យោងតាមការស្រាវជ្រាវចុងក្រោយមួយដោយ WEFORUM បានរកឃើញថា គម្លាតរវាងការផ្គត់ផ្គង់ទឹក និងតម្រូវការទឹកជាសកលត្រូវបានព្យាករណ៍ថានឹងកើនឡើងទៅដល់៤០ភាគរយនៅឆ្នាំ២០៣០ខាងមុខនេះ ប្រសិនបើការអនុវត្ត និងសកម្មភាពប៉ះពាល់ដល់បរិស្ថាននាពេលបច្ចុប្បន្ននៅតែបន្តបែបនេះ។

មានតំបន់ជាច្រើននៅលើសកលលោកកំពុងមានតម្រូវការកាន់តែធំជាងមុន ហើយនៅកន្លែងផ្សេងទៀត បញ្ហាកង្វះទឹកកំពុងរារាំងដល់កំណើនសេដ្ឋកិច្ចយ៉ាងខ្លាំង ជាពិសេសបណ្តាអ្នករស់នៅតាមទីតាំងដែលមានអាកាសធាតុរីងស្ងួតខ្លាំង ដូចជានៅអារ៉ាប់ និងអាហ្វ្រិកជាដើម។ ទោះបីជាយ៉ាងណាក្តី ដើម្បីជំនះបញ្ហាប្រឈមមុខទាំងនេះអ្នកជំនាញបានណែនាំនូវមធ្យោបាយ និងបច្ចេកវិទ្យាជាច្រើនដើម្បីជួយធ្វើឲ្យប្រសើរឡើងនៃការប្រើប្រាស់ទឹកស្អាត ហើយជាលទ្ធផលបច្ចេកវិទ្យាចំនួន៥ដែលកំពុងដើរតួយ៉ាងសំខាន់ក្នុងការទាញយកទឹកស្អាតមកប្រើប្រាស់ និងកំពុងពេញនិយមខ្លាំងសម្រាប់ពលរដ្ឋដែលរស់នៅក្នុងតំបន់រីងស្ងួត និងក្តៅហែងខ្លាំង។

១- Catching fog ៖ ជាបន្ទះសំណាញ់ពិសេសម្យ៉ាងអាចទាញយកទឹកពីអ័ព្ទ និងពពកនៅក្នុងអាកាសធាតុ ហើយតំណក់ទឹកតូចៗបានក្លាយទៅជាប្រភពទឹកប្រើប្រាស់ដែលមានភាពស្អាតរួចជាស្រេច និងត្រូវបានហូរចូលទៅក្នុងធុងទឹកដែលត្រៀមទុក។ គ្មានផលប៉ះពាល់ គ្មានការបំពុល ចំណាយតិច ហើយភាគច្រើនត្រូវបានប្រើប្រាស់នៅតាមតំបន់ជើងភ្នំ និងឆ្នេរសមុទ្រជាដើម។
២- Iceberg Havesting ៖ ជាដំណើរការទាញយកផ្ទាំងទឹកកកធំពីតំបន់ប៉ូល និងជាគំនិតដែលពិបាកនឹងធ្វើទៅរួច ប៉ុន្តែប្រទេសអាហ្វ្រិកខាងត្បូង និងសហភាពអារ៉ាប់រួមកំពុងពិចារណាគម្រោងនេះ។ វិធីសាស្ត្រនេះ មិនត្រឹមតែអាចផ្តល់ទឹកស្អាតប៉ុណ្ណោះទេ អ្នកជំនាញជឿជាក់ថាផ្ទាំងទឹកកកទាំងនោះក៏នឹងអាចទាញយកភ្លៀងមកជាមួយផងដែរ។
៣- Cloud Seeding ៖ តាមរយៈយន្តហោះ ឬប៉មពិសេសដែលត្រូវបានសាងសង់ទុក គេអាចយកសារធាតុពិសេសម្យ៉ាងទៅចាក់បញ្ចូលជាមួយនឹងដុំពពកដែលធ្វើបែបនេះនឹងអាចបង្កទៅជាទឺកភ្លៀងយកមកប្រើប្រាស់បាន និងជួយជំរុញចំនួនទឹកភ្លៀងដល់ទៅ២០ភាគរយ។
៤- Rainwater Harvesting ៖ ការស្តុកទឹកភ្លៀងគឺជាវិធីសាស្ត្របុរាណ ប៉ុន្តែនៅតែមានភាពពេញនិយមនៅឡើយសម្រាប់បណ្តាប្រទេសជាច្រើន ហើយពួកគេបានអភិវឌ្ឍបាននូវបច្ចេកវិទ្យាកាន់តែមានប្រសិទ្ធភាព និងបរិមាណក្នុងការស្តុកទឹកទាំងនោះទៀតផង។
៥- Disalination ៖ ជាបច្ចេកវិទ្យាដែលអាចទាញយកទឹកសមុទ្រទៅច្នៃជាទឹកស្អាតប្រើប្រាស់វិញ ហើយបច្ចុប្បន្នគេជឿជាក់ថាបច្ចេកវិទ្យានេះកំពុងត្រូវបានអនុវត្តយ៉ាងខ្លាំងក្លា ហើយជាលទ្ធផលទឹកស្អាតដែលទាញបានពីទឹកសមុទ្រមានទៅដល់១០ភាគរយដែលអាចផ្គត់ផ្គង់តម្រូវការអ្នកប្រើប្រាស់នៅតាមទីក្រុងសមុទ្រជាច្រើនលើពិភពលោក៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស៊ុយអែត ចំណាយជិត ៥ពាន់លានដុល្លារ ទិញនាវាចម្បាំងពីបារាំង ៤គ្រឿង ដើម្បីពង្រឹងកម្លាំងជើងទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/09/2026
ប្រទេសស៊ុយអែត បានព្រមព្រៀងទិញនាវាចម្បាំងដ៏ទំនើបចំនួន ៤គ្រឿង ពីក្រុមហ៊ុនផលិតនាវារបស់បារាំង ក្នុងទំហំទឹកប្រាក់ប្រមាណ ៤,៩៩ ពាន់លានដុល្លារអាមេរិក

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 01/09/2026
វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

ប្រទេសអ៊ីស្លង់ សម្រេចធ្វើប្រជាមតិមិនចរចាដើម្បីចូលជាសមាជិកអឺរ៉ុបឡើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/08/2026
ប្រជាជនអ៊ីស្លង់ បានធ្វើការបោះឆ្នោតបដិសេធទៅនឹងផែនការដ៏សំខាន់មួយរប់សប្រទេសកាលពីពេលថ្មីៗនេះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការស្តារកិច្ចចរចាឡើងវិញដើម្បីអាចចូលរួមជាសមាជិករបស់សហភាពអឺរ៉ុប

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុបបង្កើតរូបភាពយករុស្ស៊ីធ្វើជាសត្រូវ ជាលេសបង្កើនការយកពន្ធបន្ថែមពីពលរដ្ឋ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/08/2026
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov អះអាងថា អឺរ៉ុបបានបង្កើតរូបភាពយករុស្ស៊ីធ្វើជាសត្រូវ ដើម្បីគ្រាន់តែជាលេសបង្កើនការយកពន្ធបន្ថែមពីពលរដ្ឋតែប៉ុណ្ណោះ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content