ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងឲ្យដឹងថា កាលពីខែមករា ឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិនមានកំណើនខ្ពស់រហូតជិត៥០ភាគរយនៃចំនួននាំចេញសរុបកាលពីឆ្នាំ២០២១។

ឯកឧត្តម ប៉ាន សូរស័ក្ដិ នៅក្នុងពិធីបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅផែនការសកម្មភាពឆ្នាំ២០២២ របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា សហព័ន្ធស្រូវអង្ករកម្ពុជាបានដើរយ៉ាងសំខាន់ ក្នុងវិស័យស្រូវអង្ករនៅកម្ពុជា និងបានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ពិសេសក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយថែរក្សាស្ថិរភាពតម្លៃអង្ករលើទីផ្សារក្នុងស្រុក និងចលនាសម្របសម្រួលដល់ការនាំចេញ។

ឯកឧត្តមបានបញ្ជាក់ថា ៖
“ក្រសួងពាណិជ្ជកម្មតែងយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យស្រូវអង្ករ ដោយបានខិតខំស្វះស្វែងរកគ្រប់មធ្យោបាយក្នុងការជួយដល់វិស័យនេះឱ្យមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើង។ ជាក់ស្តែងកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ក្រសួងបានរៀបចំឱ្យមានការសិក្សាស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយស្តីពីថ្លៃដើមពីការផលិតរហូតដល់ការនាំចេញអង្ករទៅទីផ្សារ ក្រោមកិច្ចសហប្រតិបត្តិការនិងជំនួយហិរញ្ញវត្ថុពីកម្មវិធីខ្សែច្រវ៉ាក់កសិកម្មកម្ពុជាដោយអូស្ត្រាលី (CAVAC) ដែលការសិក្សានេះ នឹងក្លាយជាមូលដ្ឋានចំាបាច់សម្រាប់រៀបចំយុទ្ធសាស្ត្រ និងផែនការលើកទឹកចិត្តនានា សម្រាប់ធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជាយើង កាន់តែមានភាពប្រកួតប្រជែង”

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងទៀតថា ការខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃមានប្រភពវត្ថុធាតុដើមពីអង្ករ បានប្រព្រឹត្តិទៅយ៉ាងសកម្មតាមរយៈការបញ្ចូលមុខទំនិញទាំងនេះ ទៅក្នុងបញ្ជីទំនិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា និងការចរចាទ្វេរភាគីជាមួយប្រទេសនានា ជាពិសេសជាមួយប្រទេសចិន ដែលជាទីផ្សារកំពុងទទួលកំណើនសម្រាប់ការនាំចេញអង្ករកម្ពុជា។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា ៖
“ទីផ្សារកំពុងទទួលកំណើនសម្រាប់ការនាំចេញអង្ករកម្ពុជាពោលគឺគ្របដណ្តប់លើបរិមាណនាំចេញសរុប រហូតដល់ ៥០% ក្នុងឆ្នាំ២០២១ ដែលបច្ចុប្បន្ននេះ ការនាំចេញអង្ករទៅប្រទេសចិនក្នុងខែមករា ឆ្នាំ២០២២នេះ គឺស្មើជាង ៥០% នៃការនាំចេញអង្ករសរុប”
យោងតាមការស្នើសុំពីសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មក៏បានខិតខំជួយដល់វិស័យស្រូវអង្ករកម្ពុជា ដោយបានធ្វើការស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឱ្យបាននូវការបន្តជួយដល់វិស័យស្រូវអង្ករ លើការលើកទឹកចិត្តផ្នែកពន្ធដារ លើការលើកលែងពន្ធលើប្រាក់ចំណូលចំនួន ៥ឆ្នាំបន្តទៀតដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវដែលបានផុតអាយុកាលនៃការលើកលែងពន្ធតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៧៧៩ សហវ.ប្រក ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១១។
តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី៦ ភាគីប្រទេសចិន ដែលឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ បានទទួលការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយចាប់អនុវត្តពីខែមករា ឆ្នាំ២០២២ នេះតទៅ។ អនុស្សរណៈយោគយល់គ្នានេះនឹងជួយបើកផ្លូវឱ្យការនាំចេញអង្ករកម្ពុជាប្រព្រឹត្តទៅបានរលូន ហើយយើងបានសង្កេត ឃើញថាក្នុងឆ្នាំ២០២២ នេះអាចនឹងបន្តកើនឡើងថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ក្រសួងពាណិជ្ជកម្មមិនត្រឹមតែគិតគូរលើការនាំចេញស្រូវអង្ករតែមួយជ្រុងប៉ុណ្ណោះទេ ក្រសួងក៏បានខិតខំជួយដល់កសិករខ្នាតតូចឱ្យរៀបចំខ្លួនឱ្យបានកាន់តែប្រសើរឡើង ជាពិសេស ការជួយជំរុញឱ្យមានកិច្ចសន្យាកសិកម្មរវាងកសិករខ្នាតតូចជាមួយរោងម៉ាស៊ីនកិនស្រូវ ដែលបានកំពុងអនុវត្តតាមរយៈគម្រោង AIMs និងទទួលបានការគាំទ្រហិរញ្ញវត្ថុដោយរាជរដ្ឋាភិបាល និង IFAD ផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content