ភ្នំពេញ ៖ ខុសប្លែកពីអ្នកឆ្លងជំងឺកូវីដ-១៩កម្រិតស្រាលដែលទទួលបានការអនុញ្ញាតឲ្យនៅដាច់ដោយឡែក និងសម្រាកព្យាបាលនៅលំនៅដ្ឋានផ្ទាល់ខ្លួនបាននោះ សម្រាប់តែអ្នកឆ្លងជំងឺបំប្លែងថ្មីប្រភេទអូមីក្រុងគឺត្រូវតែបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាចាំបាច់ ដើម្បីធានាការពារសុវត្ថិភាព និងទប់ស្កាត់ការឆ្លងរាលដាល។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្ដិភាពនាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ បានដាក់បទបញ្ជាសម្រាប់អ្នកឆ្លងជំងឺអូមីក្រុង គឺត្រូវតែដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យជាចាំបាច់។

សម្ដេចបានបញ្ជាក់ថា មិនថាចំពោះតែអ្នកទេសចរបរទេស អ្នកជំនួញមកពីក្រៅប្រទេសនោះទេ ក្រោយពេលពិនិត្យឃើញថាបានឆ្លងជំងឺបំប្លែងខ្លួនថ្មីអូមីក្រុង គឺត្រូវតែទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យជាចាំបាច់ដោយមិនអនុញ្ញាតឲ្យសម្រាកព្យាបាលជំងឺនៅផ្ទះដូចជាអ្នកជំងឺកូវីដ-១៩កម្រិតស្រាលនោះទេ ដែលធ្វើដូច្នេះដើម្បីអាចកាត់ផ្តាច់ការចម្លងទៅអ្នកដទៃ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលត្រូវយកចិត្តទុកដាក់បំផុតនោះគឺនៅពេលខាងមុខនេះ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កម្ពុជានឹងងបើកវិស្សមកាលថ្មីឆ្នាំ២០២១-២០២២ នៅទូទាំងប្រទេស ដែលមានចំនួនសិស្សសរុបជាង៣លាននាក់ ដោយរាប់ទាំងកុមារតូចៗដែលមានអាយុចាប់ពី ៣-៥ឆ្នាំ ដែលរៀនថ្នាក់មត្តេយ្យក៏ត្រូវបានអនុញ្ញាតឲ្យចូលរៀននៅសាលាជាប្រក្រតី។ ដូច្នេះការយកចិត្តទុកដាក់ក្នុងការកាត់ផ្តាច់ការចម្លងរាលដាលជំងឺប្រភេទបំប្លែងថ្មីគឺជារឿងចាំបាច់បំផុត ខណៈការចាក់ស្រោចវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ដល់ប្រជាជនកម្ពុជានៅទូទាំងប្រទេសសរុបជិត៩០ភាគរយនៃចំនួនប្រជាជនសរុប១៦លាននាក់៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content