វឌ្ឍនភាពគម្រោងពង្រីកផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម សម្រេចបានជិត ៩០ភាគរយ

កំពង់ចាម ៖ គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០៦នេះ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ជា ៤គន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ កំពុងបង្ហាញវឌ្ឍនភាពយ៉ាងឆាប់រហ័សដោយសម្រេចបានលទ្ធផលប្រមាណ ៨៩,៨៨% ហើយកំពុងបំពេញការងារយ៉ាងមមាញឹក ដើម្បីសម្រុកបង្ហើយកិច្ចការដែលនៅ​សេសសល់ឱ្យចប់សព្វគ្រប់តាមផែនការ។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ​ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ សម្រេចបានជិត៩០ភាគរយហើយ ដោយក្រុមការងារជំនាញកំពុងមមាញឹកក្នុងការស្ថាបនា ដើម្បីឈានទៅសម្រេចតាមផែនការដែលបានគ្រោងទុក។

ក្នុងពេលការដ្ឋានកំពុងមមាញឹកនេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអំពាវនាវឱ្យអ្នកធ្វើដំណើរដែលប្រើប្រា​ស់កំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ទៅកំពង់ចាម មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយដែលអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ហើយក៏សូមអធ្យាស្រ័យ និងអរគុណចំពោះប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋអ្នកធ្វើដំណើរ ដែលមានការយោគយល់ខ្ពស់ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧នេះ។

គួរ​ជ្រាបថា គម្រោងពង្រីក និងលើកកម្រិត​គុណភាពផ្លូវជាតិលេខ​៧​ ជា ៤គន្លង បានបើកការដ្ឋានកាលពីខែមករា ឆ្នាំ២០២៣ ដោយនៅក្នុងផែនការត្រូវប្រើពេលសាងសង់ចំនួន ៤០ខែ ហើយបញ្ចប់នៅក្នុងឆ្នាំ២០២៦នេះ ក្រោមខ្ទង់ចំណាយថវិកាជាង​១០០លានដុល្លារ​អាម៉េរិក។ ក្រោយពេលបញ្ចប់ការសាងសង់ទាំងស្រុង ផ្លូវជាតិមួយខ្សែនេះ នឹងផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន​ និងធ្វើដំណើរក្នុងនាមជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់តភ្ជាប់ទៅកាន់ខេត្តភាគឦសាន រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ជាពិសេស សម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញភ្ញៀវទេសចរ៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន និងសមា​គម​ធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់អក្ខរកម្មសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/05/2026

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន និងសមាគមធនាគារនៅកម្ពុជា (ABC) បានប្រកាសជូនសាធារណជននាថ្ងៃទី១២ ខែឧសភា​ ឱ្យបានជ្រាបអំពីការបន្ត MoU ក្នុងនាមភាពជាដៃគូប្រកបដោយជោគជ័យ

ជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងជះឥទ្ធិពលដល់ទំហំពាណិជ្ជកម្ម និងខាតបង់ជាង ៥,៥ ពាន់លានដុល្លារក្នុងរយៈពេលជិតមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/05/2026

ពាណិជ្ជកម្មនាំចេញ-នាំចូលតាមព្រំដែនរវាងកម្ពុជា និងថៃ បានខាតបង់ប្រហែល ១៨០ ពាន់លានបាត (ប្រហែល ៥,៥៦ ពាន់លានដុល្លារ) ចាប់តាំងពីមានជម្លោះព្រំដែនជិតមួយឆ្នាំកន្លងមកនេះ

ការនាំអង្ករចេញទៅកាន់ទីផ្សារប្រទេសចិនកើនឡើងជាង ៨០% រយៈពេល០៤ខែ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/05/2026

៤ខែដំបូងនៃឆ្នាំនេះ ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ១២៩ ៣៣២ តោនទៅកាន់ប្រទេសចិន កើនឡើង ៨៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ មានតម្លៃសរុបចំនួន ៧៥.៨៨ លានដុល្លារអាមេរិក

អតិផរណារបស់អាម៉េរិកកើនឡើងដល់កម្រិតខ្ពស់ជាលើកដំបូងជិត ៤% ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/05/2026

អត្រាអតិផរណារបស់អាម៉េរិកបានកើនឡើងដល់កម្រិតខ្ពស់ជាលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំ​ចុងក្រោយនេះ ដោយសារទទួលរងនូវផលប៉ះពាល់នៃសង្រ្គាមនៅមជ្ឈិមបូព៌ា

កម្ពុជាមានប្រៀបឈ្នះផ្នែកប្រជាសាស្ត្រ តែត្រូវពង្រឹងមូលធនមនុស្ស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/05/2026

របាយការណ៍របស់ស្ថាប័នស្រាវជ្រាវ Mekong strategy បានដាក់ចំណងជើងធំៗថា កម្ពុជាមានប្រៀបឈ្នះយ៉ាងធំធេងលើកំណើនប្រជាជនក្នុងតំបន់ ដោយសារជាង ២០ ឆ្នាំទៅមុខ កម្ពុជានឹងមានកំណើនប្រជាជនវ័យក្មេងខ្ពស់ជាងបណ្តាប្រទេសក្នុងតំបន់។ ទោះជាយ៉ាងនេះក្តី ស្ថាប័នដដែល មិនភ្លេចផ្តល់គំនិតឱ្យកម្ពុជាត្រូវរៀបចំផែនការឱ្យបានល្អិតល្អន់ ដើម្បីទាញផលប្រយោជន៍ពិតប្រាកដពីសក្តានុពលផ្នែកធនធានមនុស្សនេះ។ របាយការណ៍ដែលដកស្រង់ប្រភពពី UNDP នេះ បានព្យាករណ៍ថា ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ

អាម៉េរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន ៩​ និងបុគ្គល ៣ នាក់ ដែលជួយអុីរ៉ង់ដឹកជញ្ជូនប្រេងទៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/05/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចំនួន ៩​ និងបុគ្គល ៣ នាក់ ដែលជួយជ្រោមជ្រែងដល់ការដឹកជញ្ជូនប្រេងរបស់អុីរ៉ង់ទៅកាន់ប្រទេសចិន

ជប៉ុន ផលិតដ្រូនប្រយុទ្ធពីក្រដាសកាតុង ដែលអាចវាយប្រហារបានចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/05/2026

ប្រទេសជប៉ុនថ្មីៗនេះ បានចាប់ផ្តើមដាក់ពង្រាយដ្រូនប្រយុទ្ធបច្ចេកវិទ្យាទំនើបមួយប្រភេទដែលមានតម្លៃធូរថ្លៃខ្លាំង និងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនអ្នកផលិតក្នុងស្រុក

វិស័យ​អចលនទ្រព្យកម្ពុជារំពឹងថានឹងកើនឡើង​ត្រឹម ០,៦ ភាគរយ​ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២៦ នេះ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/05/2026

នាំ ២០២៦ នេះ វិស័យអចលនទ្រព្យ​នៅក្នុងប្រទេស​កម្ពុជា នៅតែបន្ត​មានកំណើន​យឺត​ ដោយមិនទាន់មានសន្ទុះងើបឡើងខ្ពស់​នៅឡើយ ហើយបើតាមការរំពឹង​ទុករបស់រាជរដ្ឋាភិបាលកម្ពុជា វិស័យ​នេះ អាច​នឹងឡើង​ត្រឹម ០,៦ ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំ ២០២៦ នេះ

កម្ពុជានឹងសម្រេចបានការនាំអង្ករចេញ ១ លានតោន ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/05/2026

កម្ពុជារំពឹងថានឹងសម្រចបានការនាំអង្ករចេញចំនួន ១ លានតោន ទៅកាន់ទីផ្សារគោលដៅនៅលើពិភពលោក ដោយអាចរកចំណូលបានចន្លោះពី ៦០០ ទៅ ៨០០ លានដុល្លារ នៅដំណាច់ឆ្នាំ ២០២៦ នេះ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាជធានីចតុមុខមង្គលត្រូវមានដង្ហើមសេដ្ឋកិច្ច និងជាកន្លែងលំហែកម្សាន្តស្រស់បំព្រង

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/05/2026

ប្រែក្លាយភ្នំពេញទៅជារាជធានីចតុមុខមង្គល ដែលមានភាពស្រស់បំព្រងជាងមុន មានដង្ហើមសេដ្ឋកិច្ចចេញ-ចូល និងជាទីដែលប្រជាជនអាចទៅលំហែកម្សាន្តបាន គឺជាជំហានថ្មីមួយទៀតដែលត្រូវធ្វើ។

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]

Leave a Reply

Your email address will not be published. Required fields are marked *