ភ្នំពេញ ៖ ដោយក្ដីព្រួយបារម្ភយ៉ាងខ្លាំងពាក់ព័ន្ធទៅនឹងការឆ្លងរាលដាលជំងឺផ្លូវដង្ហើមមានការកើនឡើង ជាពិសេសក្នុងរយៈពេល៣ថ្ងៃជាប់គ្នានេះ នៅកម្ពុជាមានអ្នកស្លាប់ផងដែរនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ពលរដ្ឋនៅទូទាំងប្រទេសត្រូវបន្តខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺក៏កាចសាហាវមួយនេះបន្តទៀត។

សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសសម្ពោធបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកក្រោមជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុនថា តាមការសង្កេតឃើញនាពេលថ្មីៗនេះឃើញថា ប្រជាពលរដ្ឋភាគច្រើនហាក់មានការធ្វេសប្រហែសក្នុងការការពារខ្លួនពីជំងឺឆ្លងកូវីដប្រភេទបំប្លែងថ្មី អូមីក្រុង ដោយសារសម្អាងថាខ្លួនបានចាក់វ៉ាក់សាំង។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាកថា ៖
“សូមកុំធ្វេសប្រហែសឲ្យសោះបើទោះជាបានចាក់វ៉ាក់សាំងរហូតដល់ដូសជម្រុញក៏ដោយ ជាពិសេសនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កំណើននៃចំនួនអ្នកឆ្លងមានការកើនឡើងជាបន្តបន្ទាប់រហូតមានអ្នកស្លាប់។ ជាក់ស្ដែងរបាយការណ៍ដែលចេញនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានអ្នកស្លាប់ចំនួន២នាក់ ម្សិលមិញស្លាប់៣នាក់ ហើយថ្ងៃម្សិលម្ងៃមានអ្នកស្លាប់ចំនួន២នាក់ បន្ទាប់ពីកម្ពុជាបានស្ងប់ស្ងាត់មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដអស់រយៈពេលប្រមាណជាង១ខែកន្លះរួចមកហើយនោះ”
ជាមួយគ្នានេះផងដែរថា សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសត្រូវបន្តអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ស្អែកនេះ ជាថ្ងៃយុទ្ធនាការបើកការចាក់វ៉ាក់សាំងសម្រាប់កុមារដែលមានអាយុចាប់ពី៣-៥ឆ្នាំ ដែលអាណាព្យាបាលត្រូវយកកូនទៅទទួលចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content