បណ្ឌិត​ អុិន សុផល ៖ ថៃគ្មាន​សិទ្ធិ​មក​កំណត់​គោល​នយោបាយ​ការបរទេសរបស់​កម្ពុជា​នោះទេ

ភ្នំពេញ ៖ ក្រោយ​ថៃបានព្រមាន​កម្ពុជា​ មិនឱ្យលើកយក​ករណីជម្លោះព្រំដែនមកជជែក​ក្នុងកិច្ចប្រជុំ​ហ្វ្រង់កូហ្វូ​នី​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ លោក​បណ្ឌិត​អ៊ិន សុផល ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រ​នយោបាយ និងជាអ្នក​និពន្ធសៀវភៅប្រវត្តិសាស្ត្រ នយោបាយ​បានលើកឡើង​ថា ថៃគ្មានសិទ្ធិមក​កំណត់​គោល​នយោបាយការបរទេស​របស់កម្ពុជា​នោះទេ ។​

តាមសំណេររបស់លោកបណ្ឌិត​អ៊ិន​ សុផល​ នៅលើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួននៅព្រឹកថ្ងៃទី១៤ វិច្ឆិកា​ ២០២៦​ លោក​បានលើកឡើងថា ការព្រមានរបស់ភាគីថៃ ពាក់ព័ន្ធនឹង​ការលើកឡើងអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅក្នុងកិច្ចប្រជុំ​កំពូលហ្វ្រង់កូហ្វូនី​គឺថៃគ្មានសិទ្ធិ កុំ​ច្រឡំថា​ខ្លួនជា​មហាអំណាច P5 ។​

លោកបន្តថា  ថៃត្រូវ​យល់ថា នេះជាសតវត្សរ៍​ទី២១ កុំ​ច្រឡំសតវត្សរ៍ទី​១៨ ឬ១៩ ទី១ ថៃត្រូវទទួលស្គាល់ថា ខ្លួនគ្រាន់តែជា​រដ្ឋមួយ​ក្នុងចំណោម​រដ្ឋដទៃទៀត ដែល​មានឋានៈស្មើ​គ្នា​តាមច្បាប់អន្តរជាតិ មិនមែនជា​មហា​អំណាចដែល​មានសិទ្ធិ​បង្គាប់​បញ្ជា ឬកំណត់​ឥរិយាបថការទូតរបស់ប្រទេស​ជិត​ខាងឡើយ​ ។

ទី២កម្ពុជាពុំមែនជារដ្ឋចំណុះរបស់ថៃ ហើយក៏មិនចាំបាច់សុំការអនុញ្ញាតពីថៃ ដើម្បីអនុវត្តសិទ្ធិរបស់ខ្លួនដែរ។ យោងតាមមាត្រា២ កថាខណ្ឌ១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គោលការណ៍សមភាពអធិបតេយ្យរបស់រដ្ឋ ត្រូវអនុវត្តចំពោះរដ្ឋសមាជិកទាំងអស់។

ទី៣. ថៃគ្មានសិទ្ធិអំណាចតាមផ្លូវច្បាប់អន្តរជាតិ ក្នុងការកំណត់ថា កម្ពុជាអាច ឬមិនអាចលើកយកបញ្ហាអ្វីមួយទៅពិភាក្សាជាមួយដៃគូអន្តរជាតិឡើយ។ កម្ពុជាមានសិទ្ធិស្របច្បាប់ក្នុងការលើកឡើងអំពីកង្វល់ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ជាតិ បកស្រាយជំហររបស់ខ្លួន និងចូលរួមក្នុងកិច្ចសន្ទនាការទូតនៅលើឆាកអន្តរជាតិ។ គ្មានប្រទេសជិតខាងណាមួយមានសិទ្ធិអំណាចជាឯកតោភាគី ក្នុងការរារាំង ឬប្រើសិទ្ធិវេតូលើរបៀបវារៈការទូតរបស់កម្ពុជាឡើយ។

ទី៤.ការដាក់សម្ពាធផ្នែកការទូត កុំច្រឡំថាខ្លួនជាមេដឹកនាំក្នុងតំបន់ ! ភាពជាអ្នកដឹកនាំពិតប្រាកដនៅក្នុងទំនាក់ទំនងអន្តរជាតិ ត្រូវបង្ហាញតាមរយៈការគោរពគ្នាទៅវិញទៅមក ការអត់ធ្មត់ ការចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនា និងការប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ។ ភាពជាអ្នកដឹកនាំមិនអាចកើតចេញពីការប៉ុនប៉ងដាក់សម្ពាធ ឬការជ្រៀតជ្រែកក្នុងសេរីភាពនៃការបញ្ចេញជំហរការទូតរបស់រដ្ឋមួយផ្សេងទៀតបានឡើយ។

ទី៥.ការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាការអនុវត្តការទូតឯករាជ្យរបស់រដ្ឋអធិប​តេយ្យមួយ មិនមែនជាសកម្មភាព ដែលត្រូវស្ថិតក្រោមការត្រួតពិនិត្យ ឬការអនុញ្ញាតពីថៃឡើយ។ ការស​ម្រេច​ថាតើត្រូវលើកយកបញ្ហាព្រំដែនមកពិភាក្សាឬយ៉ាងណា និងត្រូវលើកឡើងតាមរបៀបណា គឺអាស្រ័យលើការសម្រេចចិត្តដោយឯករាជ្យរបស់កម្ពុជា នីតិវិធីដែលបានឯកភាពសម្រាប់កិច្ចប្រជុំ និងគោលការណ៍ដែលអាចអនុវត្តបានក្នុងទំនាក់ទំនងការទូតអន្តរជាតិ។

ទី៦.ថៃគួរយល់ឱ្យបានច្បាស់អំពីការពិតជាមូលដ្ឋានមួយថា កម្ពុជាគឺជារដ្ឋឯករាជ្យ និងមានអធិបតេយ្យភាពពេញលេញ មិនមែនជារដ្ឋចំណុះ ឬជាប្រទេសដែលស្ថិតក្រោមអំណាចត្រួតត្រារបស់ថៃឡើយ។ កម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយទំនាក់ទំនងដោយសន្តិភាព កិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនា និងការគោរពគ្នាទៅវិញទៅមកជាមួយប្រទេសជិតខាងទាំងអស់។

ទី៧.កម្ពុជាមិនចាំបាច់សុំការអនុញ្ញាតពីថៃ ដើម្បីអនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួននោះទេ។ ភាគីថៃត្រូវដឹងថា អ្វីដែលខ្លួនកំពុងធ្វើគឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងនយោបាយការបរទេសរបស់កម្ពុជា ដែលផ្ទុយទៅនឹងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋដទៃនៃធម្មនុញ្ញអាស៊ាន ក៏ដូចជាធម្មនុញ្ញ UN ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្ឌិត​ អុិន សុផល ៖ ថៃគ្មាន​សិទ្ធិ​មក​កំណត់​គោល​នយោបាយ​ការបរទេសរបស់​កម្ពុជា​នោះទេ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/11/2026

ភ្នំពេញ ៖ ក្រោយ​ថៃបានព្រមាន​កម្ពុជា​ មិនឱ្យលើកយក​ករណីជម្លោះព្រំដែនមកជជែក​ក្នុងកិច្ចប្រជុំ​ហ្វ្រង់កូហ្វូ​នី​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ លោក​បណ្ឌិត​អ៊ិន សុផល ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រ​នយោបាយ និងជាអ្នក​និពន្ធសៀវភៅប្រវត្តិសាស្ត្រ នយោបាយ​បានលើកឡើង​ថា ថៃគ្មានសិទ្ធិមក​កំណត់​គោល​នយោបាយការបរទេស​របស់កម្ពុជា​នោះទេ ។​ តាមសំណេររបស់លោកបណ្ឌិត​អ៊ិន​ សុផល​ នៅលើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួននៅព្រឹកថ្ងៃទី១៤ វិច្ឆិកា​ ២០២៦​ លោក​បានលើកឡើងថា ការព្រមានរបស់ភាគីថៃ ពាក់ព័ន្ធនឹង​ការលើកឡើងអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅក្នុងកិច្ចប្រជុំ​កំពូលហ្វ្រង់កូហ្វូនី​គឺថៃគ្មានសិទ្ធិ

រដ្ឋមន្ត្រីទេសចរណ៍ ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ជាការពង្រឹងកិច្ចសហប្រតិបត្តិការទាំងវប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/11/2026

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាមួយឆន្ទៈរួមគ្នាពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជាតិទាំងមូល ដើម្បីជំរុញវិស័យវប្បធម៌ចម្រុះ វិស័យទេសចរណ៍ សេដ្ឋកិច្ច ដែលជាចលករដ៏ខ្លាំងក្លាសម្រាប់កិច្ចអភិវឌ្ឍប្រកបដោយចីរភាព។ ថ្លែងក្នុងវេទិកាសន្ទនាស្តីពី “សន្តិភាព និងការអភិវឌ្ឍន៍ទេសចរណ៍ក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី”ដែលរៀបចំឡើងនាព្រឹកថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

រដ្ឋមន្ត្រីប្រទេសហ្វ្រង់កូហ្វូនី (CMF) ចាប់ផ្តើមជួបនឹងពិភាក្សាគ្នា នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/11/2026

ភ្នំពេញ ៖ សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនី (CMF) លើកទី៤៨ បានចាប់ផ្តើមដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដើម្បីត្រៀមរៀបចំឯកសារ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថា

ក្នុងរយះពេល ៣២ ឆ្នាំ៖ ពីអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្ម ឈានទៅកាន់ការកំណត់ស្តង់ដារថ្មីក្នុងវិស័យសំណង់ដែក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/11/2026

ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៤ មក Pebsteel បានវិវត្តពីអ្នកនាំមុខគេក្នុងវិស័យសំណង់អគារដែកនៅប្រទេសវៀតណាម ទៅជាក្រុមហ៊ុនអន្តរជាតិដែលសាងសង់បានគម្រោង រហូតដល់ទៅជាង ៦,០០០ គម្រោងនៅក្នុងប្រទេសជាង ៥០ ទូទាំងពិភពលោក។ ក្នុងឱកាសខួបលើកទី ៣២​ ឆ្នាំនៃការបង្កើត ក្រុមហ៊ុន Pebsteel ប្តេជ្ញាបន្តអភិវឌ្ឍខ្លួន ពង្រឹងសមត្ថភាពប្រកួតប្រជែង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងរួមចំណែកលើកកម្ពស់ស្តង់ដារថ្មីក្នុងវិស័យសំណង់អគារដែក។

ទំនុកចិត្តពលរដ្ឋអាល្លឺម៉ង់ ចំពោះលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល២០ឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/11/2026

បរទេស ៖ ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Leipzig សហការជាមួយមូលនិធិ Heinrich Böll និងមូលនិធិ Otto Brenner បានបង្ហាញថា ពលរដ្ឋអាល្លឺម៉ង់ ប្រមាណ ២ ភាគ ៣ បានបង្ហាញពីការមិនពេញចិត្តទៅនឹងដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ពួកគេនោះឡើយ។ កាសែត RT បានបង្ហាញពីការមិនពេញចិត្តរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការរស់នៅប្រចាំថ្ងៃតាមបែបប្រជាធិបតេយ្យ

វៀតណាម​រៀបចំ​វេទិកា​ត​ភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​​ និង​ដាក់​គោលដៅ​ ​២០ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០៣០​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

ក្រសួង​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​វៀតណាម​ ​(​MO​IT​)​ ​សហការ​ជាមួយ​មន្ទីរ​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​ខេត្ត​ ​An ​Giang ​បាន​រៀបចំ​សន្និសីទ​ស្តីពី​ការ​លើកកម្ពស់​ការ​តភ្ជាប់​ពាណិជ្ជកម្ម​រវាង​វៀតណាម ​និង​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​១៣​ ​ខែ​វិច្ឆិកា ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ ​និង​ពង្រីក​ឱកាស​ពាណិជ្ជកម្ម​ឆ្លង​ដែន​រវាង​ប្រទេស​ទាំង​ពីរ

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០៖ រាជធានីភ្នំពេញស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំពិភពលោកនៃហ្វ្រង់កូហ្វូនី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

រាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា កំពុងទទួលស្វាគមន៍យ៉ាងកក់ក្តៅ ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំអន្តរជាតិជាច្រើន។ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យ យាងជាព្រះរាជាធិបតី ព្រះរាជពិធីទទួលស្វាគមន៍នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម

កម្ពុជា​ ​ស្នើរូម៉ានី​គាំទ្រ​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​GSP+​ ​ក្រោយ​ចាកចេញ​ពី​ឋានៈ​ប្រទេស​ LD​C

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

មប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​បាន​ស្នើសុំ​ការ​គាំទ្រ​ពី​ប្រទេស​រូម៉ានី ​ក្នុងការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធទូទៅ​បន្ថែម​ ​(​GSP+​)​ ​របស់​សហ​ភាព​អឺរ៉ុប ​ដើម្បី​បន្ត​រក្សា​ឱកាស​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ​នៅពេល​ប្រទេស​នេះ​ចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​ ​(​LD​C​)​ ​នា​ពេល​ខាង​មុខ​

ក្ដី​បារម្ភ​រឿង​ស៊ុតមាន់ចាល់លើ​ទីផ្សារ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាន​ជួបពិភាក្សា​ជាមួយ CDC រួចហើយ!

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាន​ជួបពិភាក្សា​ជាមួយ CDC ចំពោះក្ដីបារម្ភរឿងស៊ុតចាស់ ហើយ!