ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបពីគម្រោង និងផែនការបឋមដោយពិចារណាឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមលក្ខណៈក្នុងការរក្សាប្រេងទុកក្នុងស្តុក ដើម្បីការពារហានិភ័យណាមួយដែលអាចកើតមាននៅថ្ងៃខាងមុខដែលអាចបណ្តាលមកពីបញ្ហាតម្លៃប្រេងជាសកលដែលកំពុងកើនឡើង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ ឲ្យដឹងថា សម្តេចកំពុងគិតគូរឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំស្តុកប្រេងឥន្ធនៈយុទ្ធសាស្ត្រ ត្រៀមលក្ខណៈរក្សាប្រេងទុក ដោយហេតុថា បច្ចុប្បន្នកម្ពុជាពឹងផ្អែកស្តុកប្រេងយុទ្ធសាស្ត្រ តែលើក្រុមហ៊ុននាំចូលប្រេងឯកជនប៉ុណ្ណោះ ដូច្នេះដើម្បីការពារបញ្ហាណាមួយដែលកើតឡើងនាពេលខាងមុខ រាជរដ្ឋាភិបាលត្រូវបង្កើនស្តុកប្រេងបន្ថែម។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
“ចង់ឱ្យក្រសួងសេដ្ឋកិច្ចត្រៀមលក្ខណៈ ឬគោលនយោបាយ ដើម្បីរក្សាប្រេងទុក ដោយមិនពឹងផ្អែកលើវិស័យឯកជន ដែលជាការត្រៀមទប់ស្កាត់ហានិភ័យណាមួយនាពេលខាងមុខកើតចេញពីចេញពីវិបត្តិនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលធ្វើតម្លៃប្រេងឡើងថ្លៃ។ ការរៀបចំស្តុកយុទ្ធសាស្ត្របន្ថែមទៀតទៅលើបញ្ហាប្រេង ក្រែងលោពេលណាមួយនោះ ពីមុនមកយើងផ្អែកលើក្រុមហ៊ុនឯកជនដើម្បីស្តុកយុទ្ធសាស្ត្រ ឥឡូវយើងនៅតែរក្សាស្តុកយុទ្ធសាស្ត្រដែលពឹងពាក់លើ ក្រុមហ៊ុនឯកជនដដែល ក៏ប៉ុន្តែយើងត្រូវបង្កើននូវការស្តុកទុកនូវប្រេងឥន្ធនៈ”
សម្តេចបានលើកឧទាហរណ៍ថា ៖
“ស្រាប់តែវារីអគ្គិសនីរបស់យើង ឬម៉ាស៊ីនភ្លើងដើរដោយធ្យូងថ្មរបស់យើងរត់វាមិនគ្រប់ដូចនៅឆ្នាំ២០១៨ ដូច្នេះវាមានតម្រូវការប្រេងដើម្បីនឹងបញ្ឆេះម៉ាស៊ីនហ្នឹងឱ្យវាដើរ អីចឹងយើងក៏ត្រូវតែជំរុញការបញ្ឆេះម៉ាស៊ីន ៤០០មេហ្កាវ៉ាត់ របស់យើងដែលដើរដោយប្រេងឥន្ធនៈ”
សូមជម្រាបថា សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន បានបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាផងដែរ ដែលបានរងផលប៉ះពាល់ពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ដែលកម្ពុជាជាប្រទេសនាំចូលប្រេងទាំងស្រុងពីបរទេស។ បច្ចុប្បន្នតម្លៃសាំងធម្មតា និងម៉ាស៊ូត ដែលកំពុងលក់រាយលើទីផ្សារ បានការកើនឡើងដល់ ៥ ៣០០រៀលក្នុងលីត្រ ខណៈសាំងស៊ុបពែរវិញ មានតម្លៃជិត ៥ ៨៥០រៀលក្នុង១លីត្រ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content