ថ្វីត្បិតតែមជ្ឈឹមបូព៍ា ជាតំបន់ដែលសំបូរទៅដោយជម្លោះយោធាច្រើនជាងគេរបស់ពិភពលោកក្តី ប៉ុន្តែបច្ចុប្បន្នវិស័យទេសចរនៅទីនោះកំពុងដើរតួយ៉ាងសំខាន់ក្នុងកំណើនផលិតផលជាតិក្នុងស្រុកសរុប (GDP) ហើយមិនត្រឹមតែប៉ុណ្ណោះមជ្ឈឹមបូព៍ាក៏ជាអ្នកផ្តួចផ្តើមគំនិតលេចធ្លោជាងគេក្នុងការជំរុញ និងផ្សព្វផ្សាយអំពីទេសចរណ៍ប្រកបដោយនិរន្តភាពដែរ។
ជាក់ស្តែង បច្ចុប្បន្នរដ្ឋាភិបាលទាំងឡាយនៅនៅទូទាំងតំបន់ និងក្រុមហ៊ុននានាកំពុងរៀបចំមូលដ្ឋានគ្រឹះដើម្បីក្លាយខ្លួនជាអ្នកអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព តាមរយៈការផ្សារភ្ជាប់ជាមួយនឹងការគោរពដល់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌របស់ពួកគេយ៉ាងខ្ជាប់ខ្ជួនផង។

ការបញ្ចូលគ្នានៃគម្រោងវិស័យឯកជនប្រកបដោយភាពច្នៃប្រឌិត គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលជាយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តដែលកំពុងកើនឡើងកំពុងជួយកំណត់ទីតាំងតំបន់នេះថា ជាមជ្ឈមណ្ឌលសម្រាប់ការគិតថ្មីៗលើវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព។
មជ្ឈឹមបូព៍ា ជាតំបន់ពោរពេញដោយសារសក្តានុពលចំពោះទេសចរណ៍បំផុតទោះបីជាយ៉ាងណាក្តីដោយមិនត្រឹមតែមានកំណើនដល់ទៅ៩ភាគរយនៃ GDP ប៉ុណ្ណោះទេគេបានទាំងព្យាករណ៍ទៀតថាកំណើនទេសចរជាប្រចាំឆ្នាំរហូតដល់ឆ្នាំ២០៣២នឹងមានទៅដល់៧,៧ភាគរយជារៀងរាល់ឆ្នាំពោលគឺមានល្បឿនខ្លាំងជាងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំដែលមានត្រឹមតែ២,៥ភាគរយប៉ុណ្ណោះ។ ទេសចរណ៍ពិតជាបានផ្តល់នូវអត្ថប្រយោជន៍ខ្លាំងក្តី ប៉ុន្តែវាក៏ផ្តល់ផលប៉ះពាល់ដល់បរិស្ថានមិនតិចនោះដែរបូករួមទាំងការបំពុលអាកាសដោយសារការធ្វើដំំណើររបស់ទេសចរការហូបចុកនិងស្នាក់នៅដោយទេសចរឬជារួមវិស័យនេះបានបង្កើតជាផលផ្ទះកញ្ចក់ដល់ទៅ៨ភាគរយនៃការបំភាយឧស្ម័នពុលនៅទូទាំងពិភពលោក។ ដូច្នេះហើយទើបបានជារដ្ឋាភិបាលជាច្រើនរបស់ប្រទេសដែលស្ថិតនៅក្នុងតំបន់មជ្ឈឹមបូព៍ាកំពុងនាំគ្នាងាកមកលើកិច្ចការងារអនុវត្តផ្សព្វផ្សាយនិងជម្រុញទេសចរណ៍ប្រកបដោយនិរន្តភាពជំនួសវិញដោយសង្ឃឹមថានឹងអាចទទួលបានឳកាស និងការប្រកួតលើវិស័យដ៏មានសក្តានុពលនេះមុនគេហើយប្រទេសដែលបានចាប់ផ្តើមកិច្ចការងារនេះចាប់តាំងពីចំណុចសូន្យមកនោះមានដូចជាប្រទេសបារ៉ែនប្រទេសអូម៉ង់ប្រទេសហ្ស៊កដាណីជាដើម។

កិច្ចការងាររួមគ្នារវាងក្រុមអ្នកជំនាញដែលពោរពេញដោយបទពិសោធរបស់រដ្ឋាភិបាលទាំងនោះបានបង្កើតបានជាយុទ្ធសាស្ត្ររួមមួយចំនួនដើម្បីដោះស្រាយបញ្ហាបង្កផលប៉ះពាល់ដល់បរិស្ថាននិងជម្រុញមកវិញនូវការប្រើប្រាស់ធនធានទេសចរឲ្យមានស្ថេរភាពនិងនិរន្តភាពកាន់តែប្រសើរឡើង។ ទី១នោះគឺជាការងារដោះស្រាយបញ្ហាបំពុលនៅក្នុងវិស័យធ្វើដំណើរពោលគឺទៅលើគ្រប់មធ្យោបាយធ្វើដំណើររបស់ទេសចរខណៈដែលកិច្ចការងារទី២គឺការផ្សព្វផ្សាយនិងជម្រុញការយល់ដឹងអំពីនិរន្តភាពនៅក្នុងវិស័យ។
កិច្ចការងារសំខាន់ទី៣គឺជាការថែរក្សាធនធានវប្បធម៍នៃកេរ្ត៍តំណែលនៃប្រជាជាតិនីមួយៗនៅក្នុងតំបន់ និងកិច្ចការងារចុងក្រោយគឺជាការជួបជុំគ្នារៀបចំផែនការជាប្រចាំឆ្នាំដើម្បីពិនិត្យមើលស្ថានភាពទៅថ្ងៃមុខ និងការបញ្ចូលភាពច្នៃប្រឌិតនៅក្នុងវិស័យទេសចរណ៍ឲ្យបានទាន់តាមសម័យកាលជាដើម៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content