ព្រឹត្តិការណ៍២៤កុម្ភៈ ឆ្នាំ២០២២ ចាប់តាំងតែពីពេលដែលរុស្ស៊ីបានចាប់ផ្តើមបើកប្រតិបត្តិការពិសេសនៅក្នុងប្រទេសអ៊ុយក្រែនមក ជម្លោះរវាងភាគីទាំងពីរបានប្រែក្លាយខ្លួនទៅជាសង្គ្រាមដ៏អាក្រក់បំផុតមួយមិនធ្លាប់មានក្រោយចប់សង្គ្រាមលោកទី២។

សង្គ្រាមនេះមិនត្រឹមតែបានបង្កមហន្តរាយដល់អ៊ុយក្រែន និងភាគីរុស្ស៊ីខ្លួនឯងនោះទេ វាថែមទាំងបានរីករាលដាលទៅជាវិបត្តិពាសពេញពិភពលោក ទាំងបញ្ហាអតិផរណា បញ្ហាវិបត្តិថាមពល រហូតទៅដល់វិបត្តិនយោបាយរវាងប្រទេស និងប្រទេសផងដែរ។ ដោយឡែកភាគីដែលជាជម្លោះផ្ទាល់នៅពេលនេះត្រូវបានគេមើលឃើញថាមិនទាន់មានភាគីខាងណាដែលទទួលបានជ័យជំនះ ឬចំណេញឡើយគឺមានតែការបង្ហូរឈាម និងការខ្ទេចខ្ទាំ ការខាតបង់លុយ និងសេដ្ឋកិច្ចរាប់ពាន់លានដុល្លារ។

មានមតិចម្រូងចម្រាសជាច្រើនពីសំណាក់មជ្ឈដ្ឋាននានាចំពោះមូលហេតុនៃការកើតឡើងនូវជម្លោះមួយនេះដោយអ្នកខ្លះជឿជាក់ថា អ៊ុយក្រែនសុខចិត្តបន្តធ្វើសង្គ្រាមទាំងមិនព្រមចរចាដើម្បីបូរណៈភាពទឹកដី ទាំងដែលបានដឹងថាពិបាកក្នុងការយកឈ្នះមហាយក្សអាវុធរុស្ស៊ី ប៉ុន្តែមជ្ឈដ្ឋានខ្លះទៀតជឿជាក់ថារុស្ស៊ីក៏មិនសូវជាចង់ធ្វើសង្គ្រាមនេះប៉ុន្មានដែរ ប៉ុន្តែដោយសារតែរងសំពាធពីលោកខាងលិច ជាពិសេសនៅពេលដែលណាតូបានខិតខំព្យាយាមពង្រឹង និងពង្រីកឥទ្ធិពលយោធារបស់ខ្លួននៅក្បែរបន្ទាត់ព្រំដែនដែលរុស្ស៊ីធ្លាប់បានកំណត់តាំងពីចប់សម័យសង្គ្រាមត្រជាក់មកម្ល៉េះ។

តើដំណោះស្រាយនៅពេលនេះគឺជាអ្វី ហើយតើមានកិច្ចពិភាក្សាដើម្បីសន្តិភាពណាមួយបានធ្វើហើយឬនៅរវាងរុស្ស៊ី និងអ៊ុយក្រែន?
ចាប់ពីប្រតិបត្តិការពិសេសភ្លាមនៅថ្ងៃទី២៨ ខែកុម្ភៈភាគីទាំងពីរបានជួបគ្នាម្តងនៅបេឡារូសដោយមិនទទួលបានលទ្ធផលអ្វីទាំងអស់ និងបានជួបគ្នាលើកទី២ លើកទី៣ នាថ្ងៃទី៣ ខែមីនា និងថ្ងៃទី៧ ខែមីនា នៅព្រំដែនបេឡារូសក៏មិនទទួលបានលទ្ធផលអ្វីដូចគ្នាខណៈដែលកិច្ចប្រជុំលើកទី៤ និងលើកទី៥បានធ្វើឡើងនៅថ្ងៃទី១០និង ថ្ងៃទី១៤ខែមីនានៅតួគីក៏គ្មានលទ្ធផលជាដុំកំភួនដូចគ្នា ប៉ុន្តែស្ថានភាពសង្គ្រាមបែរជាកាន់តែតានតឹងឡើង ហើយរហូតមកដល់ពេលនេះនៅមិនទាន់មានការចរចាគ្នាណាមួយកើតឡើងមានវិញនៅឡើយ បើទោះបីជាភាគីខាងរុស្ស៊ីបានព្យាយាមអំពាវនាវឲ្យអ៊ុយក្រែនត្រឡប់ចូលតុចរចាវិញក្តី ប៉ុន្តែតែងតែត្រូវបានបដិសេធពីពីមេដឹកនាំអ៊ុយក្រែនដោយលើកឡើងថារុស្ស៊ីគ្មានការប្តេជ្ញាចិត្តសម្រាប់កិច្ចពិភាក្សាដើម្បីសន្តិភាពពិតប្រាកដឡើយ។
ច្រកផ្លូវទីមួយឆ្ពោះទៅរកកិច្ចសន្ទនាគ្នាដើម្បីសន្តិភាពត្រូវបានបិទទាំងស្រុងដោយអ៊ុយក្រែនខ្លួនឯងផ្ទាល់ ខណៈសង្គ្រាមប្រឆាំងក៏ចាប់ផ្តើមមានការចូលរួមជួយគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់លោកខាងលិច និងអាមេរិក ជាពិសេសសមាជិកអង្គការណាតូដែលបើសិក្សាពីប្រវត្តិសាស្ត្រភាគីរុស្ស៊ី និងណាតូនេះគឺជាភាគីជម្លោះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយតាំងតែពីសម័យសហភាពសូវៀតមកម្ល៉េះ។
នៅឡើយតែច្រកទី២ គឺជាច្រកដោះស្រាយគ្នារវាងរុស្ស៊ី និងណាតូ ពីព្រោះថាចាប់តាំងតែពីចប់សង្គ្រាមត្រជាក់មករុស្ស៊ី និងណាតូបានប្រឈមមុខដាក់គ្នាមិនតិចលើកនោះទេដោយក្នុងនោះរុស្ស៊ីបានព្យាយាមយកការគម្រាមកំហែងទៅលើប្រទេសមួយចំនួនមកជាចំណាប់ខ្មាំងនៅក្នុងជម្លោះនេះដូចជានៅ Moldovaឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៦ នៅ Georgia ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១២ នៅ Estonia ពីឆ្នាំ២០០៦ដល់ឆ្នាំ២០០៧នៅ Ukraine ពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ននៅ Syria ពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ននៅ Turkey ពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៦ជាដើម។
ដូចនេះអ្វីដែលយើងបានឃើញសង្គ្រាមនៅអ៊ុយក្រែនគឺគ្រាន់តែមួយចំណែកប៉ុណ្ណោះនៃភាពតានតឹងរវាងរុស្ស៊ី និងណាតូដែលស្ថិតនៅក្រោមការដឹកនាំដោយអាមេរិក។ ប្រសិនបើភាគីមហាអំណាចសព្វាវុធទាំងពីរនេះមានទំនាក់ទំនងល្អតាំងពីដើមមកម្ល៉េះក៏នឹងមិនអាចថាមានវិបត្តិបែបនេះកើតឡើងដែរ។ ដូចនេះវាទាមទារចាំបាច់ភាគីទាំងពីរនេះទេដែលជាអ្នកដែលអាចសម្រេចចិត្តទៅលើជោគវាសនារបស់អ៊ុយក្រែនព្រមទាំងវិបត្តិសេដ្ឋកិច្ចរបស់ពិភពលោកនាពេលបច្ចុប្បន្នផង។ តាមពិតមានកត្តាជាច្រើនផ្សេងទៀតដែលយើងអាចយកមកវិនិច្ឆ័យបានថា សង្គ្រាមនេះកើតឡើងដោយសារអ្វី គួរបញ្ចប់ទៅដោយរបៀបណាហើយថាតើអ្នកណាជាអ្នកចំណេញ និងអ្នករងគ្រោះខ្លាំងជាងគេក្នុងនោះមានដូចជាប្រវត្តិនៃកិច្ចព្រមព្រៀងបញ្ចប់អាវុធនុយក្លេអ៊ែរ បញ្ហានៅសមុទ្រខ្មៅ បញ្ហាសេដ្ឋកិច្ច និងជំនួញរវាងមហាអំណាច និងការបែងចែកប៉ូលថ្មីរបស់ពិភពលោកផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content