ក្រសួងបរិស្ថាន ដាក់ឱ្យអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច ដែលមានទំហំផ្ទៃដីក្រោម ១០ហិកតា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ​។

រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម រ័ត្ន វិរៈ បានបង្ហាញអំពីចក្ខុវិស័យ និងបេសកកម្មរបស់ក្រសួងបរិស្ថាន ដែលបានប្រកាសដាក់ឱ្យអនុវត្ត នូវគោលការណ៍ណែនាំ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចនៅក្នុងអង្គសិក្ខាសាលា ដែលមានវត្តមាន លោកស្រី Salimata D. Follea តំណាងធនាគារពិភពលោក ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អ្នកពាក់ព័ន្ធមួយចំនួន នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះនៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តម រ័ត្ន វិរៈ បាលើកឡើងពី៏ចក្ខុវិស័យ និងបេសកកម្មរបស់ក្រសួងបរិស្ថាន ក្នុងការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន នៅកម្ពុជា ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដើ​ម្បីឱ្យបានជ្រាបអំពីបំណងជាយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ក្នុងការដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងទិសដៅការងារសំដៅធានាឱ្យបាននូវប្រសិទ្ធភាពការងារ ដែលមានសរសរស្តម្ភចំនួន០៥ គឺទី១- កិច្ចគាំពារបរិស្ថាន ទី២- កិច្ចការពារជីវៈចម្រុះ ទី៣- ការរស់នៅដោយចីរភាព ទី៤- រដ្ឋបាល​ទំនើប និងទី៥- ការអភិរក្សធនធានធម្មជាតិ។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា ដើម្បីសម្រេចបាននូវបំណងជាយុទ្ធសាស្រ្តខាងលើ ក្រសួងបរិស្ថានបាននឹងកំពុងបន្តការធ្វើទំនើបកម្ម ស្ថាប័ន កែសម្រួល របៀបរបបការងារ រដ្ឋបាលទំនើប និងការគ្រប់គ្រងហិរញ្ញវត្ថុ ធ្វើប្រតិភូកម្មអំណាច និងផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពង្រឹងសមត្ថភាពមន្ត្រីរាជការ ឧទ្យានុរក្ស ទាំងបរិមាណ និងគុណភាព កសាងហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត ពង្រឹងការអនុវត្តច្បាប់ឮ និងលើកកម្ពស់ជីវភាព និងសុខុមាលភាពមន្រ្តីរាជការ។

បច្ចុប្បន្ន ក្រសួងបរិស្ថានបាននឹងកំពុងយកចិត្តទុកយ៉ាងខ្លាំងក្នុងបន្តការពង្រឹងក្របខ័ណ្ឌច្បាប់ក្នុងវិស័យបរិស្ថាន ដោយបាននឹងកំពុងជំរុញការងាររៀបចំកែសម្រួល និងធ្វើសមាហរណកម្មច្បាប់ ដែលមានស្រាប់ឱ្យទៅជា «ក្រមបរិស្ថាន និងធនធានធម្មជាតិ» រួមតែមួយដែលកិច្ចការនេះកំពុងបន្តបញ្ចប់។

ឯកឧត្តម រ័ត្ន វិរៈ បានមានប្រសាសន៍ថា៖

“ទេសចរណ៍ធម្មជាតិត្រូវបានចាត់ទុកជា «មាសបៃតង» ដោយសារតែតួនាទីរបស់វិស័យនេះចូលរួមនៅក្នុងកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ ការរកប្រាក់ចំណូល ការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ ការអភិរក្ស បេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុពិភពលោក”

ឯកឧត្តម រ័ត្ន វិរៈ បានគូសថា អេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌បានបង្កើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ និងបានរួមចំណែកជាង១០% នៅក្នុងផលិតផលដុលក្នុងស្រុកសរុប (ផ.ស.ស) ប្រចាំឆ្នាំ ហើយក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ (២០១២-២០២០) បានកំណត់គោលដៅទុកជាមុនថា នៅឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជានឹងកើនឡើងដល់ ៧លាន នាក់ ហើយនឹងបង្កើនចំណូលបានជាង ៥,០០០លានដុល្លារ ហើយបង្កើតការងារបានប្រហែល១លានកន្លែង។

លោកស្រី Salimata D. Follea បានថ្លែងថា ការខិតខំប្រឹងរបស់ក្រសួងបរិស្ថាន ជាបន្តបន្ទាប់ ក្នុងការកែលម្អតំបន់ការពារ ​និងសហគមន៍មូលដ្ឋាន គឺជាផ្នែកមួយដ៏សំខាន់ដែលជាការចង់បានរបស់ធនាគារពិភពលោក។ សម្រាប់ដាក់អនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចដែលមានទំហំផ្ទៃដីក្រោម ១០ហិកតា ជារឿងមួយដ៏សំខាន់ ព្រមទាំងទទួលបានការកោតសសើរយ៉ាងខ្លាំង។ គម្រោងនេះនឹងអនុវត្តដោយជោគជ័យ សម្រាប់ជាប្រយោជន៍ដល់ធនធានធម្មជាតិ ព្រមទាំងសហគមន៍មូលដ្ឋាន ដែលបម្រើដល់វិស័យទេសចរណ៍ធម្មជាតិ។

លោក ស៊ី រ៉ាមុនី អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានលើកឡើងថា បច្ចុប្បន្ន តាមរយៈកិច្ចខិតខំរួមគ្នានេះ កម្ពុជាបានបង្កើតតំបន់ការពារធម្មជាតិចំនួន៧៣ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិចំនួន០៣ (របៀងអភិរក្សជីវៈចម្រុះឦសាន របៀងអភិរក្សជីវៈចម្រុះឧត្តរ និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ) សរុបផ្ទៃដីមានប្រមាណជា ៧,២លានហិកតា ស្មើនឹង៤១% នៃផ្ទៃដីកម្ពុជាទាំងមូល ដែលនេះជាវិសាលភាពផ្ទៃដីដ៏ធំធេង ដែលត្រូវឱ្យមានការរៀបចំបែងចែកតំបន់ ការពង្រឹងការគ្រប់គ្រង និងទាញយកសក្តានុពលពីធនធានធម្មជាតិទាំងនោះមកបម្រើឱ្យសេដ្ឋកិច្ចសង្គម ប្រកបដោយ ទទួលខុសត្រូវ និងមាននិរន្តរភាព ជាពិសេសគឺការផ្តល់បរិយាកាសអំណោយផលសម្រាប់ការវិនិយោគលើទេសចរណ៍ធម្មជាតិ។ តាមរយៈសារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ កាលពីថ្ងៃទី២៧ ខែកញ្ញា កន្លងទៅ ក្រោមប្រធានបទ «ការគិតគូឡើងវិញពីទេសចរណ៍» ដោយកម្ពុជាត្រូវបានទទួលស្គាល់ជាទេសចរណ៍សុវត្ថិភាព នៃបៃតង ដែលការណ៍នេះកម្ពុជា បាននឹងកំពុងទទួលនូវកំណើនភ្ញៀវទេស​ចរអន្តរជាតិជាបណ្តើរៗ ហើយរំពឹងថាឆ្នាំ២០២២ នេះនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៥លាននាក់ ទៅ២លាននាក់ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៦៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជំរុញសេដ្ឋកិច្ចអាស៊ានឱ្យឡើងដល់លំដាប់ទី៤ លើពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

កម្ពុជាបានរៀបចំខ្លួនរួចជាស្រេចក្នុងនាមជាដៃគូយុទ្ធសាស្ត្រក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន។ កម្ពុជា ក៏បានផ្ដល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រសម្រាប់វិនិយោគិន ដែលមានកំណើន៥,២% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការព្យាករណ៍ថា នឹងបន្តសម្រេចបានអត្រាកំណើនរឹងមាំក្នុងរយៈពេលមធ្យម

ទីតាំងផលិតប្រេង និងឧស្ម័នមួយចំនួននៅមជ្ឈិមបូព៌ា ត្រូវរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

ចាប់តាំងពីមានការវាយប្រហារគ្នាដោយអាម៉េរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់មក ហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលត្រូវរងការបំផ្លិចបំផ្លាញខ្លាំង និង ចរាចរណ៍នៅច្រកសមុទ្រ Hormuz ត្រូវបានផ្អាក

ចាប់ពីឆ្នាំ២០២៧តទៅ កម្ពុជា​នឹ​ងលែង​មានសកម្មភាពទិញដីអត់​ប្លង់ និង​លែង​មាន​វិវាទដីធ្លីទៀតហើយ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/03/2026

ចាប់ពីឆ្នាំ២០២៧តទៅ ការទិញដីគ្មានប្លង់ ឬក៏​ទំនាស់ដីធ្លីនៅកម្ពុជា​នឹង​លែង​មានតទៅទៀត ខណៈក្រសួងដែនដី​នឹងបញ្ចប់​ការ​ចុះបញ្ជីទាំងស្រុង​នៅពេលឆាប់ៗនេះ

អ្នកជំនាញមើលឃើញថា ទំនាក់ទំនងទេ្វភាគីកម្ពុជា-អាម៉េរិក លើវិស័យពាណិជ្ជកម្ម កំពុងរីកចម្រើនគួរឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

អ្នកជំនាញមើលឃើញថាទំនាក់ទំនងទេ្វភាគីកម្ពុជា-សហរដ្ឋអាម៉េរិកលើវិស័យពាណិជ្ជកម្ម ធុរកិច្ចកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់

NBC និង EU-ABC លើកកម្ពស់ទំនាក់ទំនងផ្នែកធុរកិច្ច និងវិនិយោគក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/03/2026

ធនាគារជាតិនៃកម្ពុជា (NBC) និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាព អឺរ៉ុប-អាស៊ាន (EU-ABC) បានបើកកិច្ចពិភាក្សា ដើម្បីស្វែងរកកិច្ចសហការថ្មីៗ

រាជរដ្ឋាភិបាលនឹង​បន្ថែមការ​ឧបត្ថម្ភ​ធន​លើ​ប្រេង​ឥន្ធនៈក្នុង​ករណីឡើងថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

រដ្ឋ​នឹង​ឧបត្ថម្ភធន​បន្ថែម​ក្នុងករណីតម្លៃប្រេង​សាំង​ហក់ឡើងពី​៩០ដុល្លារ/បារ៉ែល និង​ម៉ាស៊ូត​ឡើងលើសពី១០០ដុល្លារអាមេរិកក្នុងមួយបារ៉េល​

ចិន កំណត់គោលដៅកំណើនសេដ្ឋកិច្ចចន្លោះពី ៤,៥% ទៅ ៥% សម្រាប់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ចិន បានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆ្នាំ២០២៦នេះចាប់ពី ៤,៥% ទៅ ៥% ដែលជាការទម្លាក់ចំណាត់ថ្នាក់ និងបន្ទាបផែនការលើកដំបូងចាប់តាំងពីឆ្នាំ២០២៣រហូតមក

កម្ពុជាបន្តជំរុញការកៀរគរធនធានសម្រាប់គម្រោងដឹកជញ្ជូនជាង ១៧០ តម្លៃជាង ៣៦ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

រាជរដ្ឋាភិបាល បាន និងកំពុងបន្តកៀរគរធនធានសម្រាប់អនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលត្រូវការថវិកាប្រមាណ ៣៦,៦ ពាន់លានដុល្លារ។

កម្ពុជា កំពុងបោះជំហ៊ានឆ្ពោះទៅអភិវឌ្ឍន៍វិស័យកម្មន្តសាលកម្រិតខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/03/2026

កម្ពុជា បាន និងកំពុងបោះជំហានឆ្ពោះទៅមុខ ឈានទៅរកកាអភិវឌ្ឍវិស័យកម្មន្តសាលកម្រិតខ្ពស់ តាមរយៈបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្តជាដើម

ក្រសួងរៀបចំដែនដី សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ប្រែក្លាយភូមិឋានពលរដ្ឋទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយភូមិឋានពលរដ្ឋឱ្យទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី