យុវវ័យមិនគួរធ្វេសប្រហែសបញ្ហាហិរញ្ញវត្ថុក្នុងវ័យដែលកំពុងពេញសប្បាយនោះឡើយ

គ្មានពាក្យថាលឿនពេកនោះទេសម្រាប់ការសន្សំសំចៃ ពោលគឺអ្នកអាចចាប់ផ្តើមធ្វើវាបានតាំងតែពីពេលដំបូងដែលអ្នកចេះរកលុយដោយខ្លួនឯង ឬពេលដែលអ្នកយល់ឃើញថាការធ្វើបែបនេះនឹងធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុរបស់អ្នកមានភាពរឹងមាំល្អ និងស្ថិរភាពខ្លាំងនៅថ្ងៃខាងអនាគត។

ក្នុងអំឡុងពេលជីវិតជាយុវវ័យ ឬវ័យកំពុងពេញកម្លាំងធ្វើការងារនោះគឺជាវ័យដែលអាចរកលុយបានច្រើនបំផុត ពីព្រោះថាក្រៅតែពីពេលវេលាសម្រាប់សម្រាក៨ម៉ោងក្នុងមួយថ្ងៃពួកគេនៅសល់ម៉ោងដល់ទៅ១៦ម៉ោងផ្សេងទៀតដើម្បីធ្វើការងារ និងរកលុយចំណូលបន្ថែមបានយ៉ាងច្រើន។

ជាការគួរឱ្យចាប់អារម្មណ៍ ថ្វីត្បិតថាជាវ័យកំពុងពេញសប្បាយក្តី ប៉ុន្តែយុវវ័យទាំងអស់ត្រូវចាំថា នៅពេលអនាគតគ្រប់គ្នានឹងត្រូវមានគ្រួសារត្រូវបន្តពូជពង្សវង្សត្រកូល ដូច្នេះអ្នកចាំបាច់ត្រូវការផ្ទះដោយខ្លួនឯង, វត្ថុប្រើប្រាស់ចាំបាច់ផ្សេងទៀតដោយខ្លួនឯង ដូចជារថយន្ត និងម៉ូតូជាដើមព្រមទាំងការចំណាយចាំបាច់ផ្សេងទៀតក្រោយពេលមានគ្រួសារ ដូចជា សម្រាប់ថែរក្សាសុខភាព, ការព្យាបាលជំងឺ, សម្រាប់ចិញ្ចឹមកូន និងចំណាយក្រៅផ្លូវការច្រើនទៀត។ ដូចនេះ បើទោះជាស្ថិតនៅក្នុងពេលដែលអ្នកត្រូវការភាពសប្បាយក្តី ប៉ុន្តែមិនត្រូវមើលរំលងឡើយនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុសំខាន់ៗមួយចំនួនដើម្បីអាចធានាឲ្យបានថា អ្នកនឹងមិនចំណាយលុយខុសខ្ទង់ទាំងស្រុង និងអត់ប្រយោជន៍នោះទេ។

ចូរកត់ចំណាំថា អ្នកខ្លួនឯងជាមនុស្សប្រភេទណា ប្រសិនបើអ្នកជាមនុស្សចូលចិត្តធ្វើការងារខ្លាំង ដើរលេងក៏ខ្លាំង ដូច្នេះការសន្សំសំចៃក៏ត្រូវតែជាចំណែកដ៏ធំគួរសមផងដែរនៃប្រាក់ចំណូល។ ចំណេះដឹងផ្នែកហិរញ្ញវត្ថមិនផ្តោតសំខាន់តែទៅលើការសន្សំនោះទេ តែទៅលើរបៀបនៃការចាយវាយ និងប្រើប្រាស់លុយចំណូលនោះផងដែរ។

ក្រៅតែពីការសន្សំសំចៃគ្រប់គ្រងចំណាយហើយនោះ ការគ្រប់គ្រងបំណុល, ការតាមដានបំណុល ក៏ជាចំណេះដឹងមួយផ្នែកនៃហិរញ្ញវត្ថុដែលត្រូវតែដឹងផងដែរ។ ការចំណាយទៅលើវត្ថុប្រើប្រាស់ដែលមិនសូវសំខាន់ក៏រឹតតែជាចំណែកដែលមិនអាចខ្វះបានសម្រាប់យុវវ័យដែលត្រូវពិចារណាក្នុងពេលវេលានេះ។ ជាទូទៅ មនុស្សស្ទើរតែគ្រប់គ្នាតែងយល់ថា ការសន្សំសំចៃនឹងអាចធ្វើឲ្យអ្នកក្លាយទៅជាអ្នកមានបាន ប៉ុន្តែមិនគ្រប់ករណីទាំងអស់នោះទេ ពីព្រោះថាការសន្សំសំចៃមិនមែនដើម្បីសម្រាប់តែធានាឲ្យបាននូវហិរញ្ញវត្ថុផ្ទាល់ខ្លួនឲ្យមានសុវត្ថិភាពនោះទេ ប៉ុន្តែការចេះសន្សំលុយខ្លះគឺជួយអ្នកយកទៅប្រើប្រាស់ក្នុងការវិនិយោគផ្សេងទៀតដែលអាចទាញយកជាចំណូលបន្ថែម ដូចជាការបើកហាងកាហ្វេការ, ទិញដីទុក ឬទិញផ្ទះទុកសម្រាប់លក់យកចំណេញនៅថ្ងៃអនាគតជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព