​គម្រោង​ខុនដូ​​ចំនួន​៤​ រំពឹងថានឹង​បញ្ចប់​នៅក្នុងឆ្នាំ២០២៤​នេះ ដោយមានជិត​២៥០០យូនីត​បន្ថែម​

ភ្នំពេញ ៖ កាលពីប៉ុន្មានឆ្នាំមុន គម្រោង​អភិវឌ្ឍន៍​ខុនដូជាច្រើនត្រូវបាន​បើ​កការដ្ឋាន​សាងសង់​នៅក្នុង​រាជធានីភ្នំពេញជាបន្តបន្ទាប់ក្រោមការបណ្តាក់ទុនវិនិយោគពីសំណាក់វិនិយោគិនក្នុងស្រុក និងមកពីក្រៅស្រុក ជាពិសេសក្រុមហ៊ុ​នវិនិយោគមកពីប្រទេសចិន ហើយ​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះគម្រោងទាំងនោះភាគច្រើនបានបញ្ចប់ការសាងសង់រួចរាល់ ហើយគម្រោងមួយចំនួនទៀតក៏កំពុងត្រៀមបញ្ចប់ផងដែរ។ ដោយឡែក​ ជាការ​កត់សម្គាល់​ ​​នៅក្នុងឆ្នាំ២០២៤​នេះ នឹងមានគម្រោង​ខុនដូចំនួន​៤​ទៀត ​គ្រោង​នឹង​បញ្ចប់ និងដាក់លក់នៅលើទីផ្សារ។​

បើតាមរបាយការណ៍របស់​ក្រុមហ៊ុន​ CBRE Cambodia បានឱ្យដឹងថា គម្រោង​ខុនដូទាំង៤ ​ដែល​គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅ​ក្នុងឆ្នាំ២០២៤​នេះ រួមមាន ១.គម្រោង​Royal Platinum មានទីតាំង​នៅ​ខណ្ឌទួល​គោក ២.គម្រោង​ខុនដូ TV Tower One មានទីតាំង​នៅខណ្ឌ​ឬស្សីកែវ  ៣.គម្រោង​ខុនដូ City View Residence នៅខណ្ឌដូនពេញ និង​ ៤. គម្រោង​ខុនដូ ​Vue Aston នៅ​ខណ្ឌច្បារ​អំពៅ​ ។

តាមរយៈគម្រោង​ខុនដូទាំង ៤ ​នេះ នឹង​ធ្វើឱ្យទីផ្សារ​ខុនដូ​នក្នុង​ប្រទេសកម្ពុជា​ ជាពិសេស​នៅរាជធានីភ្នំពេញ​នឹងមានការកើនឡើងមួយកម្រិតទៀត ។ ជាក់ស្ដែង​គម្រោង​ខុនដូ Royal Platinum កម្រិតផ្កាយ៥ មានកម្ពស់ ២៨ជាន់ ដែលទើបនឹ​ងសម្ពោធ​កាលពីពេលថ្មីៗនេះ មានបន្ទប់ហូតដល់​ ៨៥១​យូនីត​ឯណោះស្ថិត​ក្នុងទឹកដីខណ្ឌទួលគោក  ។

ចំណែក​គម្រោង​ខុនដូ TV Tower One មាន​កម្ពស់​២៩ជាន់ មាន​បន្ទប់ខុដូចំនួន​២៥៣​យូនីត  ស្ថិត​នៅសង្កាត់​គីឡូម៉ែត្រលេខ​​ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ គម្រោង​នេះ​រំពឹងថានឹង​បញ្ចប់ទាំងស្រុង​នៅក្នុងឆ្នាំ២០២៤ ។

គម្រោង​ City View Residence ស្ថិតនៅក្នុង​ខណ្ឌដូនពេញ អភិវឌ្ឍន៍ដោយ​ក្រុមហ៊ុន​ Hua Jun Property Development Co.,Ltd ។ ​គម្រោងនេះ ជា​គម្រោង​អគារការិយាល័យ និង​ខុនដូ ដោយ​​មានបន្ទប់សរុប​ចំនួន៤៨០យូនីត ក្នុងនោះ ការិយាល័យមានចំនួន២៨៨ និង​ខុនដូមានចំនួន​២៥២​យូនីត ។

ដោយឡែក គម្រោងអភិវឌ្ឍន៍អគារ​ខុនដូមួយទៀត​ដែល​រំពឹងថានឹង​បញ្ចប់ក្នុងឆ្នាំ២០២៤នេះដែរ​ គឺគម្រោង​ Vue Aston ជា​គម្រោងខុនដូ​ដែលអភិវឌ្ឍន៍​នៅ​ក្នុងទឹកដី​នៃខណ្ឌច្បារ​អំពៅ ជាប់មាត់ទន្លេបាសាក ។ គម្រោងនេះ មានកំពស់​៣៨​ជាន់ និងមានចំនួន​​ ៨៩៥​យូនីត​ ។​

អ្នកនាង​​ គឹម គិន​កេសា នាយិកាប្រតិបត្តិ​ក្រុមហ៊ុន​ CBRE Cambodia បានលើកឡើងថា ក្នុងឆ្នាំ២០២៤​នេះ គម្រោង​បើក​ថ្មី​នៅក្នុងរាជធានីភ្នំពេញ មិនសូវជាមានច្រើនទេ​ ប៉ុន្តែ​គម្រោង​ដែលបានបើកការដ្ឋា​នកាលពីប៉ុន្មានឆ្នាំមុន និង​បាន​ផ្អាក​ដំណើរការ​មួយរយៈ​កាលពីអំឡុ​ងវិបត្តិកូវីដ​១៩​ក៏បានចាប់ផ្ដើម​ដំណើរការ​សាងសង់ឡើង​វិញ ។

អ្នក​បន្តបានបញ្ជាក់ថា បច្ចុប្បន្ននេះ ​សម្រាប់ទីផ្សារ​ខុនដូ ការលក់គម្រោងទាំងត្រៀមបញ្ចប់សាងសង់ និងគម្រោងបញ្ចប់ការសាងសង់រួចរាល់ទាំងស្រុងគឺមានច្រើនជាងអ្នកទិញ មានន័យថា ការផ្គត់ផ្គង់ក្នុងទីផ្សារមួយនេះបាន និងកំពុងលើសតម្រូវការប្រើប្រាស់ ដូច្នេះហើយអ្នកកាន់ចំណែកនៃទីផ្សារលក់បានបង្កើតកម្មវិធី ក៏ដូចជាវិធីសាស្ត្រជាច្រើនដើម្បីជំរុញការលក់ ខណៈដែលអ្នកទិញក៏មានជម្រើសច្រើន និងអាចទិញបានក្នុងតម្លៃសមរម្យ ឬទាបជាងតម្លៃទីផ្សារមុនពេលមានវិបត្តិកូវីដ-១៩ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

កម្ពុជា​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​​ អ្នក​ជំនាញ​ជំរុញ​ឱ្យ​ផ្តោត​លើ​គុណភាព​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​បាន​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​អ្នក​ជំនាញ​សុខភាព​ ​និង​អប់រំ​ជំរុញឱ្យ​ក្រុមហ៊ុន​ផលិតផល​ងាក​មក​ផ្តោត​លើ​គុណភាព​ ​ស្តង់ដារ ​និង​អាហារូបត្ថម្ភ​ត្រឹមត្រូវ ​ជា​ជាង​ប្រើ​ការ​ផ្តល់​រង្វាន់​ដើម្បី​ទាក់ទាញ​អតិថិជន

Samsung ​គ្រោង​បោះទុន​ជិត​ ២ ​ពាន់​លាន​ដុល្លារ​បន្ថែម​នៅ​វៀតណាម ​ពង្រីកការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ A​I

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

​ក្រុមហ៊ុន​ Samsung ​Electro​-​Mechanics ​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ Samsung ​Group ​គ្រោង​វិនិយោគ​បន្ថែម​ចំនួន​ ១​,​៨៥​ ​ពាន់​លាន​ដុល្លារ​នៅ​ខេត្ត​ Thai Nguyen ​ប្រទេស​វៀតណាម ​ដើម្បី​ពង្រីក​ការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ប្រភេទ​ F​CB​GA ​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​កើនឡើង​នៃ​ទីផ្សារ​ឈីប​ A​I ​និង​ប្រព័ន្ធ​គណនា​កម្រិត​ខ្ពស់​

រដ្ឋាភិបាល​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ ទប់​ថ្លៃ​ប្រេង​និង​អគ្គិសនី ​គោល​បំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជិត ​៥០០​លាន​ដុល្លារ ​ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នៃ​ថ្លៃ​ប្រេង ​និង​អគ្គិសនី ​ក្នុង​គោលបំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​ ​ចំពេល​ប្រទេស​ប្រឈម​នឹង​បញ្ហា​ដែល​មិន​បាន​ព្យាករ​ទុក​ជា​ច្រើន​ចាប់​ពី​ឆ្នាំ​២០១៥ ​រហូតដល់​ឆ្នាំ​២០២៦​

រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ត្រៀម​ជួប​គ្នា​នៅ​ហ្វីលីពីន​ ដោះស្រាយ​ហានិភ័យ​នាំចូល​ប្រេង​ពី​មជ្ឈិម​បូព៌ា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋមន្ត្រី​ថាមពល​នៃ​បណ្តា​ប្រទេស​អាស៊ាន​នឹង​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​នៅ​ថ្ងៃ​ទី​៧​-​៨​ ​ខែ​តុលា ​ដើម្បី​ពិភាក្សា​អំពី​ភាព​ងាយរងគ្រោះ​របស់​តំបន់​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ថាមពល ​និង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា

អ្នកជំនាញសេដ្ឋកិច្ចអំពាវនាវឱ្យ​កម្មករ និងនិយោជកពួត​ដៃគ្នារក្សាសុខដុម​នីយកម្មក្នុង​រោងចក្រ ដើម្បី​រក្សាការងារ និងទាក់​ទាញវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

(ភ្នំពេញ)៖ អ្នកជំនា​ញផ្នែកសេដ្ឋកិ​ច្ច​កម្ពុជា បានអំពាវនាវដល់​កម្មករនិយោជិត និយោ​ជក សហជីព និងភាគីពាក់ព័ន្ធ បន្តពួតដៃ​គ្នា​ពង្រឹង​សាម​គ្គី​ភាព សហការគ្នា និងដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធី និងស្របតាមច្បាប់ ដើម្បីរក្សាសុខ​ដុមនីយកម្មនៅកន្លែងការងារ ការ​ពារ​ការងារ និងចូលរួមបង្កើនភាពទាក់​ទាញរបស់​កម្ពុជា​សម្រាប់​ការវិនិយោគ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជ​បណ្ឌិត្យសភា​កម្ពុជា បាន​លើក​ឡើងថា សុខដុម​នីយក​ម្មរវាង​កម្មករ​និយោជិត


Leave a Reply

Your email address will not be published.Required fields are marked *