ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកទី ១៧ ខែឧសភា បានក្រើនរំលឹកចំៗទៅដល់ក្រុមហ៊ុនឯកជនដែលបានទទួលសិទ្ធិក្នុងការសាងសង់រោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជាឱ្យពន្លឿនដំណើរការរបស់ខ្លួន។ ការថ្លែងរបស់សម្ដេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្រោយភាគីចិនតឿនមកភាគីកម្ពុជាសម្រាប់ការយឺតយ៉ាវរបស់ក្រុមហ៊ុនទទួលបានសិទ្ធិ។

ឆ្លើយតបទៅនឹងផែនការដែលចង់ឃើញរោងចក្រផលិតវ៉ាក់សាំង លេចរូបរាងឡើងនៅកម្ពុជា ត្រឹមឆ្នាំ ២០០២នេះ នាយករដ្ឋមន្ត្រីកម្ពុជាមិនបាននៅស្ងៀមឡើយចំពោះដំណើរការយឺតយ៉ាវក្នុងការសាងសង់រោងចក្រ បើទោះជាមានក្រុមហ៊ុនឯកជនបានទិញសិទ្ធិទៅហើយក្ដី។ ហើយដើម្បីឈានទៅសម្រេចតាមការគ្រោងទុក សម្ដេចបានព្រមានដកហូតសិទ្ធិទៅឱ្យក្រុមហ៊ុនឯកជនផ្សេង ឬអាចនឹងប្រគល់ ទៅឱ្យក្រសួងសុខាភិបាលជាអ្នកចាត់ចែងផ្ទាល់តែម្ដង។

សម្ដេចបានសង្កត់ធ្ងន់ថា កម្ពុជាត្រូវការមានរោងចក្រមួយដើម្បីផលិតវ៉ាក់សាំង និងត្រូវការមានរោងចក្រមួយដែលអាចធានាអំពីការផ្គត់ផ្គង់វ៉ាក់សាំងដោយខ្លួនឯងតែម្ដង។
សម្ដេចថ្លែងបន្តទៀតថា ថ្វីត្បិតតែយើងជាប្រទេសក្រីក្រ ប៉ុន្តែមិនអាចបណ្ដោយឱ្យប្រជាពលរដ្ឋខ្វះ វ៉ាក់សាំងប្រើនោះទេ ហើយការចាក់វ៉ាក់សាំងទៀតសោត នឹងត្រូវផ្ដល់ជូនដោយឥតគិតថ្លៃ ព្រោះនេះជាពេលដែលត្រូវជួយប្រជាពលរដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋនឹងត្រូវបញ្ចេញប្រមាណជិត ៤០លានដុល្លាក្នុងមួយខែដើម្បីចិញ្ចឹមពលរដ្ឋ និងដោះស្រាយបញ្ហាកម្មករដែលមិនមានការងារធ្វើ។
គួរបញ្ជាក់ថា វ៉ាក់សាំងដែលកម្ពុជាបានទទួលកន្លងមកមានចំនួនសរុបជាង ៥២លានដូស ហើយបានប្រើប្រាស់អស់ជិត ៤៣លានដូស និងបច្ចុប្បន្នសល់វ៉ាក់សាំងក្នុងឃ្លាំងជិត១០លានដូស។ ដោយឡែក ក្នុងចំណោមវាក់សាំងដែលកម្ពុជាទទួលបានទាំងជាង ៥២លានដូស មានជាង២៨លានដូស ជាវ៉ាក់សាំងដែលកម្ពុជាចំណាយថវិកាទិញដោយខ្លួនឯង។ គួររំលឹកថា កាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ សម្ដេចតេជោបានប្រកាសថា កម្ពុជានឹងបើករោងចក្រផលិតវ៉ាក់សាំងក្នុងស្រុកនាឆ្នាំ ២០២២ ដោយមានក្រុមហ៊ុនក្នុងស្រុកបានទទួលសិទ្ធិផលិតវ៉ាក់សាំងបន្តពីប្រទេសចិន និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នារួចរាល់ ព្រមទាំងមានការគាំទ្រពីរដ្ឋាភិបាលកម្ពុជា-ចិនផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content