សិប្បកម្មផលិតស្រាស្វាយមួយបានត្រៀមខ្លួនទិញស្វាយជាង ១០តោនក្នុង១ឆ្នាំ រួមចំណែកជួយដល់កសិករ

ត្បិតថា កសិផលក្នុងស្រុកភាគច្រើនតែងតែជន់ជោរខ្លាំងនៅពេលដល់រដូវប្រមូលផលម្ដងៗ ដែលធ្វើឱ្យតម្លៃលើទីផ្សារធ្លាក់ចុះគួរឱ្យកត់សម្គាល់ ប៉ុន្តែក៏មានក្រុមអ្នកកែច្នៃមួយចំនួនបានចាប់យកឱកាសនារដូវប្រមូលទិន្នផលដ៏ជន់ជោរទាំងនោះមកកែច្នៃជាផលិតផលថ្មីៗអាស្រ័យទៅតាមជំនាញ និងបច្ចេកទេសរបស់សិប្បកម្មរបស់ខ្លួន។ តួយ៉ាង ដូចជាសិប្បកម្មផលិតស្រាចេញពីផ្លែស្វាយមួយកន្លែង មានឈ្មោះថា SKH Natural Plus ស្ថិតនៅក្នុងខេត្តប៉ៃលិន តែងចិញ្ចឹមចិត្តជួយប្រមូលទិញផ្លែស្វាយពីកសិករដែលត្អូញត្អែរថាពិបាកលក់នោះមិនក្រោម១០តោននោះឡើយក្នុង១ឆ្នាំ ដើម្បីផលិតធ្វើជាស្រា មានរសជាតិឆ្ងាញ់។

បើតាមលោក វួច ធុច ជាម្ចាស់សិប្បកម្មខាងលើបានប្រាប់ឱ្យដឹងថា ការផលិតស្រាស្វាយនេះគឺអាចជួយបានទាំងកសិករ និងផ្ដល់ការងារដល់ប្រជាជនក្នុងសហគមន៍ ហើយបន្ទាប់ពីធ្វើការសាកល្បងផលិតប្រមាណ ២០០ដបកន្លងមក ឃើញថាទីផ្សារស្រាស្វាយមានការគាំទ្រល្អគួរសម ខណៈដែលលោកក៏មានគម្រោងបង្កើនការផលិតបន្ថែមទៀតនៅដើមឆ្នាំក្រោយនេះ។

លោកបញ្ជាក់ថា ៖

« មូលហេតុដែលខ្ញុំសម្រេចចិត្តកែច្នៃស្វាយនេះទៅជាស្រា គឺដោយសារតែខ្ញុំឃើញស្វាយនៅក្នុងខេត្តយើងសល់ច្រើន ហើយតម្លៃវិញក៏ទាប ដែលយើងអាចយកមកកែច្នៃបាន។ ដោយឡែក ចំពោះគម្រោងនៃការផលិតវិញ នៅក្នុងឆ្នាំនេះខ្ញុំផលិតតិចតួចប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំក្រោយនេះ ខ្ញុំមានគម្រោងផលិតចំនួន ១០តោនស្វាយ ដែលការកែច្នៃនេះបានរួមចំណែកជួយដល់កសិករតាមរយៈធ្វើឱ្យទីផ្សារផ្លែស្វាយមានតម្រូវការ ហើយតម្លៃក៏ទទួលបានភាពសមរម្យមួយផ្នែក ហើយក្រៅពីនេះក៏អាចផ្ដល់ការងារដល់ប្រជាជនក្នុងសហគមន៍ផងដែរ»។

ពាក់ព័ន្ធនឹងបច្ចេកទេសកែច្នៃ និងផលិតជាស្រាវិញ ម្ចាស់សិប្បកម្មខាងលើរៀបរាប់ដូច្នេះថា ៖ «យើងត្រូវការស្វាយដែលទុំល្អ ហើយត្រូវចិតយកតែផ្នែកសាច់ បន្ទុំ និងផ្អាប់ទុកប្រមាណ ៤-៦ខែ ទើបអាចវេចខ្ចប់សម្រាប់ដាក់លក់នៅលើទីផ្សារបាន។ ជាទូទៅ ចំពោះបច្ចេកទេសនៃការបន្ទុំ និងផ្អាប់ទុកនេះ វាមានលក្ខណៈខុសគ្នាពីការបន្ទុំស្រាច្នៃពីផ្លែមៀនបន្តិច ម៉្យាងទៀត ដោយសារតែស្វាយមានសារធាតុអាស៊ីតខ្លាំងជាង ដូច្នេះការចំណាយពេលវេលាគឺតិចជាងការបន្ទុំស្រាមៀន»។

លោក វួច ធុច បានបញ្ជាក់ឱ្យដឹងផងដែរថា ចំពោះផលិតផលស្រាដែលច្នៃចេញពីផ្លែស្វាយកែវរមៀតនេះ នៅពេលដាក់លក់នៅលើទីផ្សារអាចមានតម្លៃចាប់ពី ៨-១២ដុល្លារក្នុងមួយដប ហើយតាមការកត់សម្គាល់ អតិថិជនដែលគាំទ្រភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ជាពិសេសអ្នកដែលចូលចិត្តផលិតផលខ្មែរបង្កើតនៅក្នុងស្រុកតែម្ដង។

ជាមួយគ្នានេះផងដែរ លោក វួច ធុច ក៏បានបង្ហាញពីក្ដីសង្ឃឹមថា នឹងអាចទទួលបានការគាំទ្របន្តទៀតពីអតិថិជន ដោយសារផលិតផលនេះជាការកែច្នៃថ្មីមួយប្រភេទទៀតដែលបានរួមចំណែកជួយដល់កសិករក្នុងស្រុក ហើយបើមានការគាំទ្រច្រើន លោកនឹងបន្តគម្រោងផលិតនូវភេសជ្ជៈមួយចំនួនទៀតដូចជា ទឹកមៀន ឬទឹកស្វាយ បន្ថែមពីលើប្រភេទស្រា ដែលអាចជួយរកទីផ្សារកសិផលក្នុងតំបន់បានកាន់តែច្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច