អភិបាល​ខេត្តជាប់​ឆ្នេរ​កម្ពុជាទាំង៤​ ធ្វើទស្សនកិច្ច​រួមគ្នា​​នៅទីក្រុង​ស៊ិនជិន ដើម្បីទាក់ទាញអ្នកវិនិយោគចូល​មក​បណ្ដាក់​ទុន

ភ្នំពេញ ៖  អភិបាលខេត្ត​ជាប់​ឆ្នេរ​សមុទ្រកម្ពុជាទាំង​៤​​ រួមមាន​ខេត្ត​កោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប បានចូលរួ​មទស្សនកិច្ច​រួមគ្នា​មួយ​នៅ​ទីក្រុង​ស៊ិនជិន ប្រទេស​ចិន កាលពី​សប្ដាហ៍មុន​​ ដើម្បីផ្ស​ព្វផ្សាយ​ពីសក្ដានុពល​ និង​ស្វែងរកឱកាសវិនិយោគ​ប្រកបដោយភាពច្នៃប្រឌិត​របស់វិនិយោគិនក្រុង​ស៊ិនជិនមកកាន់ប្រទេសកម្ពុជា ។​

គណៈប្រតិភូ​​កម្ពុជា​ បានទៅទស្សនាស្ថាប័នឈានមុខរបស់ប្រទេសចិន និងតំបន់សេដ្ឋកិច្ចសំខាន់ៗនៅសិនជិន ដើម្បីទទួលបានការយល់ដឹងអំពីការអនុវត្តផ្ទាល់ដែលអាចផ្តល់អត្ថ​ប្រ​យោជ​ន៍​ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ។ ក្រុមការងារផែនការមេក៏បានរៀបចំកម្មវិធីផ្សាភ្ជាប់ទំនាក់ទំនងរវាងគណៈប្រតិភូកម្ពុជា និងវិនិយោគិន ដែលចូលរួមដោយ​នា​យក​ប្រតិបត្តិ និងប្រ​ធានក្រុមហ៊ុន ឈានមុខរបស់ប្រទេសចិន​ចំនួន ៤៥នាក់ ដែលកំពុងស្វែងរកឱកាសពង្រីកការវិនិយោគមកកម្ពុជា ។

យោងតាម​សេចក្ដី​ប្រកាសព័ត៌​មាន​ក្រោយដំណើរទស្សនកិច្ច​របស់អភិបាលខេត្តទាំង​៤ នៅក្រុង​ស៊ិនជិន ប្រទេស​ចិន​បានឱ្យដឹងថា​ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជា បានពិភាក្សាជា​មួយរដ្ឋបាល​តំប​ន់​ពាណិជ្ជកម្មសេរី Qianhai ដោយផ្តោតលើការរៀបចំគោលនយោបាយជំរុញពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគពីបរទេស ។ នៅក្នុងដំណើរទស្សនកិច្ច​នោះដែរ ក៏មានជួបជាមួយក្រុមហ៊ុន Qianhai Investment Holding និងបានផ្តល់ព័ត៌មានដ៏មានតម្លៃក្នុងគំរូវិនិយោគ និងហិរញ្ញប្បទាន ខណៈពេលដែលកិច្ចពិភាក្សា ជាមួយគណៈកម្មការត្រួតពិនិត្យ និង​គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៃរដ្ឋបាលប្រជាជនសិនជិន បានផ្តល់ព័ត៌មានដ៏មានតម្លៃមួយទៀតចំពោះមុខងារគ្រប់គ្រង និងត្រួតពិនិត្យរបស់ពួកគេ។ លើសពីនេះ វិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញ សិនជិនបានចែករំលែកជំនាញរៀបចំទីក្រុង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។

ឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដ្ឋានផែនការមេខេត្តជាប់ឆ្នេរ​ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ច សិក្សានេះទទួលបានភាពជោគជ័យល្អប្រសើរ ដោយគណៈប្រតិភូកម្ពុជាទទួលបានការយល់ដឹងបន្ថែមជាច្រើនអំពីបទពិសោធន៍ជាក់ស្តែងរបស់ទីក្រុងសិនជិនផ្នែករដ្ឋបាល និងសេដ្ឋកិច្ច និងរបៀបដែលទីក្រុងសិនជិនបង្កើត និងពង្រឹងវេទិកា ក៏ដូចជាស្ថាប័នដើម្បីទាក់ទាញ និងសម្រួលដល់ការវិនិយោគនៅក្នុងទីក្រុងរបស់ខ្លួន ។

គួរ​បញ្ជាក់ថា​ រាជរដ្ឋាភិបាលកម្ពុជា​បានកំណត់យកតំបន់ឆ្នេរ​ជា​គោលដៅនៃការអភិវឌ្ឍ​ ដោយរដ្ឋាភិបាល​បានចំណាយទុនជាច្រើនលានដុល្លារមក​ហើយ​ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅកាន់​តំបន់​ឆ្នេរ និង​ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់​ឆ្នេរ​ផ្ទាល់តែម្ដង ។ បច្ចុប្បន្ននេះ ខេត្ត​ជាប់សមុទ្រ​​កម្ពុជា ត្រូវ​បានរាជរដ្ឋាភិបាល​​សាងសង់​ផ្លូវ​តភ្ជាប់រួចរាល់ពីភ្នំពេញ និងពីបណ្ដាខេត្ត​នានា ក្នុង​នោះខេត្ត​ព្រះសីហនុ មានផ្លូវជាតិលេខ​៤ និងផ្លុវ​ល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ខេត្តកំពត​និងកែប មាន​ផ្លូវជាតិលេខ​៣ ផ្លូវជាតិលេខ​៣៣ និងផ្លូវជាតិលេខ​៣១ ដោយឡែកខេត្តកោះកុង ក៏បាន​និងកំពុង​​សាងសង់​ផ្លូវ​ដែល​នឹង​បញ្ចប់​ឆាប់ៗនេះ ដូចជា​ផ្លូវជាតិ​លេខ​៤៨ ផ្លូវជាតិលេខ​១០ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុនប្រមាណ ៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក សម្រេចបានជាង ១១ពាន់លានដុល្លារក្នុងរយៈពេល៨ខែ​ ដើមឆ្នាំ២០២៦នេះ គឺកើនឡើង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជា ទទួលបានចំណូលជាង ១០,៦ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​វៀតណាម​ និង​ប្រទេស​អាស៊ី​មួយចំនួន​ក្នុង​ឆ្នាំ​ ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយន​ភណ្ឌ​ ​កាត់​ដេរ ​ផលិត​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​និង​កាបូប​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០២៦ ​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​មួយចំនួន​នៅ​អាស៊ី ​រួម​មាន​ ​វៀតណាម ​ឥណ្ឌា ​ប៉ាគីស្ថាន ​ស្រី​លង្កា ​មីយ៉ាន់ម៉ា ​បង់​ក្លាដេស ​និង​ឡាវ​

វៀតណាម ​និង​រុស្ស៊ី ​ដាក់​គោលដៅ​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដល់​ ១៥ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

វៀតណាម ​និង​រុស្ស៊ី​បាន​ឯកភាព​គ្នា​ដាក់​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ឈាន​ដល់​ ​១៥​ ​ពាន់​លាន​ដុល្លារ​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ​

កម្មវិធី ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក កំពុងបន្តបេសកកម្មយ៉ាងសកម្មក្រោមកិច្ចគាំទ្រពីរដ្ឋាភិបាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ Cambodia Travel Match ២០២៦ (CTM) ជាកម្មវិធីដ៏សំខាន់មួយសម្រាប់ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកទិញទេសចរណ៍អន្តរជាតិ និងអ្នកលក់ទេសចរណ៍ក្នុងស្រុក ដើម្បីពង្រីកបណ្តាញអាជីវកម្ម ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានថ្មីៗអំពីការអភិវឌ្ឍវិស័យទេសចរណ៍នៅថ្នាក់តំបន់ និងសកល។ នៅក្នុងសប្ដាហ៍នេះ ចាប់តាំងពីថ្ងៃទី ៦ -១២ ខែកញ្ញា ឆ្នាំ២០២៦

តម្លៃប្រេងឆៅឡើថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពី អុីរ៉ង់ និងអាម៉េរិក វាយប្រហារគ្នាក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៣,៤ ភាគរយដែលកើនដល់ ១០១.២១ ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate ឡើងថ្លៃ ៣,២៥ ភាគរយដែលកើនដល់ ៩៦.០៥ ដុល្លារក្នុងមួយបារ៉ែល

ឧបនាយករដ្ឋមន្ត្រី​​សាយ ​សំអាល់​៖​ ការ​តភ្ជាប់​តំបន់​សេដ្ឋកិច្ច​ ​ជា​គន្លឹះ​ទាក់ទាញ​វិនិយោគិន ​និង​ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ឧប​នាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់​ ​ឯកឧត្តម​ ​សាយ ​សំអាល់ ​បាន​លើកឡើង​ថា​ ​ខេត្ត​ទាំងអស់​នៅ​ទូទាំង​ប្រទេស​សុទ្ធតែ​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខុស​ៗ​គ្នា​


Leave a Reply

Your email address will not be published.Required fields are marked *