ស្ថាប័នពាក់ព័ន្ធសហការគ្នាជំរុញការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាជនឱ្យកាន់តែ​ទូលំទូលាយ

ភ្នំពេញ ៖ ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យបានកាត់តែទូលំទូលាយ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំវេទិកាការីនិពន្ធស្ដីអំពី «តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការរាយការណ៍អំពីអក្ខរកម្មហិរញ្ញវត្ថុ» ដែលជាផ្នែកមួយក្នុងការលើកកម្ពស់ចំណេះដឹងផ្នែក ហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។

នៅក្នុងអង្គសិក្ខាសាលា ដែលធ្វើឡើងកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារ សាន់វេ ឯកឧត្តម នេត្រ ភក្ក្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ចំណេះដឹងផ្នែក​ហិរញ្ញវត្ថុ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការរស់នៅរបស់ប្រជាជន ហើយប្រព័ន្ធផ្សព្វផ្សាយ​កាន់តែ​ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញរឿងនេះ។

ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា៖

«នៅពេលដែលពលរដ្ឋយើងមានចំណេះដឹងហិរញ្ញវត្ថុទូលំទូលាយ យើងអាច​បញ្ចៀសបាននូវបញ្ហាបំណុលលើសលប់ និងចៀសបានពីការធ្លាក់ចូលក្នុងល្បិចឆបោកនានា។»

យ៉ាងណាមិញ ដើម្បីបញ្ជ្រាបចំណេះដឹងនេះទៅដល់ប្រជាជន ប្រព័ន្ធផ្សព្វផ្សាយពិតជាដើរតួនាទីសំខាន់ណាស់សម្រាប់ជួយដល់អ្នកសារព័ត៌មានក្នុងការរាយការណ៍។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម នេត្រ ភក្ក្រា។

ជាមួយគ្នានេះ លោក អ៊ុង ប៊ុនអ៉ី ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍បានឱ្យដឹងថា ដោយមើលឃើញពីសារៈសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ វេទិកានេះរៀបចំឡើងដើម្បីបំផុសបំផុលចំណាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយទូទៅឱ្យងាកមកបង្កើនការរាយការណ៍ពាក់ព័ន្ធនឹងអក្ខរកម្មហិរញ្ញវត្ថុឱ្យកាន់តែទូលាយ ដើម្បីចូលរួមក្នុងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការសន្សំ ការរៀបចំផែនការហិរញ្ញវត្ថុ និងការវិនិយោគជាដើម។

លោកបន្តសង្កត់ធ្ងន់ដែរថា៖

«ប្រទេសកម្ពុជាក៏កំពុងតែធ្វើដំណើរឈានទៅសម្រេចបាននូវគោលដៅក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែល​មានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដូច្នេះហើយការពង្រឹងនូវចំណេះដឹងស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា គឺពិតជារឿងដែលចាំបាច់»។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា ក៏បានលើកឡើងអំពីសេវាកម្មធានា រ៉ាប់រង ដែលជាផ្នែកមួយនៃការការពារហិរញ្ញវត្ថុក្នុងគ្រួសារផងដែរ។

ឯកឧត្តម បានបន្តឱ្យដឹងថា ៖

«សរសរស្ដម្ភ៣របស់វិស័យហិរញ្ញវត្ថុរួមមាន ធនាគារ ធានារ៉ាប់រង វិស័យមូលបត្រ។ ក្នុងនោះ វិស័យធានារ៉ាប់រងក៏ជាឧបករណ៍មួយដែលប្រជាជនអាចប្រើប្រាស់ដើម្បីសន្សំរយៈពេលយូរ ក៏ដូចជាការពារនូវហានិភ័យនានាដែលអាចកើតឡើង»។

យ៉ាងណាមិញ នៅក្នុងឱកាសដដែលនេះ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយក៏បានប្រកាសអំពីការប្រកួតមាតិកាពហុមេឌាក្រោមប្រធានបទ «ពង្រឹងការសន្សំសម្រាប់ក្រុមគ្រួសារកម្ពុជា» ផងដែរ ដែលការប្រកួតនេះមានរយៈពេលមួយខែសម្រាប់ឱ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា យកស្នាដៃផលិតមាតិការបស់ខ្លួនពាក់ព័ន្ធនឹងអក្ខរកម្មហិរញ្ញវត្ថុដាក់ចូលរួមប្រកួត។

ទាក់ទិននឹងការប្រកួតប្រជែងនេះផងដែរ ឯកឧត្តម នេត្រ ភក្ក្រា ក៏បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មាន អ្នកផលិតមាតិកាសង្គម និងសាធារណជន ចូលរួមដាក់ស្នាដៃរបស់ខ្លួនក្នុងការប្រកួតប្រជែងនេះឱ្យបានច្រើន ដោយបង្ហាញពីឬសគល់នៃបញ្ហា ផ្សារភ្ជាប់ជាមួយនូវដំណោះស្រាយ ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាជារួម។

គួរបញ្ជាក់ថា ការរៀបចំវេទិកាការីនិពន្ធនេះគឺជាផ្នែកមួយនៃកិច្ចសហការរវាងដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វ​ផ្សាយ និងសារគមនាគមន៍ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រង FWD Cambodia ក្នុងការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុនៅប្រទេសកម្ពុជា តាមរយៈប្រព័ន្ធផ្សព្វផ្សាយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន