បរទេស ៖ កាលដើមខែមីនាអំឡុងពេលនៃប្រតិបត្តិការយោធាលើកដំបូងដែលរុស្ស៊ីបានចូលលុកលុយដល់ក្នុងប្រទេសអ៊ុយក្រែននោះរូបិយវត្ថុរបស់រុស្ស៊ី ruble(រូបល)គឺបានដាំក្បាលចុះខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រធៀបទៅនឹងលុយដុល្លារ និងលុយអ៊ឺរ៉ូ។

គ្រានោះ លុយមួយអឺរ៉ូអាចមានតម្លៃស្មើនឹងលុយរូបលរុស្ស៊ីដល់ទៅ១៣០ ខណៈដែលមួយដុល្លារអាមេរិកស្មើនឹង១២០រូបល ប៉ុន្តែទោះបីជាយ៉ាងណាក្តី គិតមកដល់ខែឧសភានេះមិនដល់រយៈពេល២ខែផងតម្លៃលុយរបស់រូបលរុស្ស៊ីបានស្ទុះងើបឡើងវិញក្នុងកម្រិតច្រើនជាងដល់ទៅទ្វេដង។
គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ កាសែត The Bloomberg បានដាក់ចំណាត់ថ្នាក់ឲ្យរូបិយវត្ថុរុស្ស៊ីគឺជារូបិយវត្ថុដែលមានប្រតិបត្តិការល្អបំផុតជាងគេក្នុងឆ្នាំនេះគិតត្រឹមខែឧសភា ហើយវាកំពុងបន្តកើនឡើងទៅដល់ចំណុចខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំចុងក្រោយធៀបទៅនឹងលុយដុល្លារអាមេរិក និងលុយអឺរ៉ូរបស់ប្លុកអឺរ៉ុប។

ទោះបីស្ថិតនៅក្នុងដំណាក់កាលរងទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ដោយលោកខាងលិចក្តី ប៉ុន្តែកំណើននៃលុយរូបលបានបង្ហាញអំពីភាពរឹងម៉ាំនៃសេដ្ឋកិច្ចរបស់រុស្ស៊ីក្នុងស្ថានភាពដ៏អាក្រក់បំផុតដោយក្នុងនោះលុយរូបលត្រឹមតែ៦៣រូបលប៉ុណ្ណោះគឺអាចស្មើទៅនឹងលុយដុល្លារអាមេរិក និង៦៥រូបលស្មើនឹង១អឺរ៉ូគឺជាអត្រាប្តូរប្រាក់ដ៏ខ្ពស់បំផុតរបស់រូបលមិនធ្លាប់មានឡើយគិតចាប់តាំងតែពីឆ្នាំ២០១៧ធៀបទៅនឹងលុយអឺរ៉ូ និង២០២០ធៀបទៅនឹងលុយដុល្លារ។
កត្តាសំខាន់បំផុតដែលបានធ្វើឲ្យលុយរូបលបានងើបឡើងវិញយ៉ាងខ្លាំងក្លាបែបនេះក៏ដោយសារតែយុទ្ធសាស្ត្រដែលបានដាក់ចេញដោយរដ្ឋាភិបាលទីក្រុងមូស្គូចំពោះមុខទណ្ឌកម្មពីលោកខាងលិចដូចជាការដាក់កំហិតទៅលើអតិថិជនក្រៅប្រទេសរបស់ខ្លួនក្នុងការទូទាត់លុយតែជាមួយនឹងលុយរូបលមួយប៉ុណ្ណោះទៅលើស្ទើរគ្រប់ប្រភេទទំនិញរុស្ស៊ី ជាពិសេសគឺប្រេងនិងហ្កាសតែម្តង ឬត្រូវជា៨០ភាគរយនៃទំនិញនាំចេញទាំងអស់របស់រុស្ស៊ី និងដោយស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងតឹងរឹងពីសំណាក់ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសរុស្សី៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និងយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

AMRO ព្យាករថា តំបន់អាស៊ានបូកបីនឹងមានកំណើនសេដ្ឋកិច្ច ៤,១% នៅក្នុងឆ្នាំ ២០២៦ នេះ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន +៣ (AMRO) សប្តាហ៍នេះ បានចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពប្រចាំត្រីមាស ខែកក្កដា ឆ្នាំ២០២៦ នៃរបាយការណ៍ស្តីអំពីវិស័យសេដ្ឋកិច្ចតំបន់អាស៊ានបូកបី (AREO) ដោយបានព្យាករថា តំបន់អាស៊ានបូកបី (ASEAN+3)នឹងមានកំណើនសេដ្ឋកិច្ច ៤,១ ភាគរយ នៅក្នុងឆ្នាំ ២០២៦ នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content