ការទូទាត់សេវារបស់ក្រសួងដែនដីតាមរយៈ App ធនាគារ នឹងលេចវត្តមានក្នុងពេល​ឆាប់ៗខាងមុខ

ភ្នំពេញ ៖ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន ដោយក្នុងនោះ «សេវាគាប់ចិត្ត» គឺជាទិសដៅសំខាន់មួយរបស់ក្រសួង។

សេវាគាប់ចិត្ត គឺផ្ដោតជាពិសេសទៅលើការលើកកម្ពស់សេវាសាធារណៈទំនើប និងការគ្រប់គ្រងទិន្នន័យ ដើម្បីផ្ដល់សេវាលឿនរហ័ស តម្លាភាព ប្រសិទ្ធភាព និងកាន់តែមានភាពងាយស្រួល។ សេវាគាប់ចិត្ត ក៏ជាផ្នែកមួយក្នុងការជំរុញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថល ក៏ដូចជាពលរដ្ឋឌីជីថលផងដែរ។

ថ្លែងនៅក្នុងឱកាសនៃកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តដើម្បីពង្រឹងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន កាលពីពេលកន្លងទៅថ្មីៗនេះ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្រសួងកំពុងតែរៀបចំសេវា​ទាំងអស់​ទៅជាសេវាអនឡាញ ហើយនៅក្នុងការរៀបចំនេះ​ផងដែរ សេវាដែលបានដាក់​ចូលជា​ប្រពន្ធអនឡាញនេះគឺដាក់បានច្រើនគួរសមរួចមកហើយ។

លោកជំទាវបានបន្តមានប្រសាសន៍ផងដែរថា៖

«យើងក៏កំពុងធ្វើការផ្ទាល់ដែរ ជាមួយធនាគារ​មួយចំនួនដែលបានដាក់ស្នើសុំមក មានខាងស៊ីប៊ីស៊ី ធនាគារវីង អេប៊ីអេ ដោយពួកគាត់​ស្នើសុំភ្ជាប់​ជាអន្តរប្រព័ន្ធមួយ ដែលអាចភ្ជាប់ជាមួយប្រព័ន្ធរបស់គាត់ ហើយអាចស្នើសុំ​សេវារបស់យើង​នៅតាមប្រព័ន្ធរបស់គាត់ ហើយក៏កំពុងតែរៀបចំសេវាដែលយើងមាននៅលើកម្មវិធីទូរស័ព្ទ​ដៃរបស់ធនាគារទាំងអស់»។

ទាក់ទងនឹងការងារនេះ​ លោក កាំង តុងងី ដែលជាអ្នកនាំពាក្យរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​បានឱ្យដឹងថា បច្ចុប្បន្នក្រុមបច្ចេកទេសរបស់សមាគមទាំង ២ រួមមាន សមាគមធនាគារនៅកម្ពុជា និងសមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា កំពុងតែធ្វើការជាមួយក្រុមបច្ចេកទេសរបស់ក្រសួងរៀបចំដែនដី។

លោកបានបន្តមានប្រសាសន៍ទៀតថា៖

«យើងគិតថា កិច្ចការងារនេះនឹងបញ្ចប់បានក្នុងពេល​ឆាប់ៗ​ខាងមុខ ហើយក៏កំពុងតែពិនិត្យមើលបន្ថែមទៀតដែរថា មានសេវាណាផ្សេងទៀត​ដែលយើ​ងអាចជំរុញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការប្រើប្រាស់សេវាផ្ទាល់ជាមួយនឹងគ្រឹះស្ថាន​ហិរញ្ញវត្ថុតែម្ដង»។

ក្នុងនាមជាអ្នកធ្វើការក្នុងវិស័យហិរញ្ញវត្ថុមួយរូបដែរ លោកយល់ថាកិច្ចសហប្រតិបត្តិរវាងគ្រឹះស្ថាន​ហិរញ្ញវត្ថុ ជាមួយនឹងក្រសួង គឺមានសារៈសំខាន់ណាស់ ទាំងម្រាប់រាជរដ្ឋភិបាល ក៏ដូចជាវិស័យហិរញ្ញវត្ថុខ្លួនឯងផងដែរ។ មានសារៈសំខាន់ព្រោះថា តាមរយៈប្រព័ន្ធថ្មីដែលប្រើបច្ចេកវិទ្យាក្នុងការទូទាត់ប្រាក់នេះ នឹងធ្វើឱ្យការផ្ដល់សេវាកាន់តែមានប្រសិទ្ធភាពខ្ពស់ កាន់តែមានតម្លាភាព ហើយនឹងភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងអ្នកពាក់ព័ន្ធ។

យ៉ាងណាមិញ កន្លងមកក៏មានសេវារបស់រដ្ឋាភិបាលផ្សេងទៀត ដែលបានសហការជាមួយប្រព័ន្ធ​ហិរញ្ញវត្ថុផងដែរ។ ជាក់ស្ដែងដូចជា សេវាឆៀករថយន្ត សេវាបង់ថ្លៃទឹកភ្លើង និងសំរាមជាដើម។ ទន្ទឹមនឹងនេះ លោកក៏សង្កេតឃើញពីនិន្នាការរបស់ក្រសួងមួយចំនួន ក្នុងការពង្រឹងតម្លាភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវា តាមរយៈការចាប់ផ្ដើមសិក្សាទៅលើការប្រើប្រាស់​សេវារបស់​គ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។

យោងតាមឯកសារគោលនយោបាយសេវាគាប់ចិត្តរបស់ក្រសួងរៀបចំដែនដីបានបង្ហាញថា ចាប់​តាំង​ពីខែតុលា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន ក្រសួងបានកសាងសេវាអនឡាញ និងបានដាក់ឱ្យ​ដំណើរការជាបណ្ដើរៗនូវសេវាឆែកព័ត៌មាន​សុរិយោដីតាមប្រព័ន្ធ QR Code សេវាផ្ដល់វិញ្ញាបនបត្រ​បញ្ជាក់​​ការអនុញ្ញាតឱ្យប្រកបអាជីវកម្ម​សិក្សាគម្រោងប្លង់ ៩មុខ សេវាផ្ដល់វិញ្ញាបនបត្រសម្រាប់រូបវន្ដ​បុគ្គលសិក្សាគម្រោងប្លង់ស្ថាបត្យកម្ម និងវិញ្ញាបនបត្រសម្រាប់រូបវន្ដបុគ្គលសិក្សាគ្រោងផ្គុំសំណង់​៩មុខ និងសេវាសុរិយោដី៤មុខ (ការលក់ផ្ដាច់ អំណយផ្ដាច់ ហ៊ីប៉ូតែក និងការដាក់បញ្ចាំ)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក ដាក់ពន្ធ ១៥ % លើទំនិញផលិតពីប៉ូលីស៊ីលីកូន ដែលជាធាតុផ្សំសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

សហរដ្ឋអាម៉េរិក បានដំឡើងពន្ធ ១៥ ភាគរយ លើមុខទំនិញទាំងឡាយណាផលិតពីប៉ូលីស៊ីលីកូនដែលជាសារធាតុសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា

កម្ពុជា​ត្រៀមអនុវត្ត​យុទ្ធសាស្ត្រ​ ​SME​ ​២០២៦​-​២០៣០​ រំពឹងថានឹងក្លាយ​ជា​ចលករ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​គ្រោង​ដាក់​ឱ្យ​អនុវត្ត​ «​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ឆ្នាំ​២០២៦​-​២០៣០​» ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​ ​ដោយ​រំពឹង​ថា​នឹង​ក្លាយជា​ក្របខណ្ឌ​គោលនយោបាយ​ដ៏​សំខាន់​ ​សម្រាប់​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ​(​SMEs​) ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​មាន​ភាព​ធន់​ ​និង​ចីរភាព

វិធានការស្រោចស្រង់របស់រាជរដ្ឋាភិបាល​ បាន​ជួយ​ជំរុញឱ្យវិស័យ​អចលនទ្រព្យនៅតែបន្ត​មានសកម្មភាព

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/08/2026

ក្នុងស្ថានភាពដែលវិស័យអចលនទ្រព្យ​ជួបនឹង​បញ្ហាប្រឈម ក៏ដូចជាការធ្លាក់​ចុះនៃតម្រូវការ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ​ រាជរដ្ឋាភិបាល​បាន​ព្យាយាម​ជួយសម្រួល​បានច្រើនតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រផ្សេងៗ

ជម្លោះ​អាមេរិក​-​អ៊ីរ៉ង់​ ​កំពុង​សាកល្បង​ភាព​រឹងមាំ​របស់​ ​BRICS​ ​និង​ ​SCO​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/08/2026

ជម្លោះ​យោធា ​និង​នយោបាយ​ដែល​អូសបន្លាយ​រវាង​សហរដ្ឋ​អាមេរិក​ និង​អ៊ីរ៉ង់​ ​កំពុង​ផ្លាស់ប្តូរ​ពី​វិបត្តិភូមិសាស្ត្រ​នយោបាយ​បណ្តោះអាសន្ន ​ទៅជា​បញ្ហា​យុទ្ធសាស្ត្រ​រយៈពេល​វែង​ ​ដែល​កំពុង​សាកល្បង​ទាំង​ភាព​ស្អិត​រមួត​ ​និង​សមត្ថភាព​ប្រតិបត្តិការ​របស់​អង្គការ​ ​BRICS​ ​និង​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ ​(​SCO​)​

​អាមេរិក​ ពង្រាងច្បាប់​យុទ្ធសាស្ត្រ​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ​ថ្មី ដើម្បីទប់ការគំរាមកំហែងរបស់​រុស្ស៊ី និងមហាយក្សចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/08/2026

អាមេរិក កំពុង​ព្រាងច្បាប់​យុទ្ធសាស្ត្រ​ថ្មី​ ដែលអាចអនុញ្ញាត​​ឱ្យ​ប្រធានាធិបតី​អាមេរិក​ មាន​សិទ្ធិ និងជម្រើស​កាន់តែ​ទូលំទូលាយ​ក្នុង​ការប្រើអាវុធនុយក្លេអ៊ែរ ក្នុងករណី​កើតមាន​ជម្លោះ​យោធា​ជាមួយ​រុស្ស៊ី ​ឬ​មហាយក្សចិន

កែប​ប្រមូល​ផល​ក្តាម​សេះ​ជិត​ ​៤០០ ​តោន​ក្នុង​ឆមាស​ទី​១​ ​ខណៈ​ខេត្ត​ត្រៀម​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

​ ខេត្ត​កែប​ប្រមូល​ផល​ក្តាម​សេះ​បាន​ចំនួន​ ​៣៩៥​ តោន​ ​ក្នុង​ឆមាស​ទី​ ១​ ​ឆ្នាំ​នេះ​ ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ ​ខណៈ​រដ្ឋបាល​ខេត្ត​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ ​គ្រោង​រៀបចំ​ចុះបញ្ជី​ ​«​ក្តាម​សេះ​កែប​» ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (​GI​) ​សំដៅ​លើកកម្ពស់​តម្លៃ​ផលិតផល​ និង​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ

សហគ្រិនក្នុងវិស័យ MSME ប្រែក្លាយវិបត្តិជាឱកាស ពង្រីកអាជីវកម្មរហូតមានដៃគូជាង ១,០០០

ជំនួញ, ព្រឹត្តិការណ៍

• 07/08/2026

សហគ្រិន​ថ្មី​ថ្មោង​ម្នាក់​ក្នុង​វិស័យ​សហគ្រាស​ធុនមីក្រូ ​តូច​ និង​មធ្យម​ ​(​MSME​) ​បាន​ប្រែក្លាយ​បញ្ហា​ប្រឈម​ជាបន្តបន្ទាប់​ទៅជា​ឱកាស ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ​ដោយ​បច្ចុប្បន្ន​អាច​ផ្គត់ផ្គង់​ម្សៅ​នំ​ភីហ្សា​ទៅកាន់​ដៃគូ​ជាង​ ​១,០០០​ ​នៅក្នុង​ប្រទេស​កម្ពុជា

ប្រធាន​​ ​FASMEC​៖​ ​ទិញ​ទំនិញ​ខ្មែរ​កាន់តែ​ច្រើន​ ​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីកចម្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

ការងាក​មក​គាំទ្រ​ ​និង​ប្រើប្រាស់​ទំនិញ​ផលិត​ក្នុង​ស្រុក​កាន់តែ​ច្រើន​ពីសំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ត្រូវបាន​មើលឃើញ​ថា​ ​កំពុង​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ តាមរយៈ​ការ​បង្កើន​ការ​ផលិត​ ​ការ​បង្កើត​ការងារ​ និង​ការ​ទាក់ទាញ​ការ​វិនិយោគ​ថ្មី​ៗ​ ពិសេសក្នុង​វិស័យ​ផលិតកម្ម

តម្លៃប្រេងឡើងថ្លៃវិញ បន្ទាប់ពីអ៊ីរ៉ង់ និង អូម៉ង់ ទាមទារថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

នៅថ្ងៃសុក្រនេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ១.២ ភាគរយ ពោលគឺកើនដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,១ ភាគរយកើនដល់ ៧៨,៨៤ ដុល្លារក្នុងមួយបារ៉ែល

រដ្ឋបាលលោក ដូណាល់ ត្រាំ សងប្រាក់ពន្ធគយ ១០០ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនអាជីវកម្មវិញ ខណៈរាប់ពាន់លានដុល្លារទៀតកំពុងជាប់គាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

យោងតាមឯកសារតុលាការពីសំណាក់ទីភ្នាក់ងារគយ និងការពារព្រំដែនអាម៉េរិក បានឱ្យដឹងថា រដ្ឋាភិបាលបានសងប្រាក់ ៦០ ភាគរយនៃចំណូលពន្ធគយសរុបរួចហើយ ដែលប្រមូលក្រោមគោលនយោបាយរបស់លោក ដូណាល់ ត្រាំ