កេនយ៉ា ៖ UNFCC បានធ្វើរបាយការណ៍ចុងក្រោយមួយដែលបានបញ្ជាក់ថា ពលរដ្ឋនៅក្នុងតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិកប្រមាណជា ៩៥០លាននាក់នាពេលបច្ចុប្បន្នកំពុងតែរស់នៅ និងពឹងផ្អែកទាំងស្រុងទៅលើការប្រើប្រាស់អុសដុត និងធ្យូងដើម្បីចម្អិនអាហារប្រចាំថ្ងៃ របស់ពួកគេ។

សកម្មភាពទាំងនេះបាននាំឲ្យកើតចេញជាការកាប់បំផ្លាញព្រៃ និងការបំពុលអាកាសយ៉ាងធ្ងន់ធ្ងរ ដែលនាំឲ្យមានការបាត់បង់ជីវិតមនុស្ស និងសត្វព្រៃរាប់លានជារៀងរាល់ឆ្នាំ។
ដោយសារមើលឃើញនូវបញ្ហាធ្ងន់ធ្ងរបែបនេះ អាជីវកម្មកើតថ្មីមួយ (Startup) របស់ប្រទេសកេនយ៉ាបានធ្វើការស្រាវជ្រាវ និងរកឃើញពីវិធីសាស្ត្រម្យ៉ាងក្នុងការច្នៃប្រឌិតដ៏អស្ចារ្យទាញយកប្រភេទរុក្ខជាតិអត់ប្រយោជន៍មួយប្រភេទគឺកំប្លោកទៅផលិតបានជាធនធានជីវៈឧស្ម័នក្នុងការយកទៅប្រើប្រាស់ចម្អិនអាហារជំនួសឲ្យធនធានធម្មជាតិខាងលើនេះ។

កំប្លោក ជារុក្ខជាតិប្រភេទស្មៅទឹកដែលមិនសូវមានប្រយោជន៍នោះទេ ហើយអាចរីកដុះដាលយ៉ាងឆាប់រហ័ស ជាពិសេសនៅតាមបឹង និងស្ទឹងនានា។ ក្រៅពីនេះ កំប្លោកក៏អាចបំផ្លាញជិវិតរបស់រុក្ខជាតិផ្សេងទៀតដែលលូតលាស់ក្បែរគ្នាផងដែរ។
ដោយឡែក Biogas International ជាអាជីវកម្មទើបតែកើតថ្មី ដែលបានបង្កើតជាគំនិតច្នៃប្រឌិត ដោយអាចទាញយកធនធានជារុក្ខជាតិមិនមានប្រយោជន៍របស់កំប្លោក ទៅជាផលិតផលដ៏មានអត្ថប្រយោជន៍បំផុតចំពោះមនុស្សទៅវិញ។ កំប្លោកត្រូវបាន Biogas ប្រមូលយកទៅកិនជាមួយនឹងម៉ាស៊ីនកែច្នៃរបស់ខ្លួន ហើយបន្តយកទៅរំលាយទៅជាសារធាតុរាវម្យ៉ាងដែលអាចផ្តល់ជាចំហេះសម្រាប់ចម្អិនអាហារបានយ៉ាងល្អ។

សម្រាប់កំប្លោកក្នុងទំហំប្រមាណ ២ ឬ៣គីឡូក្រាម អាចឲ្យ Biogas ទាញយកទៅធ្វើជាចំហេះសម្រាប់ចម្អិនអាហារ និងដាំបាយបានមួយពេលយ៉ាងគ្រប់គ្រាន់។ នេះបើយោងតាមអ្នកជំនាញរបស់ Biogas បានបញ្ជាក់ប្រាប់ ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែមានដំណើរការម៉ាស៊ីនផលិតជីវៈឧស្ម័ននេះបានចំនួន៥០គ្រឿង ស្ថិតនៅតាមតំបន់នានាភាគខាងលិចនៃប្រទេសកេនយ៉ាដោយមានកិច្ចសហការជាមួយនឹងក្រុមហ៊ុនយក្សអង់គ្លេសផលិតវ៉ាក់សាំងកូវីដ AstraZeneca ផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content