វិស័យឯកជន ៖ កត្តាសុខសន្តិភាពជួយធ្វើឱ្យកម្រិតជីវភាព និងចំណូលរបស់ប្រជាជនកើនឡើងល្អប្រសើរ

ភ្នំពេញ ៖ អ្នកជំនាញពីវិស័យឯកជនបានលើកឡើងថា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ស្របជាមួយការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យប្រជាជនអាចទទួលបានកាលានុវត្តភាព និងសេវាសាធារណៈស្មើៗភាព ដែលធ្វើឱ្យកម្រិតជីវភាព និងចំណូលរបស់ប្រជាជនកើនឡើងល្អប្រសើរក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ។

ជាមួយនេះដែរថា ធនាគារពិភពលោក (World Bank) បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជាពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ គួបផ្សំជាមួយនឹងការផ្លាស់ប្តូរជារចនាសម្ព័ន្ធផង បានជួយធ្វើ​ឱ្យ​ប្រាក់ចំណូលរបស់​ពលកម្មកើន​ឡើង​ និងភាពក្រីក្រកាន់តែធ្លាក់ចុះ និងកម្រិតជីវភាពមានភាពប្រសើរឡើងជាងមុន។

សម្រាប់ទស្សនៈពីវិស័យឯកជនវិញ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជកម្មកម្ពុជា បានថ្លែងប្រាប់ថា វិស័យឯកជនគឺជាក្បាលម៉ាស៊ីនក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសលើកកម្ពស់ជីវភាពប្រជាជនតាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋ ស្របជាមួយនឹងការដាក់ចេញគោលនយោបាយលើកម្ពស់សេដ្ឋកិច្ចនានារបស់រដ្ឋាភិបាល។

លោកឧកញ៉ា បានលើកឡើងថា ការលើកកម្ពស់ជីវភាពប្រជាជនគឺអាស្រ័យលើកត្តាគោលនយោបាយរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលដាក់ចេញគោលនយោបាយសេដ្ឋកិច្ចល្អ បើកទូលាយធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសវិស័យឯកជនអាចប្រកបរបរដោយសេរី។

លោកឧកញ៉ា លឹម ហេង បានលើកឡើងថា ៖

“បើនិយាយពីវិស័យឯកជន ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យល្អប្រសើរ សភាពាណិជ្ជកម្ម ក៏ដូចជាវិស័យឯកជនទូទាំងប្រទេសនេះហើយ គឺជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចប្រទេសជាតិយើង និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋធូរធា និងប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋ និងបង់ពន្ធជូនរដ្ឋជាដើម”

លោកឧកញ៉ា បានបន្តថា ៖

“ការដំណើរការនៃគោលនយោបាយសេដ្ឋកិច្ចល្អរបស់រដ្ឋ និងវិស័យឯកជនទៅបានគឺអាស្រ័យទៅលើ សុខសន្តិភាព សុខវត្ថិភាព និងសុខមាភាពសង្គម ដែលធ្វើឱ្យជីវភាពប្រជាជនល្អប្រសើរ ពិសេសធ្វើឱ្យសេដ្ឋកិច្ចសង្គមមានកំណើន”

ដោយឡែក ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ បានចូលរួមចំណែកកាត់បន្ថយអត្រាភាពក្រីក្រនៅកម្ពុជា បានប្រមាណ២.៧% ក្នុងឆ្នាំ២០២០ និង ៣.៤% ក្នុងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍វាយតម្លៃការអនុវត្ត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ដែលបានចេញផ្សាយ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ ដោយក្រុមប្រឹក្សាជាតិគាំពារសង្គម និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា។

របាយការណ៍នេះបានបង្ហាញថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានផ្តល់ផលវិជ្ជមានជាច្រើន ដោយបានចូលរួមចំណែកសម្រួលជីវភាព របស់គ្រួសារក្រីក្រឱ្យរួចផុតពីការធ្លាក់ចូល ទៅក្នុងបញ្ហាអសន្តិសុខស្បៀង, បំណុល, ការលក់ទ្រព្យសកម្មរបស់គ្រួសារ និងបានសម្រួលបន្ទុកចំណាយរបស់គ្រួសារ ពិសេសចំណាយលើម្ហូបអាហារ, ថ្នាំសង្កូវ និងការអប់រំកូនចៅ។

របាយការណ៍នេះបញ្ជាក់បន្ថែមថា 

“ចំពោះបច្ច័យលើផ្នែកម៉ាក្រូសេដ្ឋកិច្ច, កម្មវិធីនេះ បានចូលរួមដល់កំណើនសេដ្ឋកិច្ចប្រមាណ ០.៥៥% ក្នុងឆ្នាំ២០២០ និង ០.៤៥% ក្នុងឆ្នាំ២០២១។ មិនតែប៉ុណ្ណោះ កម្មវិធីនេះ ក៏បានរួមចំណែកក្នុងការកាត់បន្ថយអត្រានិកម្មភាពចំនួន ០.៥៧% ក្នុងឆ្នាំ២០២០ និង ០.៦២% ក្នុងឆ្នាំ២០២១ និងកាត់បន្ថយអត្រាភាពក្រីក្របានប្រមាណ២.៧% ក្នុងឆ្នាំ២០២០ និង ៣.៤% ក្នុងឆ្នាំ២០២១”

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលគិតរហូតខែកក្កដា ឆ្នាំ២០២២ នេះ មានរយៈពេលប្រមាណ២៥ខែហើយ ដែលផ្តល់ការគាំទ្រ និងសម្រួលជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ប្រមាណជាង ៦៨ ម៉ឺនគ្រួសារ និងចំណាយថវិកាសរុបប្រមាណ ៧៤៤ លានដុល្លារ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី