ការកសាងម៉ាកយីហោអាជីវកម្មសម្រាប់ឆ្នាំ២០២៥ សហគ្រិនគួរសិក្សាឲ្យបានច្បាស់ថាអ្វីទៅជា AI និងនិរន្តភាព

មិនដល់ប៉ុន្មានខែទៀតទេ ពិភពលោកនឹងខិតចូលមកដល់ឆ្នាំ២០២៥ ដែលគ្រប់គ្នាសង្ឃឹមថាស្ថានភាពធ្វើអាជីវកម្ម និងពាណិជ្ជកម្មសកលនឹងអាចល្អប្រសើរឡើងវិញ។ ដោយឡែក ចំពោះម្ចាស់អាជីវកម្មនានា ទាំងចាស់ និងថ្មី កំពុងត្រៀមយុទ្ធសាស្ត្រ និងផែនការសម្រាប់ឆ្នាំថ្មីនេះហើយដោយក្នុងនោះយុទ្ធសាស្ត្របង្កើនម៉ាកយីហោ ឬយើងហៅថា Branding ក៏កំពុងវិវត្តទៅមុខដូចគ្នា។

Branding សម្រាប់គ្រានេះអាចទទួលរងនូវឥទ្ធិពលជាច្រើនពីការរីកចម្រើនដ៏ខ្លាំងក្លានៃវិស័យបច្ចេកវិទ្យា ការផ្លាស់ប្តូរនៃឥរិយាបថប្រើប្រាស់ទំនិញរបស់អតិថិជន ក៏ដូចជាទំនោរនៃសង្គមសេដ្ឋកិច្ចផង។ ដូចនេះ របៀបនៃការបង្កើត ឬបង្កើនម៉ាកយីហោសម្រាប់ឆ្នាំ២០២៥នេះនឹងមិនមានលក្ខណៈដូចគ្នាទាំងអស់ដូចកាលពីប៉ុន្មានឆ្នាំមុនទៀតឡើយ។ ខាងក្រោមនេះជាការរំពឹងទុកថ្មីទៅលើកត្តារៀបចំម៉ាកយីហោសម្រាប់ម្ចាស់អាជីវកម្មនាឆ្នាំក្រោយដែលយើងមិនគួរមើលរំលង ក្នងនោះមាន ២ចំណុចសំខាន់ៗដែលអ្នកគួរតែពិចារណា និងយកចិត្តទុកដាក់ជាសំខាន់ ៖

ការធ្វើម៉ាកយីហោដែលគាំទ្រកាន់តែខ្លាំងឡើងដោយបច្ចេកវិទ្យា AI (The Rise of AI-Driven Branding)

បច្ចេកវិទ្យា AI ឬ Artificial Intelligence បានជ្រាបចូលក្នុងសកម្មភាពនានានៃការបង្កើត​ម៉ាកយីហោ​រួច​ទៅ​ហើយចាប់តាំងតែពីការធ្វើ​ទីផ្សារ​ផ្ទាល់ខ្លួន និងទៅដល់​សេវាកម្មដល់ដៃ​អតិថិជន។ នៅឆ្នាំក្រោយនេះ យីហោដែលជំរុញដោយ AI ត្រូវបានគេរំពឹងថានឹងកាន់តែទំនើបជាងមុន មានប្រសិទ្ធភាពជាងមុន និងប្រកបដោយភាគច្នៃប្រឌិត។

របៀបនៃការបង្កើតម៉ាកយីហោនឹងអាចប្រើប្រាស់ AI ដើម្បីធ្វើជាការវិភាគទិន្នន័យអ្នកប្រើប្រាស់ដើម្បីអាចផ្តល់ឲ្យអតិថិជននូវបទពិសោធន៍ផ្ទាល់ខ្លួនដ៏ល្អស្របតាមចំណង់ចំណូលចិត្ត និងតម្រូវការរបស់បុគ្គលម្នាក់ៗ។ ដូច្នេះម្ចាស់អាជីវកម្មមិនគួរនៅស្ងៀម ហើយមិនសិក្សាស្វែងយល់ពីបច្ចេកវិទ្យា AI មួយចំនួនដែលអាចជួយជំរុញប្រសិទ្ធភាពលក់ ឬបម្រើសេវាកម្មជូនអតិថិជនរបស់ខ្លួនឡើយបូករួមទាំងពីការសរសេរអត្ថបទដោយ AI និងការបង្កើតរូបភាពវិដេអូដោយ AI ជាដើមផង។

និរន្តភាពក្លាយទៅជាតម្លៃស្នូលនៃយុទ្ធសាស្ត្រធ្វើម៉ាកយីហោ (Sustainability as a Core Brand Value)

ពាក្យថានិរន្តភាពនេះគឺជាក្តីបារម្ភរបស់ពិភពលោកទាំងមូលនាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ពីព្រោះថាវាបានបង្កឲ្យមានការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរជារៀងរាល់ឆ្នាំ។ ដូច្នេះ សម្រាប់ឆ្នាំ២០២៥ខាងមុខនេះ អតិថិជនគ្រប់ទីកន្លែង គ្រប់តំបន់ និងកាន់តែច្រើនឡើងពួកគេមិនអាចបំភ្លេចចោលបានឡើយនូវការជ្រើសយកការរស់នៅដែលផ្តល់អាទិភាពបំផុតដល់បញ្ហាបរិស្ថាន និងទំនួលខុសត្រូវចំពោះសង្គម។ នេះជាកត្តាស្នូលសម្រាប់ម្ចាស់អាជីវកម្ម និងក្រុមហ៊ុនផលិតផលគ្រប់ប្រភេទដែលត្រូវតែគិតគូរឡើងវិញអំពីគុណភាព និងផលប៉ះពាល់នៃផលិតផលរបស់ខ្លួនចំពោះបរិស្ថាន។ ករណីចាំបាច់ត្រូវតែវិនិយោគទៅលើប្រព័ន្ធផលិតកម្មឡើងវិញ ពួកគេត្រូវតែធ្វើ ពីព្រោះថា មិនដូច្នេះទេ ការប្រកួតប្រជែងទីផ្សារនឹងកាន់តែលំបាកឡើងទោះបីជាផលិតផលរបស់អ្នកធ្លាប់ស្ថិតនៅក្នុងទីផ្សារអស់រយៈពេលយ៉ាងយូរបែបណាក្តី៕

ជាដំណោះស្រាយតាមដំណាក់កាល អ្នកគួរចាប់ផ្តើមធ្វើការពិនិត្យឡើងវិញចំពោះកម្រិតនៃនិរន្តរភាពនៃម៉ាកយីហោ និងសង្វាក់ផ្គត់ផ្គង់របស់អ្នក។ កំណត់តំបន់ដែលអ្នកអាចកាត់បន្ថយការបោះជំហានទៅមុខដែលប៉ះពាល់បរិស្ថាន និងបង្កើនទំនួលខុសត្រូវសង្គមរបស់អ្នកផងដែរ។

ដំណាក់កាលចុងក្រោយ ប្រើប្រាស់បណ្តាញទំនាក់ទំនងដើម្បីផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពរបស់អ្នកដោយតម្លាភាពទៅកាន់ទស្សនិកជន ឬអតិថិជនរបស់អ្នកតាមរយៈការផលិតជាសាច់រឿង ការវេចខ្ចប់ និងប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *