដុល្លារពីរថយន្តគ្មានពន្ធ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលពន្ធលើយានយន្តដែលមិនទាន់បានបង់ទទួលបានទឹកប្រាក់ចំនួន ១០៦ លានដុល្លារអាមេរិកបន្ទាប់ពីយុទ្ធនាការជាងមួយឆ្នាំ។

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន​កាលពី​ថ្ងៃទី១២ ខែមករា ថា គិតមកទល់ពេលនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលពន្ធពីរថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កូតឆ្វេង និងចង្កូតស្តាំ បានជាង១០៦លានដុល្លារពីរថយន្តចំនួនជិត ២០ ០០០គ្រឿង។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានមានប្រសាសន៍ថា ៖

“បិទបញ្ចប់ការងារប្រមូលពន្ធអាករ លើរថយន្តគ្មានពន្ធក្នុងប្រទេស ដែលយុទ្ធនាការនេះត្រូវបានបញ្ចប់ដោយជោគជ័យ ដោយសារកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងរយៈពេលជាងមួយឆ្នាំនៃយុទ្ធនាការ”

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថាក្នុងយុទ្ធនាការប្រមូលពន្ធពីរថយន្តគ្មានពន្ធដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ត្រូវបានបែងចែកជាពីរដំណាក់កាល ដោយមានរថយន្តទាំងចង្កូតស្តាំ និងឆ្វេងចំនួន ២០ ០៤៩គ្រឿងបានមកបង់ពន្ធ កក់ប្រាក់ និងចុះបញ្ជី តែក្នុងនោះមានតែរថយន្តចំនួន ១៨ ៤១៤គ្រឿងទេ ដែលបានបង់ពន្ធតាមនិតិវិធីច្បាប់ ដោយទទួលបានប្រាក់ពន្ធអាករចំនួន ១០៦លានដុល្លារ និងនៅសល់ជិត ២ ០០០គ្រឿងទៀត ដែលមិនបានមកបង់ពន្ធតាមនិតិវិធី។

ឯកឧត្តមបណ្ឌិតបន្តថា ក្នុងយុទ្ធនាការដំណាក់កាលទី១ មានរថយន្តសរុបចំនួន៩,៧៥៣គ្រឿងបានមកបំពេញកាតព្វកិច្ចពន្ធ និងកក់ប្រាក់ ដោយទទួលបានចំណូលប្រមាណជាង៧៦លានដុល្លារ។ ចំណែកក្នុងយុទ្ធការដំណាក់កាលទី២ ដែលចាប់ផ្តើមពីថ្ងៃ៧ ដល់ថ្ងៃទី៣១ ខែកក្កដា និងបានពន្យារពេលរហូតដល់ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២២ គយប្រមូលពន្ធជាង ៣០លានដុល្លារពីរថយន្តចង្កូតស្តាំ និងចង្កូតឆ្វេង។

គិតមកដល់ថ្ងៃឱសានគឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានរថយន្តចំនួន ៧ ៩១០គ្រឿង ដែលម្ចាស់បានមកបំពេញកាតព្វកិច្ចពន្ធ ដោយប្រមូលបានថវិកាជាង ២៦លានដុល្លារ ដូច្នេះនៅសល់ ១ ៩៤៥គ្រឿងទៀតមិនបានមកបំពេញកាតព្វកិច្ចពន្ធទេ។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា គោលការណ៍ ឬកិច្ចការរបស់គយ គឺធ្វើការនៅព្រំដែន ចំពោះទំនិញនាំចូល ត្រូវបំពេញកាតព្វកិច្ចពន្ធអាករនៅមាត់ច្រក មិនមែនមកដល់ក្នុងស្រុកហើយ បាននឹកឃើញថា មកបង់ពន្ធគឺអត់ទេ ដូច្នេះសម្រាប់ម្ចាស់រថយន្តទាំងស្ដាំ-ទាំងឆ្វេង ដែលនៅសេសសល់កំពុងប្រើក្នុងស្រុក អត់មានជម្រើសទេ ពីព្រោះឱកាសបានផ្តល់ជូនហើយ។

ឯកឧត្តមបណ្ឌិត បានចាត់ទុកថា លទ្ធផលដ៏ល្អនៃការប្រមូលពន្ធលើយានយន្តគេចពន្ធគឺដោយសារកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង GDCE និងអាជ្ញាធរពាក់ព័ន្ធ និងបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ GDCE ក្នុងការរឹតបន្តឹងការបង្រ្កាប និងទប់ស្កាត់យានយន្តដែលនាំចូលខុសច្បាប់។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងចាប់ផ្តើមបង្រ្កាបយានយន្តដែលនាំចូលខុសច្បាប់ និងរថយន្តគេចពន្ធដោយគ្មានករណីលើកលែង។

ឯកឧត្តមបណ្ឌិត គុណ ញឹម ក៏បានវាយតម្លៃយុទ្ធនាការប្រមូលពន្ធពីរថយន្ត ដែលគ្មានពន្ធទាំងពីរដំណាក់កាលនេះ ជាជោគជ័យមួយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានប្រមូលចំណូលចូលរដ្ឋ ពោលគឺយុទ្ធ​នាការនេះ ចំណេញទាំងអស់គ្នា ដោយរដ្ឋទទួលបានចំណូល ចំណែកអ្នកកាន់កាប់រថយន្តខុសច្បាប់ ទទួលបាននូវការប្រើប្រាស់រថយន្តដែលស្របតាមផ្លូវច្បាប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរៀបចំដែនដី កំពុងយកចិត្តទុកដាក់គិតគូររកដំណោះស្រាយបញ្ចប់វិវាទដីធ្លី និងគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំង

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/02/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់គិតគូររកដំណោះស្រាយបញ្ចប់វិវាទដីធ្លី និងការគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំងឱ្យបានត្រឹមត្រូវ ដើម្បីលុបបំបាត់ភាពចម្រូងចម្រាស់ក្នុងសង្គមជាតិ និងជំរុញលើកស្ទួយខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ

កសិករអាចងាកមកពិចារណាប្រើថ្នាំបំប៉នដំណាំដែលផលិតក្នុងស្រុក មានប្រសិទ្ធភាពខ្ពស់ និងមានតម្លៃសមរម្យ

ជំនួញ, ព្រឹត្តិការណ៍

• 10/02/2025

អង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា ឬ (CNAD) ជាកន្លែងបណ្ដុះបណ្ដាលចំណេះដឹងកសិកម្មមួយកន្លែង និងមានផលិត- លក់ ជី ថ្នាំបំប៉នដំណាំ ដែលមានប្រសិទ្ធភាពខ្ពស់ តម្លៃសមរម្យ

ឆ្នាំ២០២៤ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា កើនឡើងដល់ ២២,៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/02/2025

ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនឡើងដល់ ២២.៥ពាន់​លានដុល្លារឆ្នាំ២០២៤ ពោលគឺកើនឡើង ១២.៦ ភាគរយ ធៀបនឹងឆ្នាំ២០២៣

គម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា តម្លៃ​៦០លានដុល្លារនឹងជួយកាត់បន្ថយជំនន់កកស្ទះចរាចរណ៍បានច្រើន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/02/2025

គម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា តម្លៃ​៦០លានដុល្លារនឹងជួយកាត់បន្ថយជំនន់កកស្ទះចរាចរណ៍បានច្រើនក្រោយពេលបញ្ចប់ការសាងសង់ និងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចសង្គម ព្រមទាំងជួយសម្រួលដល់ការដឹកជញ្ជូន

Donald Trump នឹងយកពន្ធនាំចូល ២៥ % លើដែក និងអាលុយមីញ៉ូមទាំងអស់ដែលចូលមកក្នុងសហរដ្ឋអាមេរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/02/2025

ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump នឹងយកពន្ធ ២៥ ភាគរយលើដែក និងអាលុយមីញ៉ូមទាំងអស់ដែលចូលមកក្នុងសហរដ្ឋអាមេរិក ហើយវិធានការនេះនឹងប៉ះពាល់ខ្លាំងបំផុតដល់កាណាដា

តម្រូវការ​សម្ភារៈសំណង់​​នៅ​ដើមឆ្នាំ២០២៥​ចាប់​ផ្ដើម​មាននិន្នាការ​កើនឡើង ដែលជាសញ្ញា​វិជ្ជមាន​សម្រាប់​វិស័យ​សំណង់​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/02/2025

នៅដើមឆ្នាំ ២០២៥​នេះ និន្នាការ​នៃការ​ប្រើ​ប្រាស់​សម្ភារៈ​សំណង់​​ចាប់​ផ្ដើម​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ ជាពិសេស​នៅតាមតំបន់​ព្រំដែន និងតំបន់សេដ្ឋកិច្ចពិសេស

ក្រសួងកសិកម្ម៖ ការនាំចេញស្រូវប្រចាំថ្ងៃបានវិលទៅរកស្ថានភាពប្រក្រតីវិញ និងមានតម្លៃល្អប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/02/2025

មន្ត្រីជាន់ខ្ពស់កសិកម្មបង្ហាញការនាំចេញស្រូវប្រចាំថ្ងៃរបស់កសិករបានវិលទៅរកប្រក្រតីភាពឡើងវិញធ្វើឱ្យទំហំនាំចេញស្រូវពេលបច្ចុប្បន្នមានទំហំបន្តកើនឡើង

អាមេរិក អាចនឹងត្រឡប់ទៅជំរុញឱ្យមានការប្រើប្រាស់ទុយោប្លាស្ទិកឡើងវិញដោយមិនខ្វល់ពីបញ្ហាសុខភាពសាធារណៈ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/02/2025

អាមេរិក អាចនឹងត្រឡប់ទៅជំរុញឱ្យមានការប្រើប្រាស់ទុយោប្លាស្ទិកឡើងវិញដោយមិនខ្វល់ពីបញ្ហាសុខភាពសាធារណៈ

ក្រសួងរៀបចំដែនដី យកចិត្តទុកដាក់ដោះស្រាយបញ្ហាសំណង់មានសភាពចាស់ទ្រុឌទ្រោមដែលងាយបង្កហានិភ័យដល់អាយុជីវិតប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/02/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់គិតគូរដោះស្រាយបញ្ហាសំណង់មានសភាពចាស់ទ្រុឌទ្រោមដែលងាយបង្កហានិភ័យរងគ្រោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ