ភាពជាដៃគូនៃ ESCAP-iBAN កំពុងជំរុញអាជីវកម្មបរិយាបន្ននៅអាស៊ីអាគ្នេយ៍

បរទេស៖ យោងតាមប្រភពពី UNESCAP បានលើកឡើងថា​ អាជីវកម្មបរិយាបន្នគឺជាដំណោះស្រាយផ្អែកលើទីផ្សារ ដើម្បីជួយសម្រួលដល់ជីវភាពអ្នកក្រីក្រ ឬអ្នកចំណូលទាបនៅក្នុងសេដ្ឋកិច្ច​​ ដោយផ្តល់ឱកាសដល់ពួកគេក្នុងការរកចំណូលបន្ថែម ទិញទំនិញ និងប្រើប្រាស់សេវាកម្មជាមូលដ្ឋានប្រកបដោយតម្លៃសមរម្យ និងគុណភាពដោយស្មើភាពគ្នា។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលអាចលើកទឹកចិត្តដល់ការរីកលូតលាស់នៃអាជីវកម្មបរិយាបន្នដោយការអនុវត្តគោលនយោបាយ ជួយសម្រួលដល់ការវិនិយោគដែលមានផលប៉ះពាល់។ បន្ថែមពីនេះ ពួកគេក៏អាចផ្តល់រង្វាន់ដល់ក្រុមហ៊ុនដែលមានឥទ្ធិពលលើសង្គម និងជំរុញការបង្កើតថ្មីៗដែលអនុញ្ញាតឱ្យអាជីវកម្មបរិយាបន្នទទួលបានប្រាក់ចំណេញ។ កាលពីឆ្នាំ ២០១៩ បណ្តាញសកម្មភាពធុរកិច្ចបរិយាបន្ន (iBAN) និងគណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក(ESCAP) របស់អង្គសហប្រជាជាតិបានប្រកាសគំនិតផ្តួចផ្តើមរួមគ្នា ដើម្បីជួយរដ្ឋាភិបាលក្នុងការលើកកម្ពស់គោលនយោបាយសម្រាប់អាជីវកម្មបរិយាបន្ននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

លើសពីនេះ ភាពជាដៃគូ iBAN-ESCAP នឹងផ្តោតលើផ្នែកសំខាន់ៗចំនួន ៣ រួមមាន៖ ការផ្តល់យោបល់និងការវាយតម្លៃកម្រិតថ្នាក់ជាតិ, ការពិភាក្សាគោលនយោបាយក្នុងតំបន់ និងការផ្លាស់ប្តូរចំណេះដឹង។ បន្ថែមពីនេះ ពួកគេធ្វើការសិក្សាកំណត់អត្តសញ្ញាណក្រុមហ៊ុនអាជីវកម្មបរិយាបន្នបច្ចុប្បន្ន និងអនាគតនៅក្នុងប្រទេសនីមួយៗ រួមទាំងវិភាគបរិបទទាំងមូលដែលពួកគេប្រតិបត្តិការផងដែរ។ ផ្អែកលើការស្រាវជ្រាវទាំងនេះ ពួកគេនឹងផ្តល់នូវការណែនាំដល់អ្នកបង្កើតគោលនយោបាយ និងស្ថាប័ននានា ដើម្បីលើកទឹកចិត្តដល់អាជីវកម្មបរិយាបន្ន។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេផ្តល់ឱ្យអ្នកបង្កើតគោលនយោបាយនូវសេវាកម្មបច្ចេកទេស និងប្រឹក្សា ដើម្បីជួយពួកគេរៀបចំគោលនយោបាយអាជីវកម្មបរិយាបន្ន។ បន្ថែមពីនេះ ESCAP នឹងប្រមូលផ្តុំប្រទេសជាសមាជិកទាំងអស់, ជំរុញការពិភាក្សាគោលនយោបាយ, និងការព្រមព្រៀងគ្នានៅកម្រិតតំបន់។

បណ្តាញសកម្មភាពអាជីវកម្មបរិយាបន្ន (Inclusive Business Action Network ឬ iBAN) គឺជាគំនិតផ្តួចផ្តើមជាសកលដែលគាំទ្រដល់ការពង្រីក និងការអនុវត្តគំរូអាជីវកម្មបរិយាបន្នដែលមានលក្ខណៈរួមបញ្ចូល។ តាមរយៈសសរស្តម្ភយុទ្ធសាស្ត្ររបស់ខ្លួនពីរគឺ iBAN blue និង iBAN weave បណ្តាញសកម្មភាពអាជីវកម្មបរិយាបន្ន iBAN គ្រប់គ្រងវេទិកាចំណេះដឹងលើប្រព័ន្ធអនឡាញប្រកបដោយភាពច្នៃប្រឌិតសម្រាប់អាជីវកម្មបរិយាបន្ន និងផ្តល់ជូននូវកម្មវិធីអភិវឌ្ឍន៍សមត្ថភាពផ្តោតសំខាន់សម្រាប់ក្រុមហ៊ុនដែលបានជ្រើសរើស ក៏ដូចជាអ្នកបង្កើតគោលនយោបាយនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងកំពុងរីកចម្រើន។ iBAN បង្កើតកន្លែងមួយដែលចំណេះដឹងផ្អែកលើភស្តុតាង ដែលលើកទឹកចិត្តក្នុងការទទួលបានចំណេះដឹងថ្មីៗ និងកសាងភាពជាដៃគូថ្មីៗ។ នេះគឺជាវេទិកាអនឡាញដែលផ្តល់ចំណេះដឹងអំពីអាជីវកម្មបរិយាបន្នរបស់ iBAN (https://www.inclusivebusiness.net/)។  ជាមួយនឹងការយកចិត្តទុកដាក់លើការលើកកម្ពស់គំរូអាជីវកម្មបរិយាបន្នឲ្យកាន់តែធំ និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់អ្នកក្រីក្រ iBAN កំពុងរួមចំណែកយ៉ាងសកម្មក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ iBAN ត្រូវបានផ្តល់មូលនិធិដោយសហភាពអឺរ៉ុប និងក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយត្រូវបានអនុវត្តដោយអង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​អាល្លឺម៉ង់ (GIZ)។

គួរឲ្យបញ្ជាក់ដែរថា iBAN គឺជាគំនិតផ្តួចផ្តើមជាសកលដែលអនុវត្តដោយ អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​អាល្លឺម៉ង់ (GIZ) ដែលគាំទ្រដល់ការធ្វើមាត្រដ្ឋាន និងការចម្លងនៃគំរូអាជីវកម្មបរិយាបន្ន ដើម្បីកែលម្អជីវភាពរស់នៅរបស់អ្នកចំណូលទាប និងអ្នកក្រីក្រ។ ESCAP គឺជាវេទិកាអន្តររដ្ឋាភិបាលក្នុងតំបន់របស់អង្គការសហប្រជាជាតិនៅអាស៊ី និងប៉ាស៊ីហ្វិក ដែលប្រើប្រាស់ជំនាញសមត្ថភាពរបស់ខ្លួនក្នុងការលើកកម្ពស់អាជីវកម្មប្រកបដោយនិរន្តរភាព ការច្នៃប្រឌិតមានលក្ខណៈរួមបញ្ចូល និងការវិនិយោគដែលមានផលប៉ះពាល់ ដើម្បីគាំទ្រអ្នកបង្កើតគោលនយោបាយក្នុងការអភិវឌ្ឍគោលនយោបាយអាជីវកម្មបរិយាបន្ន និងផ្តល់ជាវេទិកាសម្រាប់ចែករំលែកចំណេះដឹង និងបទពិសោធន៍នៅទូទាំងអាស៊ីអាគ្នេយ៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ