បញ្ហា​កូវីដ​១៩​ និងសង្គ្រាម​រវាងរុស្ស៊ី និងអ៊ុយក្រែន ​ជាឧបសគ្គ​សម្រាប់ការ​នាំចេញរបស់​កម្ពុជា​

ភ្នំពេញ ៖ ដើមឆ្នាំ២០២២​នេះ កម្ពុជា​ទទួលបានកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ចំនួនពីរដែលចូលជា​ធរមានតាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ប៉ុន្តែ​មកដល់ពេល​នេះ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទាំងពីរ​នេះ មិនទាន់ហុច​ផល​ជាផ្លែផ្កាធំប៉ុន្មាននោះឡើយ ខណៈដែលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់ឱ្យដឹងថា​ មាន​ឧបសគ្គ​​ចំនួន​២ដែលធ្វើឱ្យ​រារាំង​ដល់ការ​នាំចេញរបស់កម្ពុជា​តាមរយៈ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ។

ឯកឧត្តម ​ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបាន​ថ្លែងប្រាប់អ្នកសារព័ត៌មាន​​នៅក្នុងសិក្ខាសាលា​ផ្សព្វផ្សាយ​ពីការយល់ដឹងអំពីកិច្ចព្រមព្រៀងអាសិប និងនីតិវិធី​សម្រាប់ការ​ស្នើ​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើម​កំណើត​ទំនិញ​តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​នៅថ្ងៃទី​២៩ មិថុនា ២០២២ ថា​ ទំហំ​នៃកា​រនាំចេញ​របស់​កម្ពុជា​​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ពីរ​ដែលចូលជាធរមាន​កាលពី​ដើមឆ្នាំ២០២២​នេះ មិន​ទាន់មានច្រើនប៉ុន្មានទេ ដោយសារតែមិនទាន់បានយល់​ដឹង​ពីនីតិវិធី​​សម្រាប់បញ្ជាក់​ប្រភព​ដើម​​កំណើត​ទំនិញ ដូច្នេះហើយ​ទើប​ក្រសួង​បានរៀបចំនូវការផ្សព្វផ្សាយ​នេះឡើង​និងគ្រោងធ្វើកា​រផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ទៀត​ដើម្បីបញ្ជ្រាប​ចំណេះដឹងដល់អ្នកនាំចេញ ។

ឯកឧត្តម​បានបញ្ជាក់ថា ៖

“បញ្ហា​ធំៗ​មានពីរ​ដែល​នាំឱ្យ​ការ​រារាំង​ដល់​ការ​នាំចេញទំនិញរបស់កម្ពុជា​ទៅកាន់​ដៃគូ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​នោះ គឺ​បញ្ហា​កូវីដ​១៩ និង​បញ្ហា​សង្គ្រាម​រវាង​រុស្ស៊ី ​និងអ៊ុយក្រែន ប៉ុន្តែ​អ្នកវិភាគ​មួយ​ចំនួនគាត់​ភ្លេចគិតត្រង់​ចំណុច​នេះ ទើប​គាត់ចង់ឃើញ​តួលេខនាំចេញ​បានខ្ពស់ហើយបើសិន​ជាគ្មាន​បញ្ហា​ពីរនេះទេ នឹងធ្វើឱ្យទី​ផ្សារសេរីរបស់យើង​នឹង​រលូន”

ឯកឧត្តមបន្តថា ៖

“ក្នុងឆ្នាំ២០២២នេះ​​ មានទាំង​កូវីដ​១៩​ផង និង​វិបត្តិ​សង្គ្រាមរវាង​រុស្ស៊ី ​និងអ៊ុយ​ក្រែន​ផង និងបានធ្វើឱ្យតម្លៃ ប្រេង​ឥន្ធនៈ​ហក់ឡើង​ខ្ពស់ ជួប​ឧបសក្គ​ដល់​ការដឹកជញ្ជូនទំនិញពីកម្ពុជា​ទៅទីផ្សារ​អន្តរជាតិ​និងដឹកពី​ខាងក្រៅចូលប្រទេស​វិញ”

សូម​បញ្ជាក់ថា កិច្ចព្រមព្រៀង​អាសិប មានសមាជិក​ចំនួន១៥​ប្រទេស ក្នុងនោះមានប្រទេស​អាស៊ាន​ទាំង​១០ ​បូករួម​ជាមួយ​ប្រទេស​សេដ្ឋកិច្ចជឿន​លឿន​ចំនួន៥ទៀត​រួមមាន អូស្ត្រាលី ចិន​ ជប៉ុន កូរ៉េ​ខាងត្បូង និង​នូវែល​ហ្សេឡង់ ដែល​តំណាង​ឱ្យ​៣០ភាគរយ​នៃផលិតផល​ក្នុងស្រុក​សរុបរបស់ពិភពលោក​ និង​២៨​ភាគរយ​នៃ​ពាណិជ្ជកម្ម​ពិភពលោក ( គិតត្រឹម​ឆ្នាំ២០១៩ ) ។ ដោយឡែក​អត្ថប្រយោជន៍ ដែល​កម្ពុជា​ទទួលបានពីកិច្ចព្រមព្រៀង​នេះ គឺកំណើន​នាំចេញ​ចន្លោះពី​៩,៤​ភាគរយ​ទៅ​១៨​ភាគរយ កំណើនផលិតផល​ក្នុងស្រុក​សរុប​ចន្លោះពី២ភាគរយ​ទៅ​៣,៨​ភាគរយ កំណើន​ការងារ​ពី​ ៣,២ទៅ៦,២ភាគរយ និងកំណើន​ចំណូលពន្ធ​ចន្លោះពី ២ភាគរយទៅ ៣,៩​ភាគរយ ។ នេះ​បើតាម​ការព្យាករពីវិទ្យាស្ថាន​ស្រាវជ្រាវសេដ្ឋកិច្ច​សម្រាប់តំបន់​អាស៊ាន​ និងអាស៊ីបូព៌ា​​៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ក្រុមហ៊ុន VINCI Airports ចូលរួមជំរុញការតភ្ជាប់ការហោះហើរត្រង់មកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ក្រុមហ៊ុន VINCI Airports បានបញ្ជាក់ថា ខ្លួនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍នៃបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ មកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត

អ្នកជំនាញថា ពលរដ្ឋគួរដើរកម្សាន្តក្នុងស្រុកឱ្យ​ច្រើន និងកាត់បន្ថយទៅក្រៅប្រទេសក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ម្ចាស់ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក លើកទឹកចិត្តឲ្យពលរដ្ឋនាំគ្នាដើរកម្សាន្តក្នុងស្រុកឲ្យបាន​ច្រើន ហើយកាត់បន្ថយដំណើរកម្សាន្តទៅក្រៅប្រទេស ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦នេះ

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន​​ ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម

គយអាចបាត់បង់ចំណូល ៤៧ លានដុល្លារក្នុងមួយខែ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការចំនួន ២ នេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/04/2026

វិធានការចំនួន ២ ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល នឹងធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាត់បង់ចំណូលប្រមាណ ៤៧ លានដុល្លារអាម៉េរិក ក្នុងមួយខែ។

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)