ភ្នំពេញ ៖ ម៉ាឡេស៊ី គឺជាប្រទេសដែលមានការវិនិយោគច្រើនមួយនៅក្នុងប្រទេសកម្ពុជា ហើយគម្រោង និងទឹកប្រាក់វិនិយោគរបស់ប្រទេសមួយនេះក៏បានកើនឡើងជាបន្តបន្ទាប់ផងដែរ ជាក់ស្ដែងគិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២២នេះ គម្រោងវិនិយោគរបស់ម៉ាឡេស៊ីនៅកម្ពុជាមានចំនួន ១៦២គម្រោង គិតជាទឹកប្រាក់មានចំនួនជាង ៣,២ពាន់លានដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២៤មីនា២០២២ ។

នៅក្នុងជំនួបជាមួយឯកឧត្តម Haji Ali Bin Modh Rustam អភិបាលរដ្ឋម៉ាឡាកានៃប្រទេសម៉ាឡេស៊ីកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានជម្រាបជូនពីកាលនុវត្តភាពវិនិយោគនៅកម្ពុជា ដល់វិនិយោគិន និងប្រតិភូម៉ាឡេស៊ី។ ក្នុងនោះលោកក៏បានជម្រាបជូនអំពីច្បាប់ស្ដីពីការវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ទៅដល់ម៉ាស៊ីឡេដែលជាកត្តាទាក់ទាញ និងសម្រួលដល់ការវិនិយោគរបស់វិនិយោគិនម៉ាឡេស៊ី និងវិនិយោគិនបរទេសផ្សេងទៀតផងដែរ ។

ឯកឧត្តម Haji Ali Bin Modh Rustam អភិបាលរដ្ឋម៉ាឡាកា នៃប្រទេសម៉ាឡេស៊ី បានសន្យាថានឹងគៀរគរវិនិយោគិនម៉ាឡេស៊ីបន្ថែមមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយនឹងផ្ដល់នូវព័ត៌មានសំខាន់ស្ដីពីការវិនិយោគរបស់កម្ពុជាទៅកាន់វិនិយោគិនម៉ាឡេស៊ីផងដែរ ។ ឯកឧត្តមនឹងជំរុញឱ្យវិនិយោគិនម៉ាឡេស៊ីចូលមកសិក្សា និងស្វែងរកការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមដើម្បីជំរុញពាណិជ្ជកម្ម និងទំនាក់ទំនងវិនិយោគទៅវិញទៅមកផងដែរ ។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ក៏បានបង្ហាញពីការស្វាគមន៍និងត្រៀមខ្លួនក្នុងការសហការជាមួយវិនិយោគិនម៉ាឡេស៊ីដែលចូលមកកម្ពុជាដើម្បីស្វែងរកការវិនិយោគនានាទៅតាមវិស័យខណៈសក្ដានុពលវិនិយោគនៅកម្ពុជានៅមានធំធេងសម្រាប់វិនិយោគិនក្នុងការដាក់ទុនរកប្រាក់ចំណេញ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content