ភ្នំពេញ ៖ សម្រាប់ខែមករា ដើមឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអាមេរិកក្នុងទំហំទឹកប្រាក់ជាង ៦២៦លានដុល្លារ កើនឡើងចំនួន ១១,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមានចំនួនជាង ៥៦២លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ប្រភពដដែលបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅក្នុងខែមករា មានចំនួនសរុប ៦៤៤លានដុល្លារ ក្នុងនោះកម្ពុជាមានចេញទៅអាមេរិកមានចំនួន៦២៦លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង១៧លានដុល្លារ មានការកើនឡើងចំនួន១០,៨ភាគរយ។
ទំនិញសំខាន់ៗដែលកម្ពុជានាំទៅអាមេរិក មានដូចជា សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិកអគ្គិសនី និងកង់ ខណៈទំនិញអាមេរិកនាំមកកម្ពុជា មានដូចជា រថយន្ត ឧបករណ៍អេឡិចត្រូនិក គ្រឿងម៉ាស៊ីន ផលិតផលប្រើបច្ចេកវិទ្យាទំនើបៗ និងឱសថ ជាដើម។

អាមេរិក គឺជាទីផ្សារដ៏ធំជាងគេ ដែលបានទទួលទិញទំនិញរបស់កម្ពុជានៅឆ្នាំ២០២៣។ ក្នុងនោះ សម្រាប់ខែ ធ្នូ ឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជា ទៅអាមេរិកសម្រេចបានជាង ៧៥៣លានដុល្លារ ស្មើនឹង ០,៣% បើធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ៧៥១ លានដុល្លារអាមេរិក ពោលគឺខ្ពស់ជាងវៀតណាម ចិន និងជប៉ុនជាដើម។
ការនាំចេញរបស់កម្ពុជា ទៅទីផ្សារអាមេរិក មានដំណើរការល្អ ពោលគឺសម្រេចបានជិត ៨,៩០ពាន់លានដុល្លារ រយៈពេល ១២ខែ ឆ្នាំ ២០២៣ ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ក្រៅពីអាម៉េរិកដែលជាទីផ្សារដ៏ធំជាងគេរបស់កម្ពុជាមាន៖វៀតណាម ចិន ជប៉ុន ថៃ កាណាដា អេស្ប៉ាញ អង់គ្លេស អាល្លឺម៉ង់ ហុល្លង់ ប៊ែលហ្សិក និង បារាំង៕





វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content