ស្ថាប័នរដ្ឋ និងឯកជនរួមគ្នាពង្រឹងសមត្ថិភាពបុគ្គលិក សំដៅអភិវឌ្ឍន៍ធនធានមនុស្ស

ភ្នំពេញ ៖ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលថ្មីដែលផ្ដោតសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន៤គឺ ទឹក ភ្លើង ផ្លូវ និងមនុស្ស វិស័យរដ្ឋ និងឯកជននាពេលនេះ បាន និងកំពុងធ្វើការរួមគ្នាដើម្បីបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ធនធានមនុស្ស។

ដោយឡែក នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដោយមូនិធិអភិវឌ្ឍន៍ជំនាញបានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនឬទ្ធិពល ក្នុងការផ្ដល់ថវិកាបដិភាគសម្រាប់បណ្ដុះបណ្ដាលជំនាញដល់ធនធានមនុស្សនៅកម្ពុជា។

ក្នុងនោះ លោក គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញបានមានប្រសាសន៍ថា មូនិធិរបស់លោកគឺយកហិរញ្ញវត្ថុដើម្បីទៅគាំទ្រការអភិវឌ្ឍជំនាញ សំដៅជំរុញសេដ្ឋកិច្ចជាតិ ឱ្យដើរទន្ទឹមនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលផ្ដោតលើកត្តាធនធានមនុស្ស។

លោកបន្តមានប្រសាសន៍ថា៖

«យើងចង់ឃើញក្រុមហ៊ុនបណ្ដុះបណ្ដាលជំនាញអាចផ្គត់​ផ្គង់ទាំង​បរិមាណ និងគុណភាព…ទាក់ទងនឹងរឿងជំនាញនេះ យើងតែងតែលឺក្រុមហ៊ុននិយាយពីរឿង៣គឺ ចង់បានស្តង់ដារ គុណភាព និងតម្លៃបន្ថែម ដែលវាចេញពីជំនាញទន់ និងរឹងនេះឯង»។

លោកបន្តថា ដើម្បីដើរបានឆ្ងាយ គឺសង្គមជាតិត្រូវការមនុស្សដែលពូកែ និងមានជំនាញច្បាស់លាស់ ហើយមូលហេតុនេះផងដែរ ដែលនាំឱ្យវិនិយោគិនជាច្រើនសុខចិត្តដាក់ទី​តាំងវិនិយោគរបស់ខ្លួន​នៅក្នុង​ប្រទេសដែលមានធនធានមនុស្ស។

ជាមួយគ្នានេះ លោកស្រី រី ថានី អ្នកតំណាងក្រុមហ៊ុននរាអង្គរហេនឌីក្រាហ្វ ដែលជាដៃគូអនុវត្ត​គម្រោងបានឱ្យដឹងថា នៅឆ្នាំ ២០១១ នរាក្លាយជាក្រុមហ៊ុនទី១ដែលដឹកនាំដោយស្ត្រី និងជាកូនខ្មែរ។ ពីមួយឆ្នាំទៅមួយឆ្នាំ អាជីវកម្មរបស់លោកស្រីដែលផ្ដោតលើការកែច្នៃគ្រឿងតាំងលម្អនៅក្នុងសណ្ឋា គារផ្កាយ៥ កាន់តែរីកចម្រើនឡើងៗ ប៉ុន្តែបែរជាជួបប្រទះនឹងបញ្ហាធនធានមនុស្សនៅខាងក្នុង​សង្វាក់ផលិតកម្មទៅវិញ។

លោកស្រីបានគូសបញ្ជាក់ថា៖

«បុគ្គលិករបស់យើងមានប្រហែល ៣០ ទៅ ៤០នាក់ ប៉ុន្តែយើង​បានជួយសហគមន៍ប្រមាណជា ៥០០គ្រួសារ ដូច្នេះបញ្ហាប្រឈមរបស់យើងធំមួយគឺធ្វើការជាមួយ អ្នកផលិត»។

ក្នុងឱកាសនេះដែរ លោក ព្រឿង សំអុន ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន គូរីរម្យហ្វូត ប្រូដាក់សិន ដែលជាក្រុមហ៊ុនធ្វើលើការកែច្នៃដំណាប់ផ្លែឈើ ជាពិសេសដំណាប់ស្វាយសម្រាប់នាំចេញ បានជួបនូវបញ្ហាស្រដៀងគ្នា។

លោកមានប្រសាសន៍ថា៖

«ពេលចាប់ផ្ដើមក្នុងឆ្នាំ ២០១៤មក យើងមានបុគ្គលិកតែ៥០នាក់ទេ ប៉ុន្តែមកបច្ចុប្បន្នយើងមាន ១៥០០នាក់ រីឯសមត្ថភាពផលិតរបស់យើងពី ១០តោន មកដល់២០០តោនក្នុងមួយថ្ងៃ ក្នុងការផលិតស្វាយស្រស់ ហើយមានការនាំចេញទៅកាន់ ១០ប្រទេស»។

ជាមួយនឹងការគ្រប់គ្រងបុគ្គលិកក្នុងចំនួនដ៏ច្រើននេះគឺពិតជាមានភាពលំបាកសម្រាប់លោក ដោយសារតែបុគ្គលិកមានតែជំនាញរឹង ប៉ុន្តែខ្វះខាតនូវជំនាញទន់ ដែលជាជំនាញក្នុងការទំនាក់ ទំនង ធ្វើការជាក្រុម និងដោះស្រាយបញ្ហានៅកន្លែងធ្វើការជាដើម។

យ៉ាងណាមិញ ក្រោយការចូលរួមបញ្ជូនបុគ្គលិកទៅបណ្ដុះបណ្ដាលក្រោមក្រុមហ៊ុនឬទ្ធិពល ទាំងលោក ព្រឿង សំអុន និងលោកស្រី រី ថានី សុទ្ធតែបានកត់សម្គាល់ឃើញភាពខុសប្លែកនៃ បុគ្គលិករៀងៗខ្លួន។

សម្រាប់ចក្ខុវិស័យទៅមុខទៀត ទាំងវិស័យរដ្ឋនិងឯកជនសុទ្ធតែមានការប្ដេជ្ញាក្នុងការចូលរួមលើក កម្ពស់ធនធានមានជំនាញនៅកម្ពុជាឱ្យកាន់តែច្រើនឡើង ដើម្បីទាក់ទាញវិនិយោគិន ក៏ដូចជាដើម្បី រុញសេដ្ឋកិច្ចកម្ពុជាឱ្យស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាល៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)