គោលនយោបាយជាតិស្តីពីស្វាយចន្ទីកំពុងជំរុញការបង្កើតសិប្បកម្មកែច្នៃក្នុងស្រុក

ភ្នំពេញ ៖ ថ្មីៗនេះ តាមរយៈក្រសួងពាណិជ្ជកម្ម បានរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយ​ចន្ទី ដើម្បីស្វែងរកធាតុចូលជាច្រើនពីបណ្តាក្រសួង ឬស្ថាប័នពាក់ព័ន្ធនានាពីវិស័យឯកជន ជាពិសេស ពីសំណាក់អ្នកដាំដុះ អ្នកកែច្នៃ អ្នកនាំចេញ ដើម្បីបង្កើនការដាំដុះ និងនាំចេញផលិតផលគ្រាប់ស្វាយ​ចន្ទីទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែច្រើន។

គោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ ទំនងជាអាចអនុម័តផ្លូវការនាចុងឆ្នាំ២០២១នេះ ដោយគោលនយោបាយនេះនឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផលិត នៅក្នុងតំបន់សម្រាប់បម្រើ និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយទៅទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

ការអនុម័តនូវគោលនយោបាយជាតិស្វាយចន្ទីនេះ នឹងបំពេញបន្ថែមនូវតម្លៃរបស់ស្វាយចន្ទី ចំពោះអ្នកដាំដុះលើការអនុវត្តខ្សែចង្វាក់តម្លៃ ផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងអ្នកកែច្នៃគ្រាប់ស្វាយ​ចន្ទីរបស់កម្ពុជាឱ្យមានសមត្ថភាពប្រកួតប្រជែង ទាំងទិន្នផល និងទាំងគុណភាព ព្រមទាំងបង្កើតភាពប្រកួតប្រជែង ក្នុងគោលដៅធ្វើពិពិធកម្មទីផ្សារផងដែរ។ 

លោក អេង ថុង ប្រធានសហគមន៍សំបូរមានជ័យបានប្រាប់ AMS ថា នៅពេលដែលកម្ពុជាអនុម័តគោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ នឹងទាក់ទាញវិនិយោគិននានាមកបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ខណៈសហគមន៍លោកក៏ចង់បង្កើតសិប្បកម្មកែច្នៃផងដែរដោយកំពុងដំណើរការ (ទាំងការរកដៃគូ និងដើមទុន)។

លោកបានមានប្រសាសន៍ថា៖

«ខ្ញុំមានផ្ទៃដីដាំស្វាយចន្ទីជាង២០០ហិកតាដោយកំពុងរត់ការឱ្យការងារបង្កើតសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ​ ឱ្យសម្រេចផលនាពេលឆាប់ៗនេះ ព្រោះសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុកមានតិចតួចនៅឡើយ។ បច្ចុប្បន្នយើងច្រើនតែនាំគ្រាប់ស្វាយចន្ទីស្រស់ សម្រាប់នាំចេញទៅក្រៅប្រទេស ឯគ្រាប់ស្វាយចន្ទីកែច្នៃរួចនាំចេញមានតិចតួចណាស់ ។ ម៉្យាងវិញទៀត គ្រាប់ស្វាយចន្ទីរបស់កសិករតាមគ្រួសារ(ដែលមិនចូលជាសហគមន៍)នៅមានរាយប៉ាយច្រើននៅឡើយ ដែលលោកសង្ឃឹមថានឹងអាចប្រមូលផលិតផល រួមជាមួយផលិតផល របស់សហគមន៍លោកអាចបង្កើតសិប្បកម្មកែច្នៃបាន»

យោងតាមតួលេខក្រសួងកសិកម្មបានបង្ហាញថា កម្ពុជាបាននាំចេញផលិតផលគ្រាប់ស្វាយចន្ទីប្រមាណ ៨៧៦ ៥២១ តោន ទៅកាន់ទីផ្សារបរទេសក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២១នេះ ក្នុងនោះការប្រមូលផលគ្រាប់ស្វាយចន្ទីចំនួនប្រមាណ ៣៤០ ភាគរយ ទៅកាន់ទីផ្សារបរទេស ​ដែលនេះជាការបង្ហាញថា គ្រាប់ស្វាយចន្ទីរបស់កសិករបានជួយសង្គ្រោះសេដ្ឋកិច្ចមួយផ្នែក​ដោយសារការនាំចេញទៅក្រៅប្រទេស ។

បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីសរុប​ជាង ៥០ម៉ឺនហិកតាស្ថិតនៅក្នុងខេត្តចំនួន១០។ របាយការណ៍ សមាគមស្វាយចន្ទីកម្ពុជាបានបង្ហាញថា ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេ រហូតដល់៩០ ៩៥៩ហិកតា។  ខេត្តក្រ​ចេះ មានផ្ទៃដាំស្វាយចន្ទី ចំនួន៤៧ ៨៥៨ហិកតា, ខេត្តរតនគិរីមាន ៣០ ៤៥៩ហិកតា, កំពង់ចាមមាន ២៤ ៣៦៤ហិក​តា, សៀម​រាបមាន ២២ ៣០៥ហិកតា, ព្រះវិហារមាន ១៦ ៩៧១ហិកតា, ស្ទឹងត្រែងមាន ១៦ ១៦៤ហិក​តា, ត្បូង​ឃ្មុំមាន ៨ ៣៣៤ហិកតា, មណ្ឌលគិរីមាន ៥ ៦៧៦ហិកតា និងខេត្តកំពង់ឆ្នាំងមានផ្ទៃដាំស្វាយ​ចន្ទី ចំនួន ២ ១២៣ហិកតា។

គួរបញ្ជាក់ថា គ្រាប់ស្វាយចន្ទីគឺជាគ្រាប់ធញ្ញជាតិមួយប្រភេទដែលសម្បូរទៅដោយជីវជាតិ និងមានរូបរាងដូចតម្រងនោម ហើយត្រូវបានដាំដុះយ៉ាងច្រើនក្នុងប្រទេសយើងតែម្តង។ គ្រាប់ធញ្ញជាតិមួយនេះក៏សម្បូរទៅដោយវីតាមីន C, Folate, K និង E ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនឹងទទួលបានប្រយោជន៍ជាច្រើនចំពោះសុខភាពក្រោយពេលទទួលទានគ្រាប់ស្វាយចន្ទី។

ផ្តល់ភាពរឹងម៉ាំដល់សាច់ដុំ និងសរសៃប្រសាទ ៖ គ្រាប់ស្វាយចន្ទីជាប្រភពដ៏ល្អមួយនៃជាតិម៉ាញ៉េស្យូមដ៏សំខាន់សម្រាប់សាច់ដុំ ឆ្អឹង និងសរីរាង្គក្នុងពោះ។ ជាតិរ៉ែមួយនេះអាចជួយសម្រួលដល់សម្ពាធឈាម ទ្រទ្រង់ដល់មុខងារសរសៃប្រសាទ និងឆ្អឹងកាន់តែរឹងមាំ។ 

ល្អចំពោះបេះដូង ៖ គ្រាប់ស្វាយចន្ទីល្អបំផុតសម្រាប់បេះដូង ដោយសារតែវាមិនមានកូឡេស្តេរ៉ុលអ្វីទាំងអស់ តែផ្ទុកទៅដោយអង់ទីអុកស៊ីដង់ដ៏ច្រើន ដែលអាចបន្ថយភាពប្រឈមជំងឺបេះដូង និងជួយបញ្ចុះសម្ពាធឈាមផងដែរ។ 

បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម ៖ សារធាតុល្អនៅក្នុងគ្រាប់ស្វាយចន្ទី គឺជួយបន្ថយភាពប្រឈមនឹងជំងឺទឹកនោមផ្អែម ដោយសារវាមានជាតិស្ករទាប ហើយក៏ជាអាហារសម្រន់ដ៏មានសុវត្ថិភាពសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន