មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ៖ សហគមន៍នេសាទស្រីចឹក ចូលរួមសកម្មបង្ក្រាបបទល្មើសនេសាទ ធ្វើឱ្យទិន្នផលជលផលក្នុងមូលដ្ឋានកើនឡើង

ពោធិ៍សាត៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានថ្លែងកោតសរសើរ​ដល់សហគមន៍នេសាទស្រីចឹក ដែលបានចូលរួមយ៉ាងសកម្មក្នុងការចូលេរួមបង្ក្រាបបទល្មើសនេសាទ និងធ្វើឱ្យទិន្នផលជលផលក្នុងមូលដ្ឋានកើនឡើងជាលំដាប់។

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីសប្ដាហ៍កន្លងទៅ បានចុះទៅដល់សហគមន៍នេសាទស្រីចឹក ក្នុងដំណើរទស្សនកិច្ចអមដោយអ្នកសារព័ត៌មាន ដែលសហការរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល សហភាពអឺរ៉ុប និងអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ FAO នៅក្នុងភូមិកញ្ជរ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

បើតាមលោកជំទាវ អ៊ឹម រចនា សហគមន៍នេសាទនេះ មានលទ្ធភាពសន្សំប្រាក់រក្សាទុកក្នុងធនាគារ ដើម្បីយកការប្រាក់មកបង្វែរធ្វើកិច្ចទ្រទ្រង់សហគមន៍ ដូចជាការល្បាត ចូលរួមយ៉ាងសកម្មការបង្ក្រាបបទល្មើសនេសាទនានា និងការដាំដើមឈើឡើងវិញជាដើម។

ក្រោមការផ្ដល់នូវជំនួយបច្ចេកទេសពី FAO និងកញ្ចប់ថវិកាពីសហភាពអឺរ៉ុប សហគមន៍នេសាទ ស្រីចឹក បានអភិវឌ្ឍខ្លួនលើសមត្ថភាពពង្រីកសក្ដានុពលរបស់សហគមន៍ ជាពិសេសការចូលរួមបង្ក្រាបបទល្មើសនេសាទ ដែលនាំឱ្យមានកំណើនជលផលទឹកសាបកើនឡើង។

សម្រាប់ សហគមន៍នេសាទស្រីចឹក មានប្រជាពលរដ្ឋសរុបចំនួន២ ០៤៨នាក់ និងមានផ្ទៃក្រឡាដីប្រមាណ ២ ៦៩៦ ហិកតា។ សហគមន៍មានប្រាក់សន្សំចំនួន ៧ ៥០០ដុល្លារ ដែលកំពុងតែដាក់នៅធនាគារ និងក្រុមសន្សំប្រាក់សហគមន៍។ នេះបើយោងតាម លោកឌុក សុខា ប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍នេះ។

ក្នុងនាមក្រសួងកសិកម្ម លោកជំទាវ អ៊ឹម រចនា បានថ្លែងអំណរគុណចំពោះកិច្ចសហការជាមួយអង្គការ FAO កន្លងមក និងការគាំទ្រថវិការពីសហភាពអឺរ៉ុប ហើយក្រសួងសង្ឃឹមថាក្រោយគម្រោងនេះបញ្ចប់នឹងអាចមានគម្រោងថ្មីៗបន្តទៀត ដែលសហភាពអឺរ៉ុបអាចនឹងពិចារណាផ្ដល់ជាជំនួយជូនដល់សហគមន៍ ខណៈដែលសហគមន៍នឹងបន្តបំពេញកិច្ចការងារអភិរក្ស សហគមន៍នេសាទនេះឱ្យកាន់តែល្អបន្ថែមទៀត។

សូមជម្រាបថា តាមរយៈកម្មវិធី CAPFISH-Capture អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសបន្ថែមដល់រដ្ឋបាលជលផល ក្នុងការអនុវត្តសកម្មភាព ដែលបានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០១៩ រហូតដល់ខែធ្នូ ឆ្នាំ២០២៥ ដើម្បីគាំទ្រដល់ការគ្រប់គ្រងអភិរក្ស និងការអភិវឌ្ឍធនធានជលផល។ ការគាំទ្ររបស់ FAO, CAPFISH-Capture បានបង្កើតនូវគំនិតផ្តួចផ្តើម និងការកសាងសមត្ថភាពដល់មន្ត្រីរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងគណៈកម្មការ សមាជិកសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី ដើម្បីធានានូវការប្រើប្រាស់ធនធានជលផល ប្រកបដោយការទទួលខុសត្រូវ មានសមភាព និងនិរន្តរភាព។

សកម្មភាពសំខាន់ៗរបស់កម្មវិធីនេះមានដូចជា ការផ្តល់ថវិកាដល់សហគមន៍ចំនួន ២៥០ប្រចាំឆ្នាំចំនួន១ពាន់ដុល្លារក្នុង១សហគមន៍ ការកសាងសមត្ថភាពក្នុងការគ្រប់គ្រងថវិកា រៀបចំផែនការ សម្រាប់ដំណើរការអភិវឌ្ឍន៍សហគមន៍ ការទប់ស្កាត់បទល្មើស ការបោះបង្គោលកំណត់ព្រំសហគមន៍ ការដាំស្តារព្រៃលិចទឹកឡើងវិញផងដែរ។ បន្ថែមពីនោះ មានការផ្តល់វគ្គបណ្តុះបណ្តាលគ្រូបង្គោលនៅក្នុងខេត្តចំនួន២០ ដែលរួមមានទាំង​ការផ្តល់ជំនួយបច្ចេកទេសជូនដល់រដ្ឋបាលជលផលផងដែរ។

សូមជម្រាបថា រហូតមកទល់ពេលនេះ សហគមន៍ នេសាទចំនួន៥១៦ ត្រូវបានបង្កើតឡើងនៅទូទាំងប្រទេស។ ក្នុងនោះមានសហគមន៍នេសាទទឹកសាបចំនួន ៤៧៥ និងសហគមន៍នេសាទតំបន់ឆ្នេរ៤១។ ទន្ទឹមនឹងនេះ សហគមន៍ ស្រះជម្រកត្រីចំនួន ៩២៩ ក៏ត្រូវបានបង្កើតឡើង។ ក្នុងនោះមានសហគមន៍ស្រះជម្រកត្រីតំបន់ឆ្នេរចំនួន ១០៥៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន​ថៃ​ ​CP ​All ​ប្រកាស​បិទ​ 7​-​Eleven ​នៅ​កម្ពុជា​ ​ក្រោយ​បាត់បង់​សាខា​ជាង​ ​១០០ ​ត្រឹម​រយៈពេល​មួយ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

ក្រុមហ៊ុន​ ​CP All ​របស់​ប្រទេស​ថៃ​ ​ដែល​ជា​អ្នក​ប្រតិបត្តិការ​បណ្តាញ​ហាង​លក់​រាយ 7​-​Eleven ​បាន​ប្រកាស​បិទ​ហាង​ទាំងអស់​នៅ​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី​២៥​ ​ខែ​ធ្នូ ​ឆ្នាំ​២០២៦ ​បន្ទាប់ពី​ចំនួន​សាខា​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង ​ដោយ​បាត់បង់​សាខា​ចំនួន​ ​១០២ ​ក្នុង​រយៈពេល​ត្រឹមតែ​ ​១២ ​ខែ​

ពន្ធ​គយ​អាម៉េរិក ​​១៨​%​ ​នឹង​ផ្ដល់​ឱកាស​ឱ្យ​កម្ពុជា​បង្កើន​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​នាំចេញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

សំណើ​កំណត់​អត្រា​ពន្ធ​គយបដិការ​របស់​សហរដ្ឋ​អាម៉េរិក​ត្រឹម​ ​១៨​%​ ​លើ​ទំនិញ​នាំចេញ​ពី​កម្ពុជា​ ​នឹង​ផ្តល់​ឱកាស​ឱ្យ​កម្ពុជា​ពង្រឹង​ភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​អាម៉េរិក ​ជាពិសេស​ក្នុង​វិស័យ​កាត់ដេរ​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​ដោយ​មាន​អត្រា​ពន្ធ​ទាប​ជាង​ប្រទេស​វៀតណាម ​និង​អាច​រក្សា​បាន​ប្រៀប​ប្រកួត​ប្រជែង​ធៀប​នឹង​ប្រទេស​បង់ក្លាដែស

ក្រសួងរៀបចំដែនដី ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យសំណង់ឆ្នាំ២០២៦ ដើម្បីបង្ហាញផ្លូវលើវិស័យសំណង់ ក្នុងការចូលរួមកសាងខឿនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/11/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យសំណង់ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គោលបំណង់នៃការរៀបចំអង្គសិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ​ ជាចន្លុះបង្ហាញផ្លូវលើវិស័យសំណង់

សហ​ភាព​អឺរ៉ុប​​គ្រោង​បង្កើត​មូលនិធិ​បច្ចេកវិទ្យា​ ​៥០ ​ពាន់​លាន​អឺរ៉ូ ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​អាម៉េរិក​​និង​ចិន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/11/2026

សហភាពអឺរ៉ុបគ្រោងប្រមូលថវិការហូតដល់ ៥០ ពាន់លានអឺរ៉ូ (ប្រមាណ ៥៤ ពាន់លានដុល្លារ) សម្រាប់បង្កើតមូលនិធិថ្មីមួយដើម្បីវិនិយោគរយៈពេលវែងទៅលើក្រុមហ៊ុនបញ្ញាសិប្បនិម្មិត និងកុំព្យូទ័រកង់ទិច ខណៈដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យារបស់អាម៉េរិក និងចិន

តម្លៃ​មាស​ធ្លាក់ចុះ​ខ្លាំង​!​​ អ្នក​ជំនាញ​ពន្យល់​ពី​កត្តា​ដែល​កំពុង​ដាក់​សម្ពាធ​លើ​ទីផ្សារ​មាស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

តម្លៃ​មាស​បាន​បន្ត​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ជាង​មួយ​ខែ​កន្លងមក​នេះ​ ​ដែល​ធ្វើឱ្យ​អ្នក​ទិញ​មាស​ក្នុងពេល​តម្លៃ​ខ្ពស់​ប្រឈម​នឹង​ការ​ខាតបង់ ខណៈ​អ្នក​ដែល​មាន​បំណង​ទិញ​មាស​កំពុង​រង់ចាំ​មើល​ទិសដៅ​ទីផ្សារ

បច្ចេកទេស​ដាំ​ល្ហុង​វិល​ជុំ​ ជួយ​កសិករ​នៅ​មណ្ឌលគិរី​ផ្គត់ផ្គង់​ទីផ្សារ​ ២ តោន​ក្នុង​មួយ​ថ្ងៃ​

ជំនួញ, ព្រឹត្តិការណ៍

• 26/11/2026

ការ​អនុវត្ត​បច្ចេកទេស​ដាំ​ដុះ​វិលជុំ ​និង​ការ​សិក្សា​តម្រូវការ​ទីផ្សារ​ជាមុន ​បាន​ជួយ​ឱ្យ​ចម្ការ​ល្ហុង​ពូជ​ទឹកឃ្មុំ​ទំហំ​ ៥​ ​ហិកតា ​របស់​លោក​ស្រី​ មុយ វល័ក្ខ ​នៅ​ខេត្ត​មណ្ឌលគិរី ​អាច​រក្សា​ការ​ផ្គត់ផ្គង់​បាន​ជា​ប្រចាំ​ប្រមាណ​ ២ តោន​ក្នុង​មួយ​ថ្ងៃ ​ដោយ​មិន​ប្រឈម​នឹង​បញ្ហា​ផលិតផល​សល់​ច្រើន​ ឬ​ស្ទះ​ទីផ្សារ

​​APE​C ​២០​២៦ ​ក្លាយជា​វេទិកា​ប្រកួត​ប្រជែង​ឥទ្ធិពល​មហា​អំណាច​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/11/2026

៖​ វេទិកា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក ​(​APEC​) ​ដែល​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៨៩ ​ដើម្បី​ជំរុញ​ការ​កាត់បន្ថយ​ពន្ធ​គយ ​និង​សម្រួល​ពាណិជ្ជកម្ម​ក្នុង​តំបន់ ​បាន​ក្លាយជា​ចំណុច​ប្រសព្វ​នៃ​ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​មហា​អំណាច​ពិភពលោក​ ​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ​ ​២០២៦ ​ដែល​រៀបចំ​នៅ​ទីក្រុង​សិន​ជិន ​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​ ​១៨​-​១៩​ ​ខែ​វិច្ឆិកា

កសិករ​នៅ​បាត់ដំបង​​ ប្រើ​ដី​កន្លះ​ហិកតា​ដាំ​តា​សក់ រក​ចំណូល​ប្រមាណ​ ​៤០ ​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​

ជំនួញ, ព្រឹត្តិការណ៍

• 26/11/2026

កសិករ​មួយ​គ្រួសារ​នៅ​ខេត្ត​បាត់ដំបង​ ​អាច​ប្រមូល​ផល​តា​សក់​បាន​ជា​មធ្យម​ប្រមាណ ៥០០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ​ពី​ផ្ទៃដី​ត្រឹម​ ​៥០​ ​អា ​ឬ​កន្លះ​ហិកតា ​ដោយ​ទទួល​បាន​ចំណូលប្រមាណ ​៤០​ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ ​ឬ​ស្មើនឹង​ប្រមាណ​ ​១២ លាន​រៀល​ក្នុង​មួយ​ខែ ​តាមរយៈ​ការ​ដាំដុះ​ដោយ​អនុវត្ត​បច្ចេកទេស​កសិកម្ម​ត្រឹមត្រូវ

កែច្នៃ​ដំឡូង​មី​ស្រស់​ជា​ដំឡូង​ក្រៀម​​ ជួយ​កសិករ​លក់​លើស ១ ០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

កសិករ​ដាំ​ដំឡូង​មី​នៅ​កម្ពុជា​ជា​ច្រើន​កំពុង​ងាក​មក​កែច្នៃ​ដំឡូង​មី​ស្រស់ជា​ដំឡូង​មី​ក្រៀម ​ដើម្បី​ទទួល​បាន​តម្លៃ​លក់​ខ្ពស់​ជាង​មុន​ ​ដោយ​ដំឡូង​មីក្រៀម​អាច​លក់​បាន​ជាង​ ​១ ០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម

ការ​ស្ទង់​មតិ​៖​ពល​រដ្ឋ​អាម៉េរិក​ភាគ​ច្រើន​ ​ចង់​ឱ្យ​បញ្ចប់​សង្គ្រាម​អ៊ីរ៉ង់​ជា​បន្ទាន់ ​ដោយ​គ្មាន​លក្ខខណ្ឌ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/11/2026

ការ​ស្ទាបស្ទង់​មតិ​ថ្មី​មួយ​របស់​សាកលវិទ្យាល័យ​ ​Maryland ​និង​ក្រុមហ៊ុន​ស្រាវជ្រាវ​ Ipsos ​បង្ហាញ​ថា​ ពល​រដ្ឋ​អាម៉េរិក​ពេញ​វ័យ​ចំនួន​ ៥៥ ​ភាគរយ​ គាំទ្រ​ឱ្យ​បញ្ចប់​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ជា​បន្ទាន់ ​ដោយ​មិន​ដាក់​លក្ខខណ្ឌ​ណាមួយ​ឡើយ​


Leave a Reply

Your email address will not be published.Required fields are marked *