ភ្នំពេញ ៖ ជាការបញ្ជាក់ និងឆ្លើយតបទៅនឹងពាក្យចចាមអារាមដែលនិយាយតគ្នាថា រាជធានីភ្នំពេញ អាចប្រឈមទៅនឹងការបិទសារជាថ្មី ខណៈដែលចំនួននៃអ្នកឆ្លងជំងឺកូវីដបំប្លែងថ្មីអូមីក្រុងមានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសបណ្តាលឲ្យមានអ្នកស្លាប់ក្នុងរយៈពេល៣ថ្ងៃជាប់គ្នាចុងក្រោយនេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា មិនមានតម្រូវការចាំបាច់ណាមួយក្នុងការបិទក្រុង ឬបិទផ្សារដូចកាលពីឆ្នាំកន្លងទៅនោះទេ។

មានប្រសាសន៍នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯង នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា មិនមានតម្រូវការ ឬភាពចាំបាច់ណាមួយដើម្បីបិទក្រុងភ្នំពេញ ក៏ដូចជាបិទផ្សារដូចកាលពីឆ្នាំកន្លងទៅនោះទេ។

សម្ដេចបន្តថា ពេលនេះពលរដ្ឋកម្ពុជាស្ទើរគ្រប់គ្នានៅទូទាំងប្រទេសភាគច្រើនទទួលបានការចាក់វ៉ាក់សាំង រាប់ទាំងពីមនុស្សចាស់អាយុច្រើនចុះមកដល់កុមារតូច ដែលនៅថ្ងៃស្អែកទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ជាថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុ ៣-៥ ឆ្នាំ ដើម្បីបង្ការជំងឺឆ្លង ដូច្នេះហានិភ័យខ្ពស់រហូតបណ្តាលឲ្យបិទក្រុងនៅមិនទាន់មើលឃើញនោះទេ។ យ៉ាងណាក៏ដោយ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ក្នុងតម្លៃសម្ដេចជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចមិនអនុវត្តគោលការបិទក្រុងទៀតនោះទេ ហើយអំពាវនាវដល់បណ្តាអាជីវករនានា សូមកុំដំឡើងថ្លៃទំនិញតាមចិត្តចង់បាន ជាពិសេសបណ្តាឱសថស្ថាននៅទូទាំងប្រទេស មិនត្រូវលក់ឱសថ ឬថ្នាំព្យាបាលជំងឺកូវីដបំប្លែងថ្មីឡើងថ្លៃចំពោះប្រជាពលរដ្ឋ។ បន្ថែមលើនេះ ក្រសួងសុខាភិបាលក៏ត្រូវបន្តចុះតាមដាក់ និងត្រួតពិនិត្យទៅលើមុខឱសថនៅតាមឱសថស្ថាននៅទូទាំងប្រទេស ជៀសវាងមានចរាចរណ៍ឱសថក្លែងក្លាយ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពកាន់តែធ្ងន់ធ្ងរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content