ការប្រើបំពង់ចែកចាយទឹកគុណភាពខ្ពស់អាចកាត់បន្ថយអត្រាបាត់បង់ទឹក និងពង្រឹងសេវាទឹកស្អាតកាន់តែប្រសើរ

ភ្នំពេញ៖ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចតាមបណ្តារោងចក្រឧស្សាហកម្ម ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅ បានអញ្ជើញចុះទស្សនកិច្ចរោងចក្រផលិតទុយោទឹក K&K Pipe ដើម្បីពិនិត្យមើលការរួមចំណែករបស់ក្រុមហ៊ុន K&K Pipe ដល់ការអភិវឌ្ឍវិស័យទឹកស្អាតនៅក្នុងប្រទេសកម្ពុជា។

ដំណើរទស្សនកិច្ចនេះរួមមានការពិនិត្យទីតាំងស្តុកវត្ថុធាតុដើម ខ្សែច្រវាក់ផលិតកម្មទុយោទឹកប្រភេទ HDPE និង LDPE ទីតាំងត្រួតពិនិត្យគុណភាព និងកន្លែងស្តុកផលិតផលសម្រេច។

ឯកឧត្តម បានមានប្រសាសន៍ឱ្យដឹងថា៖ តាមរយៈដំណើរទស្សនកិច្ចនេះឃើញថា ក្រុមហ៊ុនបានប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ និងខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការនាំចូល បង្កើតការងារ និងបង្កើនជំនាញបច្ចេកទេសក្នុងវិស័យទឹកស្អាត។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖​

«ដោយប្រើបំពង់ចែកចាយទឹកដែលមានគុណភាពខ្ពស់ ដូចបំពង់ដែលផលិតដោយក្រុមហ៊ុន K&K Pipe ប្រតិបត្តិករទឹកស្អាតសាធារណៈ និងឯកជន អាចកាត់បន្ថយអត្រាបាត់បង់ទឹក និងពង្រឹងសេវាទឹកស្អាតកាន់តែប្រសើរ​សម្រាប់ប្រជាពលរដ្ឋ និងឧស្សាហកម្ម។ K&K Pipe គឺជាគំរូដែលសហគ្រាសក្នុងស្រុកអាចជំរុញកំណើនសេដ្ឋកិច្ច និងនវានុវត្តន៍នៅក្នុងប្រទេសកម្ពុជា»។

ឯកឧត្តម ហែម វណ្ឌី បានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍន៍ ដោយសហការជាមួយអង្គភាពនៃក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា​និងនវានុវត្តន៍ ដូចជាមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, វិទ្យាស្ថានស្តង់ដារកម្ពុជា, មជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ, និងស្ថាប័នស្រាវជ្រាវពាក់ព័ន្ធ ដើម្បីពង្រឹងគុណភាព ស្តង់ដារ និងភាពប្រកួតប្រជែងទាំងនៅទីផ្សារក្នុងស្រុក និងបន្តទៅទីផ្សារក្នុងតំបន់ និងពិភពលោក។ បច្ចុប្បន្ន ក្រុមហ៊ុនបានទទួលរួចហើយនូវស្តង់ដារគុណភាពជាតិ និងកំពុងប្រើប្រាស់សេវាហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបានស្នើឱ្យក្រុមហ៊ុនសិក្សាជម្រើសហិរញ្ញប្បទានបន្ថែមទៀត ដើម្បីផ្តល់លទ្ធភាពឱ្យប្រតិបត្តិករទឹកស្អាតឯកជនទទួលបានហិរញ្ញប្បទានកាន់តែច្រើន ដើម្បីពង្រីកបណ្តាញចែកចាយទឹកស្អាត និងសមត្ថភាពរបស់ពួកគេ។ ឯកឧត្តមបានជម្រាបជូនថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងរៀបចំបង្កើតអង្គភាពបណ្តុះបណ្តាលមួយ និងបានស្នើឱ្យក្រុមហ៊ុន K&K Pipe ចូលរួមសហការ និងគាំទ្រជាស្មារតី និងសម្ភារៈ ដើម្បីផ្តល់​ការបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាតជាក់ស្តែងឱ្យបានកាន់តែច្រើន។

បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការម៉ាស៊ីនស្តង់ដារ ISO ចំនួន៩ ដើម្បីផលិតទុយោទឹកសម្រាប់ផ្គត់ផ្គង់វិស័យផ្សេងៗ ដូចជាទឹកស្អាត កសិកម្ម ការបូមខ្សាច់ ទូរគមនាគមន៍ និងបណ្តាញឧស្ម័ន។ ជាមួយបុគ្គលិកចំនួន១៣៣ នាក់ ក្រុមហ៊ុន​មាន​សមត្ថភាព​ផលិតទុយោ​ប្រភេទ HDPE ទំហំចាប់ពី ២០ម.ម ដល់ ១,០០០ម.ម ប្រវែង ៥,២២៥,២២០ ម៉ែត្រ​ក្នុងមួយខែ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *