កំពង់ចាម ៖ កំពង់ចាមជាខេត្តមួយស្ថិតនៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ ប៉ុន្តែការអភិវឌ្ឍអចលនទ្រព្យនៅខេត្តកំពង់ចាមហាក់នៅមានកម្រិតនៅឡើយ ដោយបច្ចុប្បន្ននេះ កំពង់ចាមទទួលបានតែគម្រោងវិនិយោគតូចៗ ស្របពេលគម្រោងធំមួយនៅប៉ែកខាងលិចក្រុងកំពង់ចាម ដែលចាប់ផ្ដើមកាលពីអំឡុងបីបួនឆ្នាំកន្លងទៅនៅបន្តពន្យារពេល។

អ្នកស្រី ក្រី ម៉ាយ៉ាន ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពង់ចាមបានមានប្រសាសន៍ថា ដោយសារតែសេដ្ឋកិច្ចប្រទេសកម្ពុជា មិនទាន់ងើបល្អប្រសើរពីវិបត្តិកូវីដ-១៩ ធ្វើឱ្យការវិនិយោគគម្រោងថ្មីៗក្នុងខេត្តកំពង់ចាមនៅបន្តភាពស្ងប់ស្ងាត់ ហើយគម្រោងភាគច្រើនដែលវិនិយោគនៅក្នុងខេត្តកំពង់ចាមគឺជាគម្រោងឯកជន និងខ្នាតតូចៗប៉ុណ្ណោះ ។
អ្នកស្រីបន្តថា គម្រោងវិនិយោគក្នុងពេលបច្ចុប្បន្ននេះ ដូចជាផ្ទះល្វែងជាដើម គឺមានទំហំត្រឹមតែ ១០ ឬ ២០ល្វែង សម្រាប់ផ្គត់ផ្គង់ដល់អ្នកមានតម្រូវការនៅជិតៗក្រុង ពោលគឺនៅមិនទាន់មានគម្រោងធំៗណាមួយបង្ហាញវត្តមាននោះឡើយ។ យ៉ាងណាក៏ដោយ នៅក្នុងខេត្តមួយនេះ បច្ចុប្បន្ន អ្នកវិនិយោគមួយចំនួនបានចាប់អារម្មណ៍ទៅលើការពុះដីឡូត៍សម្រាប់សាងសង់ផ្ទះបែបលំហែរ ដោយអតិថិជនភាគច្រើនជាអ្នករស់នៅភ្នំពេញ ទិញទុកសម្រាប់ជាការលំហែរនៅពេលចុងសប្ដាហ៍ ឬក៏ពេលឈប់សម្រាកពេលមានបុណ្យទានធំៗ ។

ជាមួយគ្នានេះ អ្នកស្រីក៏បានលើកឡើងពីសក្ដានុពលនៃខេត្តផងដែរថា កំពង់ចាម ជាខេត្តដែលមានមនុស្សឆ្លងកាត់ច្រើនជាងគេ ជាក់ស្ដែងអ្នកចេញពីភ្នំពេញទៅខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគីរី សៀមរាប កំពង់ធំ សុទ្ធតែត្រូវឆ្លងកាត់ខេត្តកំពង់ចាម ដូច្នេះនៅពេលអនាគតខេត្តមួយនេះនឹងក្លាយជាចំណាប់អារម្មណ៍មួយសម្រាប់អ្នកអភិវឌ្ឍន៍។ យ៉ាងណាមិញ កំពង់ចាមក៏ជាខេត្តដែលទាក់ទាញលើវិស័យឧស្សាហកម្មដ៏មានសក្ដានុពលមួយផងដែរ ដោយវិនិយោគិនជាច្រើនបន្តសម្លឹងរកទីតាំងសម្រាប់បណ្ដាក់ទុនលើវិស័យឧស្សាហកម្ម ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងកន្លងមកថា កំពង់ចាម ជាខេត្តមិនឆ្ងាយពីភ្នំពេញ ហើយក៏មានផ្លូវស្រួលធ្វើដំណើរ ដូច្នេះវាក៏ជាខេត្តមួយដែលអាចនឹងមានសក្ដានុពល និងទាក់ទាញទៅលើវិស័យឧស្សាហកម្ម ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បាន និងកំពុងរៀបចំការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដូចជាគម្រោងអភិវឌ្ឍផ្លូវជាតិលេខ៧ពីស្គន់ទៅក្រុងកំពង់ចាមដែលគ្រោងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំបន្ទាប់ដែលជាកត្តាទាក់ទាញបន្ថែមទៀតដល់ការវិនិយោគនៅក្នុងខេត្តមួយនេះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មីក្រោមយុទ្ធសាស្ដ្រ Co- Creation ឆ្ពោះទៅអនាគតរួមគ្នា
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 24/10/2026
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មី ឆ្ពោះទៅអនាគតរួមគ្នា

ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content