«ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា» ផ្តល់ភាពងាយស្រួលដល់ការចូលប្រើប្រាស់ និងស្វែងរកព័ត៌មាន ដើម្បីទាញយកអត្ថប្រយោជន៍សម្រាប់អាជីវកម្ម

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា (Cambodia FTA Portal) ដើម្បីផ្តល់ភាពងាយស្រួលដល់ការចូលប្រើប្រាស់ ស្វែងរកព័ត៌មានដែលពាក់ព័ន្ធនឹងអាជីវកម្ម ជាពិសេស អាចទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។ ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមដោយតំណាងក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា តំណាង CAPRED និងតំណាងវិស័យជននានាជាច្រើនរូប។

សូមជម្រាបជូនថា៖ ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា (Cambodia FTA Portal) គឺជាថ្នាលមួយត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់ការចូលប្រើប្រាស់ ស្វែងរកព័ត៌មានដើម្បីទទួលបានការយល់ដឹង និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក។ ថ្នាលព័ត៌មាននេះ ក៏នឹងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជករ អ្នកនាំចេញនាំចូល  និងភាគីពាក់ព័ន្ធរួមមាន៖ (១). ទទួលបានការយល់ដឹងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក (២). ទទួលបានការយល់ដឹងពីស្ថានភាព និងនីតិវិធីនៃការនាំចេញ និង (៣). ការជំរុញការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

ថ្លែងក្នុងពិធីសម្ពោធនេះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីតាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (Cambodia Australia Partnership for Resilient Economic Development – CAPRED) ក្រុមការងារក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (Cambodia FTA Portal) ដែលជាថ្នាលថ្មីស្រឡាងមួយបង្កើតឡើង ដែលអនុញ្ញាតឱ្យធុរជន វិនិយោគិន អ្នកនាំចេញ ផលិតករ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ អាចស្វែងរក និងជ្រើសយកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម/កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាមួយ ដែលល្អសក្តិសមបំផុត ព្រមទាំងស្វែងយល់បន្ថែមនូវព័ត៌មានសំខាន់ៗនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក តាមរយៈមុខងារប្រៀបធៀបអត្រាពន្ធគយ និងវិធានដើមកំណើតទំនិញជាដើម ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពន្ធទាំងអស់នេះ។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានអំពាវនាវដល់វិស័យឯកជនពាក់ព័ន្ធ ជាពិសេសអ្នកនាំចេញ ឲ្យប្រើប្រាស់ថ្នាលនេះឱ្យអស់លទ្ធភាព និងផ្សព្វផ្សាយបន្ថែមដល់សមាជិកសមាជិការបស់ខ្លួន ដើម្បីបញ្ចៀសនូវការបាត់បង់ផលប្រយោជន៍ដោយប្រការណាមួយ ព្រមទាំងអាចចូលរួមជាធាតុចូលបន្ថែមក្នុងករណីមានការខ្វះខាតដោយយថាហេតុផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សំណុំរឿងគម្រោង កាំកូសុីធី ៖ KDIC ប្រកាសប្រាប់សភាកូរ៉េពីការឈានដល់កិច្ចព្រមព្រៀងលើការសងបំណុល

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើរបស់សាធារណរដ្ឋកូរ៉េ (KDIC)​ បានរាយការណ៍ជូនរដ្ឋសភាកូរ៉េថា ក្របខណ្ឌទូទៅមួយត្រូវបានសម្រេចរួចរាល់ជុំវិញការទាមទារយកប្រាក់លើករណីគម្រោង «កាំកូស៊ីធី» ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងសហការយ៉ាងសកម្ម ដើម្បីដោះស្រាយការទារប្រាក់ដែលនៅសេសសល់ជាង ២៣៥ប៊ីលានវ៉ុន។ តាមការរាយការណ៍នាពេលថ្មីៗនេះ គម្រោងអភិវឌ្ឍន៍កាំកូស៊ីធី ត្រូវបានបង្កើតឡើងក្នុងគោលបំណងសាងសង់អគារពាណិជ្ជកម្ម និងលំនៅឋាននៅលើផ្ទៃដីប្រមាណ ១,៣២ លានម៉ែត្រការ៉េ (ស្មើនឹងប្រហែល ៤០០.០០០ ព្យុង) នៅរាជធានីភ្នំពេញ។

លោក Zelensky បារម្ភខ្លាំងពេលមិនមានកៅអីក្នុងតុចរចាត្រីភាគីរវាងអាមេរិក ចិន និងរុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ មេដឹកនាំអ៊ុយក្រែន លោកប្រធានាធិបតីVladimir Zelensky បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការទូតអន្តរជាតិទាំងឡាយណាដែលសម្រេចទាត់ប្រទេសរបស់លោកចេញ ជាពិសេសចំពោះកិច្ចពិភាក្សាដែលសំដៅទៅលើអនាគតរបស់ប្រទេសអ៊ុយក្រែន។ ការមិនពេញចិត្តរបស់លោក Zelensky ត្រូវបានបង្ហាញក្រោយពេលដែលមានលេចឬព័ត៌មានថា នឹងមានការរៀបចំកិច្ចជំនួបពិភាក្សាកំពូលរវាងមេដឹកនាំនៃប្រទេសអាមេរិក ចិន និងរុស្ស៊ី ប៉ុន្តែដោយមិនមានកៅអីរបស់អ៊ុយក្រែន។ ទីក្រុងគៀវត្រូវតែមានចំណែកចូលរួមក្នុងកិច្ចពិភាក្សាដែលកំណត់ជោគវាសនានាពេលអនាគតរបស់ខ្លួន។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអុីតាលី Corriere della Sera មេដឹកនាំអ៊ុយក្រែនរូបនេះបានព្រមានប្រឆាំងនឹងមហាអំណាចពិភពលោកទាំង៣

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/10/2026

ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។  ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

រដ្ឋបាលលោក ដូណាល់ ត្រាំ លុបចោលទិដ្ឋាការ (Visa) ជាង ៣០ ម៉ឺននាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងនាមជាប្រធានាធិបតី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអាម៉េរិកបង្ហើបឱ្យដឹងថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានលុបចោលទិដ្ឋាការ (Visa) ជាង ៣០ ម៉ឺននាក់ក្នុងអាណត្តិទីពីរនេះ ខណៈដែលរដ្ឋាភិបាលបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើការបង្ក្រាបអន្តោប្រវេសន៍

ក្រុមហ៊ុន NOVIRA Distribution Co LTD ប្រកាសដំណើរការជាផ្លូវការ ជាមួយការនាំចូល- ចែកចាយផ្តាច់មុខផលិតផលនិងម៉ាស៊ីនថែរក្សាសម្ផស្សទំនើបៗ លំដាប់ពិភពលោកមកកាន់កម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/10/2026

ភ្នំពេញ ៖ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យនៅក្នុងវិស័យថែរក្សាសម្ផស្ស ដោយក្រុមហ៊ុនជំនាញផ្នែកព្យាបាល និងថែរក្សាសម្ផស្សដ៏ធំ NOVIRA Distribution. Co LTDបានប្រកាសដាក់ដំណើរការជាផ្លូវការ ជាមួយការនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផល ឧបករណ៍ និងបរិក្ខា ឯកទេសផ្នែកសម្ផស្សប្រចាំនៅកម្ពុជា ក្រោមកិច្ចសហការជាដៃគូជាមួយក្រុមហ៊ុន INAMED ដ៏ល្បី រួមទាំងពិធីចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយដៃគូសហការបណ្តាគ្លីនិក

ទីផ្សារប័ណ្ណបំណុលនៅ CSX កើនឡើងដល់ជិត ៥៩០ លានដុល្លារ ខណៈអ្នកជំនាញរំពឹងថា មានកំណើនកាន់តែខ្លាំងក្នុងពេលឆាប់ៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/10/2026

ភ្នំពេញ ៖ គិតចាប់ពីឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០២៦ ទីផ្សារមូលបត្រកម្ពុជា (CSX) ប្រមូលសាច់ប្រាក់បានជាង ៥៨៩លានដុល្លារ តាមរយៈការបោះផ្សាយសញ្ញាបណ្ណ ឬប័ណ្ណបំណុលសរុប ២៣លើក ដោយរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ សកម្មភាព​ជួញដូរ​ប្រចាំថ្ងៃនៅលើទី​ផ្សារ​មូលបត្រ​កម្ពុជា​​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​​ ​ក៏​ប៉ុន្តែ​ ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចុះ​បញ្ជី​ទាំង​ ​២​៨

យុទ្ធសាស្ត្រពង្រីកទីផ្សារថ្មី ៖ កម្ពុជា រុញច្រានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៅកាន់តំបន់អាស៊ីកណ្ដាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ ៖ បើទោះបីជាចំណងមិត្តភាពរវាងកម្ពុជា និងបណ្ដាប្រទេសនៅអាស៊ីកណ្ដាលហាក់នៅមានកម្រិតនៅឡើយ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលថ្មីៗនេះ បានបើកផ្លូវយ៉ាងសំខាន់ក្នុងការរឹតចំណងទាក់ទងរវាងតំបន់ទាំងពីរ ទាំងចំណងការទូតវិស័យរដ្ឋ និងវិស័យឯកជន។ ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់, សាធារណរដ្ឋតួកគីយ៉េ, សាធារណរដ្ឋកាហ្សាក់ស្ថាន និងការចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ សម្ដេចធិបតី ហ៊ុន

បណ្តាញសារព័ត៌មាន AMS ចុះទស្សនកិច្ចសិក្សាអំពីសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌នេសាទអាយុកាល ៤០០ ឆ្នាំនៅកោះ West Island

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជាបានចុះទស្សនកិច្ចនៅលើកោះ West Island ក្នុងទីក្រុងសានយ៉ា កាលពីថ្ងៃទី២០ ខែតុលា ដើម្បីសិក្សាពីការរួមបញ្ចូលគ្នារវាងទេសចរណ៍សមុទ្រ សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសកម្មភាពកម្សាន្ត ជាមួយនឹងបេតិកភណ្ឌនេសាទប្រពៃណីរបស់កោះ

ទំនិញ​ថៃ មក​កម្ពុជា​ បន្ដធ្លាក់ចុះខ្លាំង បង្ហាញ​ពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ

បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម​ ក៏ដូចជាការនាំចូលទំនិញពីប្រទេស​​ថៃ​មកកាន់ទឹកដីកម្ពុជាក្នុងរយៈ​ពេល ៩ខែ ​ឆ្នាំ​២០២៦ កន្លងទៅនេះ បាន​ធ្លាក់​ចុះជិត ៣៣.៩%​ បើ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៥ ពោលបើ​គិត​ជា​ទឹកប្រាក់ ​គឺ​ធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មក​នៅ​ត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការ​នាំចេញ​ទំនិញ​របស់​កម្ពុជារយៈ​ពេល ៩ខែ​ដូច​គ្នា ​​ទៅប្រទេស​ថៃ​វិញ​​ ក៏បាន​ធ្លាក់​ចុះ


Leave a Reply

Your email address will not be published.Required fields are marked *