ចំណេះដឹងហិរញ្ញវត្ថុ ៖ តើច្បាប់ថវិកា ៥០/២០/៣០ គឺជាអ្វី?

ច្បាប់ថវិកា ៥០-២០-៣០ មានគោលបំណងជួយបុគ្គលម្នាក់ៗគ្រប់គ្រងចំណូលដើម្បីមានប្រាក់សម្រាប់គ្រាអាសន្ន និងសន្សំសម្រាប់ចូលនិវត្តន៍។ គ្រួសារនីមួយៗគួរតែផ្តល់អាទិភាពក្នុងការបង្កើnប្រាក់សន្សំសម្រាប់គ្រាអាសន្នក្នុងករណីបាត់បង់ការងារ ការចំណាយពេលឈឺស្កាត់ ឬការចំណាយមិនបានរំពឹងទុកផ្សេងៗទៀត។ ប្រសិនបើប្រាក់សន្សំសម្រាប់គ្រាអាសន្នត្រូវបានប្រើរួច នោះគ្រួសារមួយគួរតែសន្សំប្រាក់មកបំពេញវិញ។

ការសន្សំប្រាក់សម្រាប់ចូលនិវត្តន៍ក៏ជាជំហានសំខាន់ផងដែរ។ គណនាថាតើអ្នកនឹងត្រូវការប្រាក់ប៉ុន្មានសម្រាប់ការចូលនិវត្តន៍ ហើយធ្វើការរកប្រាក់ទៅរកគោលដៅនោះ។ ការចាប់ផ្តើមនៅវ័យក្មេងជាជម្រើសល្អដែលនឹងធានាបាននូវការចូលនិវត្តន៍ប្រកបដោយផាសុកភាព។

អ្នកជំនាញផ្នែកហិរញ្ញវត្ថុបានសរសេរពីច្បាប់បែងចែងចំណូលដ៏ពេញនិយមមួយដែលជា “ ច្បាប់ថវិកា ៥០/២០/៣០” (ឬ “ ៥០-៣០-២០”) ។ វិធីជាមូលដ្ឋាននៃច្បាប់នេះគឺត្រូវបែងចែកប្រាក់ចំណូលក្រោយបង់ពន្ធ ហើយបែងចែកវាដោយ ៖ ៥០% សម្រាប់តម្រូវការ ៣០%សម្រាប់ចំណង់(ការចង់បាន) និង ២០% ទៀតសម្រាប់សន្សំ។

៥០%៖ តម្រូវការ ៖ តម្រូវការគឺជាប្រាក់វិក្កយបត្រដែលអ្នកត្រូវបង់ ហើយជារបស់ចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ។ វារួមបញ្ចូលទាំងការទូទាត់ថ្លៃជួលផ្ទះ ឬប្រាក់កម្ចីទិញផ្ទះ ការទិញរថយន្ត គ្រឿងទេស ការធានារ៉ាប់រង ការថែទាំសុខភាព ការទូទាត់បំណុលអប្បបរមា និងឧបករណ៍ប្រើប្រាស់ផ្សេងៗ។ ទាំងនេះគឺជារបស់ចាំបាច់របស់អ្នក។ ប្រភេទ “តម្រូវការ” នេះមិនរាប់បញ្ចូលវត្ថុដែលមានបន្ថែមដូចជា HBO, Netflix, Starbucks និងការទទួលទានអាហារក្រៅផ្ទះនោះទេ។ ពាក់កណ្តាលនៃប្រាក់ចំណូលក្រោយបង់ពន្ធរបស់អ្នកគួរតែជាអ្វីៗដែលអ្នកត្រូវការដើម្បីបំពេញតម្រូវការកាតព្វកិច្ចរបស់អ្នក។ ប្រសិនបើអ្នកចំណាយលើស៥០% លើតម្រូវការរបស់អ្នក អ្នកនឹងត្រូវកាត់បន្ថយការចង់បាន ឬព្យាយាមកាត់បន្ថយរបៀបរស់នៅរបស់អ្នក ដូចជាញុំាអាហារនៅផ្ទះឲ្យបានច្រើនជាងការចេញទៅញុំានៅក្រៅជាដើម។

៣០%៖ ចំណង់ ៖ ចំណង់គឺជាលុយដែលអ្នកចំណាយទៅលើអ្វីដែលមិនសូវចាំបាច់។ នេះរួមបញ្ចូលទាំងអាហារពេលល្ងាច និងការមើលភាពយន្តតាមផ្សារទំនើប កាបូបថ្មី សំបុត្រចូលទស្សនាព្រឹត្តិការណ៍កីឡា វិស្សមកាល ឧបករណ៍អេឡិចត្រូនិកចេញថ្មី ជាដើម។ អ្វីទាំងអស់នៅក្នុង “ចំណង់” គឺជាជម្រើសស្រេចចិត្តប្រសិនបើអ្នកចង់។ អ្នកអាចហាត់ប្រាណនៅផ្ទះជំនួសឱ្យការទៅហាត់ប្រាណនៅក្លិបហាត់ប្រាណ ធ្វើម្ហូបនៅផ្ទះជំនួសឱ្យការញ៉ាំអាហារក្រៅ ឬមើលកីឡានៅលើទូរទស្សន៍ជំនួសឱ្យការទទួលសំបុត្រចូលទស្សនាការប្រកួតផ្ទាល់ជាដើម។ ប្រភេទការចំណាយលើចំណង់នេះក៏រួមបញ្ចូលទាំងការសម្រេចចិត្តឡើងសេរី ដូចជាការទិញរថយន្ត Mercedes ជំនួសឱ្យ Honda ឬជ្រើសរើសរវាងមើលទូរទស្សន៍ដោយប្រើអង់តែនដោយឥតគិតថ្លៃឬចំណាយប្រាក់ដើម្បីមើលទូរទស្សន៍ខ្សែកាប។ ជាទូទៅការចង់បានគឺជារបស់បន្ថែមតិចតួចដែលអ្នកចំណាយប្រាក់ ធ្វើឱ្យជីវិតកាន់តែរីករាយនិងកម្សាន្ត ដែលជារួមមកអ្នកគួរតែចំណាយ៣០%នៃចំណូលរបស់អ្នកលើវា។

២០%៖ សន្សំ ៖ អ្នកគួរព្យាយាមបែងចែក ២០%នៃប្រាក់ចំណូលសុទ្ធរបស់អ្នកទៅលើការសន្សំនិងការវិនិយោគ។ នេះរួមបញ្ចូលទាំងការបញ្ចូលប្រាក់ទៅក្នុងប្រាក់សន្សំសម្រាប់គ្រាអាសន្ន គណនីសន្សំក្នុងធនាគារ និងការវិនិយោគនៅក្នុងអចលនទ្រព្យឬទិញភាគហ៊ុនជាដើម។ អ្នកគួរតែមានប្រាក់សន្សំយ៉ាងតិចបីខែ ក្នុងករណីអ្នកបាត់បង់ការងារ ឬព្រឹត្តិការណ៍ដែលមិនបានមើលឃើញទុកជាមុន។ បន្ទាប់ពីនោះផ្តោតលើការចូលនិវត្តន៍និងបំពេញគោលដៅហិរញ្ញវត្ថុផ្សេងទៀត។ បន្ថែមពីនេះ ការសន្សំក៏អាចរួមបញ្ចូលទាំងការសងបំណុលផងដែរ។ ខណៈពេលដែលការទូទាត់បំណុលអប្បបរមាគឺជាផ្នែកមួយនៃប្រភេទ“ តម្រូវការ” ការទូទាត់បន្ថែមណាមួយក្នុងការកាត់បន្ថយប្រាក់ដើមនិងការប្រាក់នាពេលអនាគតនៃបំណុលរបស់អ្នក គឺជាប្រាក់សន្សំ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/07/2026

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 13/07/2026

ក្រៅពីរបរនេសាទតាមបែបប្រពៃណី ប្រជាសហគមន៍នេសាទជ្រលងក្នុងខេត្តព្រះសីហនុ បានចាប់យករបរចិញ្ចឹមក្តាមថ្មបន្ថែមមួយទៀត ដើម្បីបង្កើនចំណូលគ្រួសារ

ឥណ្ឌា ​ដាក់ពង្រាយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​យ៉ាង​ស្ងប់ស្ងាត់​ និង​អាច​បាញ់​ចេញ​បាន​ភ្លាម​ៗ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/07/2026

ពេលនេះ​ ប្រទេស​ឥណ្ឌា ​កំពុង​បង្កើន​ការ​ប្រុងប្រយ័ត្ន​យ៉ាង​ខ្ពស់​ ​និង​ត្រៀមលក្ខណៈ​ជាស្រេច​ជាពិសេស​សម្រាប់​ការ​ទប់ទល់​នឹង​សង្គ្រាម​នុយក្លេអ៊ែរ ​តាមរយៈ​ការ​ដាក់ពង្រាយ​ក្បាល​គ្រាប់​មួយចំនួន​យ៉ាង​ស្ងៀមស្ងាត់​បំផុត​ ​និង​អាច​ប្រើប្រាស់​ក្នុង​ការ​វាយប្រហារ​បាន​គ្រប់​ពេល​ទាំងអស់

តម្លៃប្រេងហក់ឡើងថ្លៃជាង ៤ ភាគរយ បន្ទាប់ពីអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាកាលពីថ្ងៃអាទិត្យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

នៅថ្ងៃចន្ទដើមសប្តាហ៍នេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៤,០៨ ភាគរយ ឬ ៧៩,១១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ៤,១១ ភាគរយ ឬ ៧៤,៣៦ ដុល្លារក្នុងមួយបារ៉ែល

បារាំង​ ប្ដេជ្ញា​ពង្រឹង​ និង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ជាមួយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​ ​បារាំង​ ​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ ​ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ថាមពល ​សុខាភិបាល​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​បង្កើន​ភាព​ធន់​របស់​ប្រទេស​ទាំង​ពីរ​

សម្តេចធិបតី ៖ការអភិវឌ្ឍប្រទេសមិនអាចកើតមាន ប្រសិនបើគ្មានការចូលរួមពីយុវជន ដែលជាកម្លាំងចលករដ៏សំខាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/07/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍប្រទេសមិនអាចកើតមានបានឡើយ ប្រសិនបើគ្មានការចូលរួមសកម្មរបស់យុវជន ដែលជាកម្លាំងចលករដ៏សំខាន់

វៀតណាម​ ប្ដេជ្ញា​គាំទ្រ​មីយ៉ាន់ម៉ា​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​វៀតណាម​ប្ដេជ្ញា​គាំទ្រ​ដល់​ការ​លើកកម្ពស់​សន្តិភាព​ ស្ថិរភាព​ ​និង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​របស់​មីយ៉ាន់ម៉ា ​បន្ទាប់ពី​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ​និង​មីយ៉ាន់ម៉ា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ​៥​ ​ឆ្នាំ

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម