គិតចាប់តាំងតែពីឆ្នាំ១៩៦២ មក ប្រទេសជប៉ុនត្រូវបានគេមើលឃើញថាជាទីផ្សារនៃការប្រើប្រាស់ផលិតផលស្រូវក្នុងប្រទេសបានធ្លាក់ចុះយ៉ាងខ្លាំងមិនត្រឹមតែដោយសារទំនោរនៃការផ្លាស់ប្តូរចំណីអាហារបស់ពលរដ្ឋប៉ុណ្ណោះទេ ពោលគឺទាំងបញ្ហានៃការថយចុះចំនួនពលរដ្ឋផងដែរ ដែលជាកត្តាសំខាន់នាំឲ្យផលិតផលកសិកម្មមិនសូវជាមានសកម្មភាពខ្លាំងក្លា។

ដោយសារតែតម្រូវការទីផ្សារស្រូវសាឡី និងសណ្តែកសៀងមានការកើនឡើងខ្ពស់ខណៈដែលកសិករក្នុងស្រុកមិនបង្កើនការដាំដុះនោះបានធ្វើឱ្យមានការនាំចូលកាន់តែច្រើនស្ទើរតែ ៨០-៩០ភាគរយពីទីផ្សារសកល។ បន្ថែមលើនេះ ស្របពេលដែលតម្រូវការក្នុងស្រុកមានការកើនឡើង ជាពិសេសក្រោយពេលប្រទេសផលិតកសិផលទាំង២កំពុងមានសង្គ្រាមមិនទាន់បញ្ចប់ ដែលជំរុញឱ្យតម្លៃឡោះងថ្លៃខ្លាំងនោះ រដ្ឋាភិបាលជប៉ុនបានបង្កើតយុទ្ធសាស្ត្រលើការដាំដុះក្នុងប្រទេសដើម្បីទប់ទល់នឹងបញ្ហាឡើងថ្លៃ។

ជាការគួរឱ្យកត់សម្គាល់ កាលពីពេលថ្មីៗនេះ មានសេចក្តីប្រកាសមួយដោយក្រសួងកសិកម្ម និងរុក្ខាប្រមាញ់របស់ប្រទេសជប៉ុន បានប្រកាសថា មកដល់ពេលនេះកសិករជនជាតិជប៉ុនភាគច្រើនបានទទួលយកផែនការថ្មីក្នុងការកាត់បន្ថយផលិតកម្មផលិតស្រូវ និងជំនួសមកវិញដោយការដាំដុះប្រភេទធញ្ញជាតិចាំបាច់ផ្សេងៗជំនួសវិញ ជាពិសេសស្រូវសាឡី និងសណ្តែកសៀង។
ប្រភពដដែលបានបង្ហាញដែរថា ទីក្រុងរបស់ជប៉ុនប្រមាណជា៣៧នៃទីក្រុងទាំងអស់ចំនួន៤៧គឺបានរៀបចំផែនការរួចទៅហើយក្នុងការកាត់បន្ថយដីសម្រាប់ធ្វើស្រូវ ហើយយកទៅប្រើប្រាស់ក្នុងការដាំដុះធញ្ញជាតិផ្សេងជំនួសវិញ។
ក្រសួងកសិកម្មរបស់ជប៉ុនធ្លាប់បានបង្ហាញហើយថា ផ្ទៃដីសរុបសម្រាប់ការដាំដុះស្រូវនឹងត្រូវកាត់បន្ថយប្រមាណជា ៣៥ ០០០ហិកតាប៉ុន្តែក្រសួងបានអំពាវនាវឲ្យមានការកាត់បន្ថយបន្ថែម ៤ ០០០ហិកតាទៀតដើម្បីធ្វើយ៉ាងណាឲ្យការផ្គត់ផ្គង់ធ្លាក់ចុះមកសមស្របជាមួយនឹងតម្រូវការប្រចាំឆ្នាំដែលមានត្រឹមតែ ៦,៧៥លានតោនប៉ុណ្ណោះ ហើយយកដីទាំងនោះទៅប្រើប្រាស់ក្នុងការដាំដុះធញ្ញជាតិវិញ។
គួរឲ្យដឹងដែរថា អង្គភាពពិភពលោកជាច្រើនដែលរួមទាំងអង្គការសហប្រជាជាតិ ឬ UN និងអង្គការពាណិជ្ជកម្មពិភពលោក WTO តែងតែបានព្រមានហើយថាបញ្ហាវិបត្តិស្បៀងអាហារនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះដោយសារតែកង្វះខាតផលិតផលធញ្ញជាតិដែលកើតឡើងដោយសារបញ្ហាជម្លោះអ៊ុយក្រែន និងរុស្ស៊ី ខណៈដែលលោកខាងលិចបានចោទប្រកាន់ថារុស្ស៊ីគឺជាអ្នកដែលបង្កហេតុនិងរារាំងការនាំចេញផលិតផលទាំងនេះចូលទៅទីផ្សារអន្តរជាតិ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content