អ្នកជំនាញកសិកម្ម ៖ មន្ទីរជំនាញនៅតាមខេត្ត សុទ្ធតែអាចជួយជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកបាន

អ្នកជំនាញកសិកម្ម បានលើកឡើងនូវលទ្ធភាពនៃការចូលរួមរបស់មន្ទីរនៅតាមខេត្តក្នុងការផ្សព្វផ្សាយ និងគាំទ្រប្រើប្រាស់ផលិតផលកសិកម្មនៅក្នុងស្រុក ដើម្បីរកទីផ្សារគោលមួយដែលមានទីតាំងនៅកន្លែងផលិតស្រាប់ ធានាដល់ការផលិតឱ្យកាន់តែមាននិរន្តរភាព។

ឯកឧត្តម បណ្ឌិត សួង ណយ ដែលជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនា ភូមិ១ ផលិតផល១ ក្នុងវេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញនៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានមានប្រសាសន៍ថា មន្ទីរកសិកម្មមានលទ្ធភាពអាចបណ្ដុះជំនាញដាំដុះ មន្ទីរឧស្សាហកម្ម អាចជំរុញរឿងការកែច្នៃ វេចខ្ចប់ រីឯមន្ទីរពាណិជ្ជកម្ម និងមន្ទីរទេសចរណ៍អាចរួមគ្នារកទីផ្សារឱ្យប្រជាជន ព្រោះថាភោជនីយដ្ឋាន រម្យណីយដ្ឋាន សណ្ឋាគារ សុទ្ធតែជាកន្លែងដែលអាចទិញផលិតផលកសិផលក្នុងស្រុកទាំងអស់ ។

ឯកឧត្តមបានមានប្រសាសន៍បន្តថា ៖

“មន្ទីរកិច្ចការនារី ដែលមានតួនាទីសំខាន់ក្នុងការអប់រំស្ត្រីមេផ្ទះ ឱ្យជួយទិញផលិតផលខ្មែរជាអតិបរមា…រីឯខាងមន្ទីរអប់រំ ត្រូវអប់រំសិស្សនិស្សិតដែលជាកូនខ្មែរ ធ្វើយ៉ាងណាឱ្យមានស្មារតីជាតិនិយម ទៅលើការជួយទិញផលិតផលក្នុងស្រុក ព្រោះកាលណាគាត់ជួយទិញផលិតផលរបស់ខ្លួន វាជាការរួមចំណែកក្នុងការពង្រីកសេដ្ឋកិច្ចមូលដ្ឋាន”

គួររំលឹកថា វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ ជាវេទិកាដែលនាំអ្នកលក់ ​និងអ្នកទិញឱ្យបានជួបគ្នា ជជែកគ្នា ដើម្បីឱ្យយល់ពីតម្រូវការគ្នាទៅវិញទៅមក ឈានទៅរកការផលិតដែលត្រូវគោលដៅ។ សម្រាប់វេទិកានេះផងដែរគឺស្ថិតក្នុងគម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងទទួលបានទីផ្សារផលិតផលក្នុងស្រុក និង MSMEs (Local Producers & MSMEs and Buyers Matching Forum)។ ដោយឡែក ផលិតផលដែលត្រូវបានដាក់បង្ហាញនៅក្នុងវេទិកាសម្រាប់ខេត្តបន្ទាយមានជ័យ រួមមានចំនួន ៣៤មុខ ដែលរាប់បញ្ចូលទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងផលិតផលកសិកម្ម។

វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ បាន និងកំពុងធ្វើឡើងនៅគ្រប់ខេត្តទូទាំងប្រទេសតែម្ដង ដើម្បីបញ្ជ្រាបការគាំទ្រផលិតផលក្នុងស្រុកកាន់តែខ្លាំង។ កន្លងមកវេទិកានេះធ្លាប់បានធ្វើនៅខេត្តចំនួន៦រួចហើយគឺ ខេត្តកំពង់ចាម (៥ សីហា) ខេត្តកំពត (១៨ សីហា) ខេត្តស្វាយរៀង (២៦ សីហា) ខេត្តសៀមរាប (៣១ សីហា) ខេត្តឧត្តរមានជ័យ (១៣ និង១៤ កញ្ញា) និងខេត្តបន្ទាយមានជ័យ (១៦ កញ្ញា)។ រីឯខេត្តដែលត្រៀមរៀបចំវេទិការរួមមាន ខេត្តតាកែវ ដែលគ្រោងធ្វើនៅថ្ងៃទី២៨ កញ្ញា និងរាជធានីភ្នំពេញ ដែលគ្រោងធ្វើនៅថ្ងៃទី ២៧ តុលាខាងមុខ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង