ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ បរិមាណនាំអង្ករចេញរបស់កម្ពុជាមានចំនួន ៦១៧ ០៦៩តោន ថយចុះចំនួន ៧៣ ៧៦០តោន ស្មើនឹង -១០,៦៨ភាគរយ បើធៀបនឹងបរិមាណនាំចេញក្នុងឆ្នាំ២០២០ ដែលមានចំនួន ៦៩០ ៨២៩តោន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបង្ហាញថា បរិមាណអង្ករដែលនាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ប្រទេស មានបរិមាណសរុបចំនួន ១៥៥ ៧៧៣តោន ថយចុះចំនួន ៤៨ ០១៨តោន ស្មើនឹង ២៣,៥៦ភាគរយ។ ក្នុងនោះទិសដៅ ប្រទេសចិនមានបរិមាណសរុបចំនួន ៣០៩ ៧០៩តោន កើនឡើងចំនួន ២ម៉ឺនតោន ស្មើនឹង៧ភាគរយ ទិសដៅអាស៊ានចំនួន ៧ប្រទេសមានបរិមាណ សរុបចំនួន ៦៣ ១៦៥តោន ថយចុះចំនួនជាងម៉ឺនតោន ២ម៉ឺនតោន ឬស្មើនឹង២៧,៣១ភាគរយ និងទិសដៅដទៃទៀតចំនួន២៤ប្រទេស មានបរិមាណសរុប ៨៨ ៤២២តោន ថយចុះចំនួន ២ម៉ឺនតោន ស្មើនឹង ២០,១២ភាគរយ។

ដោយឡែក ការនាំចេញអង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤៥៧ ៤១៥តោន ស្មើនឹង ៧៤,១៣ភាគរយ អង្ករសគ្រប់ប្រភេទមានចំនួន ១៤៩ ០៨០តោន ស្មើនឹង ២៤,១៦ភាគរយ និងអង្ករចំហុយមានចំនួន ១០ ៥៧៤តោន ស្មើនឹង ១,៧១ភាគរយ។ ជាមួយគ្នានេះដែរក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៦២ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៤៥៦ ២២៣តោន (៧៣,៩៤%) និងក្រុមហ៊ុន៥២ដទៃទៀតបាននាំចេញ ត្រឹមតែ ១៦០ ៨៤៦តោន (២៦០៦%)។
យោងតាមសារព័ត៌មានស៊ីនហួបានសរសេរថារបាយការណ៍ពីសាខានៅកម្ពុជារបស់ China Certification & Inspection Group (CCIC) បានបញ្ជាក់ថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសចិនបានលើសពី ៣០ម៉ឺនតោនជាលើកដំបូងក្នុងឆ្នាំ ២០២១ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយផ្សេងទៀតនៅក្នុងវិស័យអង្កររវាងប្រទេសទាំងពីរ។
លោក Chen Qisheng អ្នកគ្រប់គ្រងទូទៅនៃសាខារបស់ CCIC ប្រចាំកម្ពុជាបាននិយាយថា កម្ពុជាបាននាំចេញអង្ករចំនួន ៣០៦ ២២២ តោនទៅកាន់ប្រទេសចិនកាលពីឆ្នាំមុន កើនឡើង ២២.៨% ពី ២៤៩ ៣២២ តោនកាលពីឆ្នាំមុន។ កំណើននេះបានកើនឡើងជាបន្តបន្ទាប់ពីប្រហែល ៥ ០០០ តោនក្នុងឆ្នាំ២០១២ ដល់ជាង ៣០០ ០០០ តោនកាលពីឆ្នាំមុន ដែលជាលើកទីមួយខ្ពស់បំផុតមិនធ្លាប់មាន។
លោក Chen បានប្រាប់សារព័ត៌មាន Xinhua ថា ៖«ដោយមានការគាំទ្រយ៉ាងខ្លាំងពីប្រទេសចិន ឧស្សាហកម្មផលិត និងកែច្នៃអង្កររបស់កម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ហើយក្រៅពីអង្ករ កម្ពុជាបាននាំចេញផ្លែចេកស្រស់ និងស្វាយស្រស់ជាលើកដំបូងទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០១៩ និង ២០២១ជាបន្តបន្ទាប់។ ខ្ញុំជឿជាក់ថា នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា (CCFTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមានកិច្ចព្រមព្រៀងទាំងពីរនឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាបន្ថែមទៀត ព្រោះវានឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សហគ្រាសនាំចូល និងនាំចេញក្នុងប្រទេសកម្ពុជា ជាពិសេសការអភិវឌ្ឍន៍វិស័យកសិកម្ម។
សូមបញ្ជាក់ថាជាមួយនឹងកិច្ចព្រមព្រៀងទាំងពីរនេះ បន្ថែមពីលើការនាំចេញទៅកាន់ប្រទេសចិន ផលិតផលកសិកម្មគុណភាពខ្ពស់របស់កម្ពុជាដូចជា អង្ករ ចេក ស្វាយ ដូងក្រអូប និងគ្រាប់ស្វាយចន្ទីក៏អាចនាំចេញទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី ជាដើម ដែលនឹងជំរុញសហគ្រាសបង្កើនប្រសិទ្ធភាពខ្ពស់របស់ខ្លួន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយប្រទេសទាំងពីរបាននឹងកំពុងធ្វើការជាមួយគ្នា ដើម្បីនាំចេញមៀនប៉ៃលិន និងត្រីប្រារបស់កម្ពុជាទៅកាន់ប្រទេសចិននាពេលខាងមុខ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content