លោក យន់ សុផាត ៖ ខ្ញុំចង់ក្លាយខ្លួនជាអាជីវកម្មបរិយាបន្ន ដើម្បីជួយកាត់បន្ថយការនាំចូលជី កសិកម្ម

ភ្នំពេញ ៖ អាជីវកម្មបរិយាបន្ន គឺជាប្រភេទគំរូអាជីវកម្មថ្មីមួយដែលពិភពលោកមានទំនោរទៅរក។ លើសពីការធ្វើអាជីវកម្មធម្មតា អាជីវកម្មបរិយាបន្នរួមចំណែកយ៉ាងធំទៅក្នុងការជំរុញសេដ្ឋកិច្ច របស់ប្រទេសមួយឱ្យកាន់តែប្រសើរឡើង។

ជាប្រទេសកំពុងអភិវឌ្ឍន៍ស្រាប់ផងនោះ ការជំរុញអាជីវកម្មទូទៅឱ្យក្លាយទៅជាអាជីវកម្មបរិយាបន្ន គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា។ ប៉ុន្តែយ៉ាងណា ដោយទើបតែចាប់ផ្ដើមអនុវត្តការជំរុញនេះផង គិតមកដល់ពេលនេះ ទើបតែមានអាជីវកម្មចំនួន ១៨ប៉ុណ្ណោះ ដែលបានក្លាយខ្លួន​ទៅជាអាជីវកម្មបរិយាបន្ន។

ដោយឡែក ក្នុងការប្រែក្លាយជាអាជីវកម្មបរិយាបន្ន ម្ចាស់អាជីវកម្មត្រូវឆ្លងកាត់នូវលក្ខខណ្ឌតម្រូវជាច្រើនដំណាក់កាល។ ប៉ុន្តែជាលទ្ធផល ក្រោយបានក្លាយជាអាជីវកម្មបរិយាបន្នហើយនោះ ម្ចាស់អាជីវកម្មនឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់។

ក្នុងនោះ ក្រុមហ៊ុនផលិតជីធម្មជាតិ ហ៊ុយ យន់ អាហ្គ្រីខលឈ័រ ក៏ជាក្រុមហ៊ុនមួយដែលមានបំណងចង់ប្រែខ្លួនទៅជាអាជីវកម្មបរិយាបន្នផងដែរ។

បច្ចុប្បន្ន ក្រុមហ៊ុននេះបាន និងកំពុងប្រមូលនូវសំណល់ផ្ទះបាយ និងលាមកសត្វមកផលិតជាជីធម្មជាតិ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ក្រុមហ៊ុននេះក៏មានគោលដៅចង់សម្អាតបរិស្ថាននៅក្នុងស្រុកតាមរយៈការប្រមូលយកកាកសំណល់ទៅកែច្នៃ និងគោលបំណងធំមួយទៀតគឺកាត់បន្ថយការនាំចូលជីកសិកម្មពីក្រៅប្រទេស។

លោក យន់ សុផាត ដែលជាស្ថាបនិកក្រុមហ៊ុនជីធម្មជាតិបានឱ្យដឹងថា មូលហេតុដែលលោកចង់ក្លាយទៅជាអាជីវកម្មបរិយាបន្ន ដោយសារថាលោកចង់ពង្រីកក្រុមហ៊ុនឱ្យកាន់តែធំជាងបច្ចុប្បន្ន ដើម្បីសម្រេចគោលដៅផ្គង់ផ្គង់ទីផ្សារពេញមួយស្រុកខ្មែរតែម្ដង ដើម្បីពង្រីកទាំង​បរិមាណនៃ​ការផលិត ហើយនឹងមានការគាំទ្រពីប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីកាត់បន្ថយការនាំចូល​កាន់តែច្រើន។

លោកបន្តឱ្យដឹងទៀតថា៖

«បើសិនជាយើងផលិតកាន់តែច្រើន យើងក៏អាចកែប្រែសំរាម និងកាក​សំណល់ឱ្យទៅជាជីបានកាន់តែច្រើន ដែលនេះជាការជួយដល់បរិស្ថានដ៏មានប្រសិទ្ធភាព​មួយ។»

យ៉ាងណាមិញ បច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់លោកកំពុងធ្វើតាមលក្ខខណ្ឌតម្រូវរបស់គណៈកម្មការ​វាយតម្លៃ​ ដោយការកែប្រែអាជីវកម្មឱ្យមានស្តង់ដារច្បាស់លាស់ ប្រើប្រាស់ម៉ាស៊ីនដែលត្រូវតាម​​ស្តង់ដារបច្ចេកទេស។

លោកបន្តគូសបញ្ជាក់ទៀតថា៖

«បន្ទាប់ពីយើងអាចធ្វើរឿងនេះបានហើយអស់ គេនឹងមកត្រួតពិនិត្យ វាយតម្លៃយើងម្ដងទៀត មុននឹងសម្រេចឱ្យយើងទៅជាអាជីវកម្មបរិយាបន្នពិតប្រាកដ។»

យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អាជីវកម្មបរិយាប័ន្ន (Inclusive Business IB)  គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើត ដំណោះស្រាយជា​ប្រព័ន្ធ មានភាពច្នៃប្រឌិត និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធ របស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។

អាជីវកម្មដែលអាចចាត់ចូលថាជាអាជីវកម្មបរិយាបន្នបាន លុះត្រាអាជីវកម្មនោះអាចបង្កើតចំណូល ក្នុងកម្រិតមួយដែលអាចស្ថិតស្ថេរបានយូរអង្វែង អាចមានលទ្ធភាពជួយសហគមន៍ និងអាចជួយ​ជំរុញ​សេដ្ឋកិច្ចជាតិជារួម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក