ចិន ចង់កែលម្អគម្រោងអចលនទ្រព្យ និងបង្កើនការផ្តល់កម្ចីសម្រាប់គម្រោងដែលនៅជាប់គាំង

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNBC បានរាយការណ៍ថា រដ្ឋាភិបាលចិនមានបំណងជួសជុលកែលម្អគម្រោងអចលនទ្រព្យ និងបង្កើនការផ្តល់ប្រាក់កម្ចីពីធនាគារសម្រាប់គម្រោងអភិវឌ្ឍន៍សំណង់អគារដែលមិនទាន់បានបញ្ចប់។

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាននៅទីក្រុង-ជនបទរបស់ចិន លោក Ni Hong បានលើកឡើងថា រដ្ឋាភិបាលនឹងជួសជុលកែលម្អគម្រោងអចលនទ្រព្យប្រមាណ ១ លានយូនីតដែលគាំទ្រដោយគោលនយោបាយបង្កើនល្បឿនផ្តល់ប្រាក់កម្ចី។ មិនត្រឹមតែប៉ុណ្ណោះ ការបញ្ចេញទឹកប្រាក់សរុបចំនួន ២,២៣ ទ្រីលានយ័នត្រូវបានអនុម័តរួចហើយនៅក្នុងប្រាក់កម្ចីដល់អ្នកអភិវឌ្ឍន៍ដែលបានចុះ«បញ្ជី-ស» (whitelist) ។ តួលេខនេះអាចនឹងកើនឡើងជិតទ្វេដង ឬដល់ ៤ ទ្រីលានយ័ននៅចុងឆ្នាំនេះ។ គំនិតផ្តួចផ្តើមនៃ «បញ្ជី-ស» របស់ចិនបានចាប់ផ្តើមអនុម័តនៅក្នុងខែមករា ដែលអនុញ្ញាតឱ្យអាជ្ញាធរក្រុងណែនាំគម្រោងលំនៅដ្ឋានដល់ធនាគារ ដើម្បីឲ្យពួកគេអាចផ្តល់ប្រាក់កម្ចីលឿនជាងមុន។ គោលបំណងគឺដើម្បីធានាឱ្យបាននូវការអភិវឌ្ឍបញ្ចប់គម្រោងលំនៅដ្ឋានដែលមិនទាន់បានបញ្ចប់ ដូច្នេះពួកគេអាចប្រគល់ផ្ទះជូនអ្នកទិញបានលឿន។

នៅក្នុងសេចក្តី​ប្រកាសមួយបានបញ្ជាក់ថា​ រដ្ឋាភិបាល​បានដាក់ចេញនូវគោលនយោបាយ​ថ្នាក់​ខ្ពស់​ជា​បន្តបន្ទាប់ក្នុង​គោលបំណង​ជំរុញ​កំណើនសេដ្ឋកិច្ច។

កាលពីចុងខែកញ្ញាកន្លងទៅ ធនាគារកណ្តាលចិន (PBOC) បានប្រកាសកាត់បន្ថយសាច់ប្រាក់បម្រុង RRR ដើម្បីផ្តល់លទ្ធភាពដល់ធនាគារនានាអាចផ្តល់កម្ចីប្រាក់បន្ថែមទៀតទៅឱ្យអតិថិជនរបស់ខ្លួន។ លើសពីនេះ PBOC ក៏បានកាត់បន្ថយការបង់រំលស់អប្បបរមាសម្រាប់កម្ចីទិញផ្ទះពី ២៥ ភាគរយមកត្រឹម ១៥ ភាគរយផងដែរ។ នៅក្នុងកិច្ចប្រជុំថ្នាក់កំពូលមួយដែលដឹកនាំដោយប្រធានាធិបតីចិន លោក Xi Jinping បានដាក់គោលនយោបាយទប់ស្កាត់ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ និងជំរុញទីផ្សារឱ្យងើបឡើងវិញ និងប្រកបដោយស្ថិរភាព ។

មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងជាង ៥០ នៅទូទាំងប្រទេសចិនបានដាក់ចេញនូវគោលនយោបាយដើម្បីជំរុញទីផ្សារអចលនទ្រព្យ ដោយក្នុងនោះ ទីក្រុងក្វាងចូវបានប្រកាសថា ខ្លួននឹងលុបចោលការរឹតបន្តឹងទាំងអស់លើការទិញផ្ទះ ខណៈដែលរដ្ឋបាលនៃទីក្រុងប៉េកាំង សៀងហៃ និងសិនចិន បានបន្ធូរបន្ថយលើគោលការណ៍ទិញផ្ទះចំពោះអតិថិជនដែលមិនមែនជាពលរដ្ឋក្នុងតំបន់ និងកាត់បន្ថយការបង់រំលស់។

យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិរបស់ចិនបានឱ្យដឹងថា តម្លៃផ្ទះថ្មីនៅក្នុងខែសីហាបានធ្លាក់ចុះក្នុងល្បឿនដ៏លឿនបំផុតនៅក្នុងរយៈពេលជាង៩ឆ្នាំចុងក្រោយនេះ ដោយតម្លៃផ្ទះជាមធ្យមបានធ្លាក់ចុះ ៦,៨ ភាគរយ។ គួរបញ្ជាក់ដែរថា វិស័យអចលនទ្រព្យធ្លាប់មានចំណែកជាង ១ភាគ ៤ នៃសេដ្ឋកិច្ចជាតិ បានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរចាប់តាំងពីឆ្នាំ២០២១ ហើយអ្នកអភិវឌ្ឍន៍ក្នុងវិស័យនេះជាប់ជំពាក់បំណុលយ៉ាងច្រើនលើសលប់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)